ព័ត៌មានជាតិ
បើមានការផិតក្បត់រវាងប្រពន្ធ ឬ ប្តី តើត្រូវផ្តន្ទាទោសយ៉ាងណា?
មួយរយៈចុងក្រោយនេះ មានករណីប្តីផិតប្រពន្ធ ឬ ប្រពន្ធផិតប្តី មួយចំនួនបានកើតឡើង ហើយភាគីដែលត្រូវបានគេក្បត់ផិតបានតាមទាន់ ដោយបានជេរបញ្ចោរ វាយតប់ និងថតជាវីដេអូបង្ហោះលើបណ្តាញសង្គមថែមទៀតផង។ ករណីចុងក្រោយនេះ គឺប្រពន្ធបានតាមទាន់ប្តីកំពុងផិតក្បត់ជាមួយនារីវ័យក្មេងម្នាក់ ហើយបានវាយតប់លើនារីនោះ និងបានថតបង្ហោះលើហ្វេសប៊ុក។ ករណីនេះ បង្កឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង និងបង្កើតជាទំនាស់មតិនៅក្នុងចំណោមមហាជនកម្ពុជា។ នៅថ្ងៃនេះ «កម្ពុជាថ្មី» សូមលើកឡើងពីទិដ្ឋភាពច្បាប់វិញចំពោះករណីនេះថា តើការផិតក្បត់បែបនេះនឹងត្រូវផ្តន្ទាទោសបែបណាខ្លះ?

ច្បាប់ស្តីពីឯកពន្ធភាព ដែលត្រូវបានរដ្ឋសភាអនុម័តកាលពីឆ្នាំ២០០៦ បានចែងថា ក្នុងមាត្រា៤ ប្រសិនជាប្តី ឬ ប្រពន្ធ មានចំណងអាពាហ៍ពិពាហ៍ពីមុនមិនទាន់បញ្ចប់ ហើយទៅចុះសំបុត្រអាពាហ៍ពិពាហ៍ថ្មីមួយទៀត ត្រូវចាត់ទុកថាមានពិរុទ្ធក្នុងបទទ្វេពន្ធភាព ហើយអ្នកសមគំនិតក៏ត្រូវមានទោសដូចគ្នា។ ជនណាដែលល្មើសនឹងមាត្រា៤នេះ គឺត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៦ខែ ដល់១ឆ្នាំ និងពិន័យជាទឹកប្រាក់ពី ២សែនរៀល ដល់១លានរៀល។

ចំណែក មាត្រា៧វិញ បានចែងថា រវាងប្តី ឬ ប្រពន្ធ នៅមានចំណងអាពាហ៍ពិពាហ៍ ហើយមិនទាន់លែងលះដាច់ស្រេច រួចរួមសេវនកិច្ច (រួមមេត្រី) ជាមួយជនទី៣ ក្រៅពីប្រពន្ធ ឬ ប្តីរបស់ខ្លួន គឺត្រូវចាត់ទុកថា មានពិរុទ្ធក្នុងបទផិតក្បត់។ ចំពោះជនណាដែលល្មើសនឹងមាត្រានេះ គឺត្រូវផ្តន្ទាទោសដាក់ពន្ធនាគារបី១ខែ ទៅ១ឆ្នាំ និងពិន័យជាទឹកប្រាក់ពី ២សែនរៀល ដល់១លានរៀល។ ប៉ុន្តែ ក្នុងមាត្រ៨ បានចែងថា ប្រសិនជាបណ្តឹងរបស់សហព័ទ្ធណាមួយស្នើសុំកុំឱ្យមានការចោទប្រកាន់ក្នុងមាត្រា៧នេះ គឺព្រះរាជអាជ្ញាអាចសម្រេចមិនធ្វើបណ្តឹងអាជ្ញាតាមការស្នើសុំ។

ច្បាប់ស្តីពី ឯកពន្ធភាពនេះ មានគោលបំណងការពារសេចក្តីថ្លៃថ្នូរ ពង្រឹងសុភមង្គល និងការគោរពសិទ្ធិគ្នារបស់ប្តីប្រពន្ធនៅក្នុងគ្រួសារស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។ ឯកពន្ធភាព គឺជាចំណងអាពាហ៍ពិពាហ៍ដែលបុរសមានប្រពន្ធតែមួយ ឬ ប្រពន្ធមានប្តីតែមួយ ដែលហៅថា ជាកិច្ចសន្យាដ៏ឱឡារិកដែលមិនអាចរំលាយអាពាហ៍ពិពាហ៍តាមទំនើងចិត្តបានឡើយ។ នេះបើតាមសេចក្តីក្នុងច្បាប់ខាងលើ។
ច្បាប់ដដែលបានចែងថា មានករណី៣ ដែលចំណងអាពាហ៍ពិពាហ៍លែងមានប្រសិទ្ធភាព។ ទី១ មានសហព័ទ្ធណាមួយស្លាប់។ ទី២ មានសេចក្តីសម្រេចរលាយចំណងអាពាហ៍ពិពាហ៍ជាស្ថាពររបស់តុលាការ។ ទី៣ សហព័ទ្ធណាម្នាក់បាត់ខ្លួនហួសពី១ឆ្នាំគ្មានដំណឹងអ្វីសោះ ដោយមិនដឹងថារស់ ឬ ស្លាប់៕
ដោយ៖ អុន ស្រីមាន
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៥ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


