ព័ត៌មានជាតិ
រដ្ឋាភិបាលអនុម័តគម្រោងវិនិយោគក្នុងវិស័យសំណង់មានទឹកប្រាក់ចំនួន ២,៥៣ ពាន់លានដុល្លារក្នុងឆមាសទីមួយនៃឆ្នាំ ២០២៤ ធ្លាក់ចុះ ៨%
វិស័យសំណង់របស់កម្ពុជាបានទាក់ទាញការវិនិយោគសរុបចំនួន ២,៥៣ ពាន់លានដុល្លារក្នុងឆមាសទីមួយនៃឆ្នាំ ២០២៤ ធ្លាក់ចុះ ៨% ទោះបីជាស្ថានភាពសេដ្ឋកិច្ចសកលនិងក្នុងតំបន់ហាក់នៅតែមានកំណើនយឺត។ អ្នកជំនាញលើកឡើងថាវិស័យហាក់ពុំទាន់មានស្ថានភាពល្អប្រសើរនៅឡើយចាប់តាំងពីការផ្ទុះការរីករាលដាលនៃជំងឺកូវីដ១៩។

របាយការណ៍របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបាននិយាយកាលពីថ្ងៃសៅរ៍ថា វិស័យសំណង់របស់កម្ពុជាបានទាក់ទាញការវិនិយោគសរុបចំនួន ២,៥៣ ពាន់លានដុល្លារអាមេរិកនៅក្នុងឆមាសទីមួយនៃឆ្នាំ ២០២៤ ធ្លាក់ចុះ ៨ ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
របាយការណ៍របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានឲ្យដឹងថា រដ្ឋាភិបាលកម្ពុជាបានផ្តល់អាជ្ញាប័ណ្ណដល់គម្រោងសាងសង់ចំនួន ១ ៦៤២ ក្នុងអំឡុងខែមករា ដល់ខែមិថុនា ដែលធ្លាក់ចុះ ១១ ភាគរយធៀបនឹងឆ្នាំមុន។ គម្រោងដែលបានអនុម័តរួមមានទីប្រជុំជនថ្មី ការអភិវឌ្ឍលំនៅឋាន ខុនដូ តំបន់ឧស្សាហកម្ម និងពាណិជ្ជកម្ម រមណីយដ្ឋានទេសចរណ៍ និងសណ្ឋាគារ។
លោក គីម ហ៊ាង ប្រធាន KW Cambodia មានប្រសាសន៍មកកាន់កម្ពុជាថ្មីកាលពីពេលថ្មីៗនេះថា កន្លងទៅនេះថា ស្ថានភាពវិស័យអចលនទ្រព្យបច្ចុប្បន្នមិនទាន់ត្រឡប់ទៅរកភាពប្រសើរឡើងវិញនោះទេ ដោយសារនៅកម្ពុជា វិស័យមួយនេះ បានធ្លាក់ចុះរយៈពេល ៥ ឆ្នាំ ជាប់គ្នា ចាប់តាំងពីវិបត្តិកូវីដ១៩ សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន និងការធ្លាក់ចុះនៃសេដ្ឋកិច្ចសកល។

លោកបានបញ្ជាក់ទៀតថា នៅពេលដែលស្ថានភាពល្អអ្នកទិញ គឺគាត់មានគោលបំណងច្បាស់លាស់ គាត់ទិញ វិនិយោគផង ប្រើប្រាស់ផង និងទុកលក់យកផលចំណេញផង ហើយទិញទុកផង ប៉ុន្តែនៅឆ្នាំ ២០២៤ នេះ អ្នកដែលទិញទុក និងលក់ចំណេញ មិនមានទៀតទេ បើទិញគឺដើម្បីតែប្រើប្រាស់ប៉ុណ្ណោះ។

លោកស្រីបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា មានប្រសាសន៍នៅក្នុងកម្មវិធីមួយកាលពីពេលកន្លងមកថា កម្ពុជាត្រូវបន្តប្រុងប្រយ័ត្នចំពោះភាពទន់ខ្សោយនៃវិស័យអចលនទ្រព្យ ដែលមានការផ្គត់ផ្គង់លើសតម្រូវការ ខណៈសន្ទស្សន៍ថ្លៃលំនៅឋាននៅឆ្នាំ ២០២៣ បានថយចុះ ទន្ទឹមនឹងការថមថយលំហូរនៃវិនិយោគផ្ទាល់ពីបរទេសក្នុងវិស័យអចលនទ្រព្យនេះ។
ធនាគារជាតិនៃកម្ពុជា បានព្យាករថា វិស័យសំណង់នៅកម្ពុជានឹងសម្រេចបានកំណើនក្នុងកម្រិតទាប១,១% នៅឆ្នាំក្នុង២០២៤ នេះ ដែលគាំទ្រដោយកំណើនលំហូរទុនវិនិយោគពីបរទេស និងគម្រោងសំណង់ហេដ្ឋារចនាសម្ព័ន្ធសាធារណៈ។
តែយ៉ាងណា វិស័យនេះអាចបន្តប្រឈមនឹងភាពមិនច្បាស់លាស់នៃសេដ្ឋកិច្ចសកល បញ្ហាសង្គ្រាម និងភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយសកល ជាពិសេសជម្លោះពាណិជ្ជកម្មរវាងប្រទេសចិន និងសហរដ្ឋអាមេរិក ក៏ដូចជាការធ្លាក់ចុះនៃទីផ្សារអចលនទ្រព្យនៅក្នុងប្រទេសចិន៕
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


