ព័ត៌មានជាតិ
ឯកឧត្តម ហ៊ុន ម៉ានី៖ ក្នុងនាមជាកូនខ្មែរ ត្រូវរួបរួមសាមគ្គីគ្នាជាធ្លុងមួយ ដើម្បីប្រទេសជាតិ
ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានលើកឡើងថា ក្នុងនាមជាយុវជន និងក្នុងនាមជាកូនខ្មែរ ត្រូវរួបរួមសាមគ្គីគ្នាជាធ្លុងមួយ ដើម្បីប្រទេសជាតិ។

ឯកឧត្តម បានលើកឡើងបែបនេះ ក្នុងឱកាសអញ្ជើញចូលរួមជាអធិបតីក្នុងពិធី ពិភាក្សាសន្ទនាមូលដ្ឋានលើប្រធានបទ ការចូលរួមរបស់អាណាព្យាបាល និងការត្រៀមលក្ខណៈសម្បត្តិតម្រង់ទិសកូនចូលមហាវិទ្យាល័យ ឬការចាប់យកជំនាញវិជ្ជាជីវៈ និងការចូលរួមវេចនំអន្សមរួមគ្នានៅវិទ្យាល័យគោកព្រីង ស្រុកស្វាយជ្រំ នៅព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៤។
ពិធីនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម ឌី វិជ្ជា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀង លោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង លោកបណ្ឌិត តូច ប៉ូលីវ៉ា សមាជិកអចិន្ត្រៃយ៍សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀង លោកគ្រូអ្នកគ្រូ គណៈកម្មាធិការស.ស.យ.ក ស្រុកទាំងប្រាំបីក្រុង ស្រុក យុវជនកាយរិទ្ធ យុវជនកាកបាទក្រហមកម្ពុជា និងប្រជាពលរដ្ឋជាច្រើនរូបទៀត។

ឯកឧត្តមប្រធាន ហ៊ុន ម៉ានី បានមានប្រសាសន៍ថា ក្នុងនាមជាយុវជនជាទំពាំងស្នងឬស្សីជាកូនខ្មែរជំនាន់ក្រោយ ត្រូវរក្សាឱ្យបាននូវសុខសន្តិភាពស្ថេរភាពសង្គមជាតិ ក៏ដូចជា មានការខិតខំប្រឹងប្រែងតស៊ូព្យាយាមសិក្សារៀនសូត្រដើម្បីអភិវឌ្ឍជាតិឱ្យមានការរីកលូតលាស់តទៅមុខដោយឥតឈប់ឈរ។ ឯកឧត្តមបានបន្ថែមថា «ក្នុងនាមជាយុវជន ក្នុងនាមជាកូនខ្មែរ ត្រូវរួបរួមសាមគ្គីគ្នាជាធ្លុងមួយ ដើម្បីប្រទេសជាតិរបស់យើង កុំឱ្យវិលទៅរកដូចសម័យកាលដើម ហើយត្រូវធ្វើឱ្យប្រទេសជាតិមានភាពលេចមុខ លេចមាត់នៅលើឆាកអន្តរជាតិ ដើម្បីជោគវាសនារបស់ប្រទេសយើង»។
ឯកឧត្តម បានសង្កត់ធ្ងន់ថា «ខ្មែរច្រើន ខ្មែរមិនខ្លាំងទេ តែខ្មែរតែមួយនោះទើបខ្មែរខ្លាំង»។ ជាចុងក្រោយ ឯកឧត្តម ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ លោក ប៉េង ពោធិ៍សា អភិបាលខេត្ត ដែលបានអញ្ជើញចូលរួមជាធិបតី និងយុវជន ដែលបានចូលរួមអង្គពិធីថ្ងៃនេះ៕






ដោយ៖ភក្ដី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


