ព័ត៌មានជាតិ
សម្ដេច ហ៊ុន ម៉ាណែត៖ ឪពុកម្ដាយ និងគ្រូត្រូវ សហការគ្នា ទើបការអប់រំរបស់កូនមានលទ្ធផលល្អ
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាមានប្រសាសន៍ថា ការអប់រំបណ្ដុះបណ្ដាលទាល់តែភាគីឪពុម្ដាយ អាណាព្យាបាល និងគ្រូបង្រៀន រួមគ្នាអប់រំទើបប្រសិទ្ធភាពនៃការអប់រំរបស់កូនៗ ទទួលបានល្អ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍នៅក្នុងឱកាសអញ្ជើញចុះពិនិត្យមើលសាលារៀនមួយកន្លែង នៅក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី២៤ សីហា ២០២៤។
សម្ដេចធិបតី ហ៊ុន ម៉ាណែតបញ្ជាក់ថា៖ «ព្រោះអប់រំបណ្ដុះបណ្ដាល ទាល់តែ២ ភាគី ឪពុកម្ដាយ តាមយាយ អាណាព្យាបាលនៅផ្ទះ ហើយលោកគ្រូ អ្នកគ្រូ នៅសាលា ពីរនាក់ហ្នឹងរួមគ្នាអប់រំទៅ គាត់សល់ម៉ោង គាត់ដើរក្នុងសង្គមលែងមានឥទ្ធិពលហើយ តែបើសិនឪពុកម្ដាយ លោកគ្រូអ្នកគ្រូទុកពេលច្រើន ហើយយើងអប់រំគាត់អត់បានសហការគ្នាល្អ គាត់សល់ម៉ោង ទី១ គាត់សល់ម៉ោងដើរលេង ទី២ កន្លែងខ្លះគាត់អាង ដោយសារឪពុកម្ដាយខ្លះកាន់ជើងកូន គ្រូអត់ហ៊ានអប់រំ ខ្លាចយល់ច្រលំ»។

សម្ដេចធិបតី ហ៊ុន ម៉ាណែត សង្ឃឹមថា ការអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំ (គវអ) នឹងជួយដោះស្រាយបញ្ហា និងមានប្រសិទ្ធិភាពក្នុងការអប់រំ ដែលនឹងជួយដល់ការបង្កើនសមត្ថភាពធនធានមនុស្សនៅពេលអនាគត៕

-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


