ព័ត៌មានជាតិ
ចំណូលប្រតិបត្តិការរបស់ក្រុមហ៊ុនសំណង់ DBD Engineering ធ្លាក់ចុះខ្លាំងក្នុងត្រីមាសទី១ឆ្នាំនេះ
ក្រុមហ៊ុន ឌី ប៊ី ឌី (DBD Engineering) ជាក្រុមហ៊ុនដំបូងដែលបានចុះបញ្ជីនៅទីផ្សារកំណើនរបស់ផ្សារមូលបត្រកម្ពុជា (CSX) បានរាយការណ៍ពីការធ្លាក់ចុះយ៉ាងខ្លាំងនៃប្រាក់ចំណូលអាជីវកម្មរបស់ខ្លួននៅក្នុងត្រីមាសទី១ ឆ្នាំនេះ ទោះបីជាទីផ្សារអចលនទ្រព្យ និងសំណង់ក្នុងស្រុកហាក់មានការងើបឡើងវិញបណ្តើរៗក៏ដោយ។

យោងតាមរបាយការណ៍ផ្ញើរទៅកាន់ CSX សម្រាប់ត្រីមាសទី១ ឆ្នាំ២០២៥ ក្រុមហ៊ុន ឌី ប៊ី ឌី មានលទ្ធផលខាត ចំនួនជិត ៥៨៦ ពាន់លានរៀល ខណៈដែលនៅក្នុងត្រីមាសទី១ ឆ្នាំ២០២៤ មានចំណូលលម្អិតសរុបចំនួនជាង ៨៨៧លានរៀល។
លោក នាង វិធី ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកក្រុមហ៊ុន បានថ្លែងក្នុងរបាយការណ៍ ថាសម្រាប់ត្រីមាសទី១ ឆ្នាំ២០២៥ ក្រុមហ៊ុនមប្រាក់ចំណូលជាង ៤៦ ពាន់លានរៀល ដែលកើនឡើងចំនួនជិត ៩៤% បើធៀប នឹងត្រីមាសដូចគ្នានៃឆ្នាំ២០២៤ ដែលមានចំនួនជាង ២៤ ពាន់លានរៀល។

លោកថាសម្រាប់ប្រាក់ចំណូលមានចំនួនជាង ៤៦ ពាន់លានរៀល គឺជា ចំណូលដែលបានពីគម្រោងសាងសង់ និងសេវាជួសជុល រីឯ ជាង៤៩លានរៀល ជាចំណូលពីការលក់សម្ភារសំណង់។ ក្រុមហ៊ុនមានខាតលម្អិត ក្នុងការិយបរិច្ឆេទចំនួនជិត ៥៨៤លានរៀល សម្រាប់ត្រីមាសនេះ។ ទ្រព្យសកម្មសរុបមានការកើនឡើងចំនួន ១១.៩៤% បើធៀបនឹងឆ្នាំ២០២៤ ដែលបានកើនឡើងពីចំនួនជិត ៩២ ពាន់លានរៀល ទៅ ១០២ពាន់លានរៀល ។
លោកបានលើកឡើងថា៖«ខ្ញុំសូមថ្លែងអំណរគុណចំពោះក្រុមប្រឹក្សាភិបាល គណៈគ្រប់គ្រង និងបុគ្គលិក សម្រាប់ដំបូន្មានល្អៗ និងការខិតខំប្រឹង ប្រែងរបស់អ្នកទាំងអស់គ្នា សម្រាប់ការរីកចម្រើនប្រកបដោយនិរន្តរភាពរបស់ក្រុមហ៊ុន»។
សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងក្នុងពិធី “ វាពលកម្មអន្តរជាតិ ១ ឧសភា” កន្លងមកថាក្នុងឆ្នាំ ២០២៤ កម្ពុជាបានបំបែកកំណត់ត្រាក្នុងការទទួលបានគម្រោងវិនិយោគប្រមាណ ៤០០ គម្រោង ជាមួយទុនវិនិយោគជាង ៦ ពាន់លានដុល្លារ។

ទំហំវិនិយោគដែលមានទុនចាប់ពី ៥ លានដុល្លារ ត្រូវឆ្លងកាត់ការចុះបញ្ចីនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងនោះមិនរាប់បញ្ចូលគម្រោងវិនិយោគដែលមានទុនក្រោម ៥ លានដុល្លារ នៅក្រោមដែនសមត្ថកិច្ចពីរដ្ឋបាលថ្នាក់ក្រោមជាតិ។ សម្តេចធិបតីបញ្ជាក់បន្ថែម។
សម្តេចបានបញ្ជាក់ថា គម្រោងវិនិយោគដែលមានការធ្វើកិច្ចសន្យាច្បាស់លាស់ មានទីតាំងវិនិយោគពិតប្រាកដ ទើបរាប់បញ្ចូលក្នុងគម្រោងវិនិយោគក្នុងប្រទេសកម្ពុជា ខុសពីបណ្តាប្រទេសមួយចំនួនរាប់តាំងពីការដាក់ពាក្យស្នើសុំរាប់បញ្ចូលជាគម្រោងវិនិយោគ។

សម្តេចធិបតីក៏បានបញ្ជាក់ថា គ្រាន់តែដាក់ពាក្យស្នើសុំ ដោយមិនទាន់បោះជំហានណាមួយ ដូចជាការធ្វើកិច្ចសន្យាជាក់លាក់ ការមានទីតាំងវិនិយោគច្បាស់លាស់ គឺមិនទាន់អាចរាប់បញ្ចូលក្នុងគម្រោងវិនិយោគនៅឡើយទេសម្រាប់ប្រទេសកម្ពុជា។
នៅត្រីមាសទី ១ ឆ្នាំ២០២៥ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងវិនិយោគចំនួន ១៧២ គម្រោង ក្នុងនោះវិនិយោគិនចិនឈរនៅលំដាប់លេខ១ ដែលមានចំណែករហូតដល់ជិត៨០%៕
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


