សេដ្ឋកិច្ច
កម្ពុជាចំណាយជាង ៦០០ លានដុល្លារ នាំចូលសម្ភារសំណង់នៅក្នុងត្រីមាសទី១ ឆ្នាំនេះ
កម្ពុជានាំចូលសម្ភារសំណង់មានទំហំទឹកប្រាក់ជាង ៦៣១ លានដុល្លារ នៅក្នុងរយៈពេល ៣ ខែ (មករា-មីនា) ២០២៦ កើនឡើង ១៧,៤៥% ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុនដែលមានតម្លៃ ៥៣៧ លានដុល្លារ។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម។

របាយការណ៍ដដែលបង្ហាញថា គិតចាប់ពីខែមករា ដល់ខែមីនា ២០២៦ ប្រទេសដែលកម្ពុជានាំចូលសម្ភារសំណង់ច្រើនជាងគេមានប្រទេសចិន ៤៥២ លានដុល្លារ កើន ១៨,៦០% ប្រទេស, វៀតណាមជាង ៥៧ លានដុល្លារ កើនជិត ៣៤% និងម៉ាឡេស៊ី ៣៦ លានដុល្លារ កើន ១៤៤%។ ការនាំចូលដែក និងដែកថែប មានតម្លៃប្រមាណ ២៩៨ លានដុល្លារ កើនឡើង ១០,២០%។
រាជរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់ក្នុងការជំរុញទីផ្សារអចលនទ្រព្យឱ្យងើបឡើងវិញ ខណៈវិស័យសំណង់នៅកម្ពុជានៅតែមានកំណើនជាប្រចាំជាពិសេសគម្រោងថ្មីៗ ដែលបានស្នើសុំ។

យោងតាមធនាគារជាតិ តម្លៃគម្រោងសំណង់ទទួលបានការអនុម័តកើនឡើង ៤៨,៣% នៅឆ្នាំ ២០២៥ ដែលក្នុងនោះសំណង់ក្នុងវិស័យកម្មន្តសាល កើនជាង១ ដង សំណង់លំនៅឋាន កើនឡើង ៦៦,៥% និងសំណង់ក្នុងវិស័យទេសចរណ៍កើន ៧២,១% ខណៈសំណង់ក្នុងវិស័យពាណិជ្ជកម្ម និងសាធារណៈថយចុះ ៤២,៥% និង ៣៩,៤% រៀងគ្នា។
លោក គុណ ញឹម រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី និងអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា មានប្រសាសន៍ថា តាមការវាយតម្លៃវិស័យអចលនទ្រព្យនៅឆ្នាំ ២០២៥ មានកំណើនត្រឹម ២,៤% ប៉ុន្តែចំណូលពន្ធដែលប្រមូលបានពីការនាំចូលសម្ភារសំណង់មានចំណែករហូតដល់ ៣៣% នៃចំណូលសរុបជាង ៣ ពាន់លានដុល្លារ។
នៅក្នុងឆ្នាំ ២០២៥ កម្ពុជានាំចូលសម្ភារសំណង់ មានតម្លៃ ២,៦ ពាន់លានដុល្លារ កើន ៣០,៤២% ប្រៀបធៀបនឹងឆ្នាំ ២០២៤៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា១ សប្តាហ៍ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម៣ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧


