ព័ត៌មានជាតិ
តាមច្បាប់៖ តើប្តីផិតក្បត់ប្រពន្ធ ឬប្រពន្ធផិតក្បត់ប្តី ត្រូវមានទោសទណ្ឌយ៉ាងណា?
មួយរយៈចុងក្រោយនេះ នៅក្នុងសង្គមខ្មែរ មានករណីប្តីផិតក្បត់ប្រពន្ធ ឬប្រពន្ធផិតក្បត់ប្តី កើតមានឡើងគួរឱ្យកត់សម្គាល់។ ជាក់ស្តែង កាលពីពេលថ្មីៗនេះ មានករណីប្រពន្ធលួចផិតក្បត់ប្តី ដោយលួចទៅដេករួមរស់ជាមួយបុរសដទៃទាំងដែលមិនទាន់បានផ្តាច់ចំណងប្តីប្រពន្ធនៅឡើយ។ បើមានបែបនេះ តើអ្នកដែលលួចផិតក្បត់ ត្រូវមានទោសទណ្ឌយ៉ាងណា បើតាមផ្លូវច្បាប់?

មុនឈានដល់ការលើកឡើងពីបញ្ហាទោសទណ្ឌ គេគួរតោងយល់សិនថា តើដូចម្តេចទៅដែលអាចចាត់ទុកថា ជាអំពើផិតក្បត់រវាងប្តីចំពោះប្រពន្ធ និងរវាងប្រពន្ធចំពោះប្តី? បើតាមច្បាប់ស្តីពីឯកពន្ធភាព ត្រង់មាត្រា ៧ បានបញ្ជាក់ឱ្យដឹងថា ត្រូវចាត់ទុកថា ផិត គឺការរួមសេវនកិច្ច(រួមភេទ)រវាងបុរសដែលមានចំណងអាពាហ៍ពិពាហ៍ពីមុនមិនទាន់រលាយ ជាមួយស្រ្តីដទៃក្រៅពីប្រពន្ធរបស់ខ្លួន ឬការរួមសេវនកិច្ច(រួមភេទ)រវាងស្រ្តីដែលមានចំណងអាពាហ៍ពិពាហ៍មិនទាន់រលាយ ជាមួយបុរសដទៃក្រៅពីប្តីរបស់ខ្លួន។

ចំពោះប្តី ឬប្រពន្ធដែលបានប្រព្រឹត្តអំពើផិតក្បត់ដូចបានលើកឡើងខាងលើនេះ គឺត្រូវផ្តន្ទាសទោសដាក់ពន្ធនាគារពី១ខែ ដល់ ១ឆ្នាំ និងពិន័យជាទឹកប្រាក់ពី២០ម៉ឺនរៀល ដល់ ១លានរៀល ឬផ្ទន្ទាទោសណាមួយនៃទោសទាំងពីរនេះ។ នេះបើយោងតាមច្បាប់ស្តីពី ឯកពន្ធភាព ឆ្នាំ២០០៦៕
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១០ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


