Connect with us

ព័ត៌មានជាតិ

រដូវកាលភ្ជុំបិណ្ឌ អ្នកលក់ផ្កាតាមទីអារាម រកប្រាក់កម្រៃបានជាងថ្ងៃធម្មតា

បានផុស

នៅ

រយៈ​ពេល ១៥ថ្ងៃ ក្នុងពិធីបុណ្យភ្ជុំបិណ្ឌ គឺ​ជា​ពេលវេលា​ដ៏​ប្រពៃ​ចំពោះ​​ពលរដ្ឋ​ប្រកបរបរ​​លក់​ផ្កា​តាម​វត្ត​អារាម​ ដែល​អាច​រក​ប្រាក់​​ចំណូល​បាន​ច្រើន​ជាង​ថ្ងៃ​ធម្មតា​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដូវកាល​បុណ្យ​ជាតិ​ធំៗ​មាន​ដូចជា ភ្ជុំ​បិណ្ឌ ចូលឆ្នាំ ចូល​មកដល់ របរ​លក់ផ្កា​មានការ​លក់ដូរ​​ច្រើន​ជាង​ថ្ងៃធម្មតា ​ដោយ​មានពលរដ្ឋ​ទិញទៅវត្តច្រើន ពេលខ្លះរកផ្កាឈូក ឬផ្កាផ្សេងៗលក់​មិន​បានផង។

អ្នកស្រី សារ៉ែន បានឲ្យដឹងថា ក្រោយពី​ទិញផ្កា​ទៅវត្ត អ្នកស្រី​ក៏បានទិញ​ដាក់ក្នុងផ្ទះដើម្បី​ឲ្យមាន​សិរីសួស្តី។ អ្នកស្រីបន្តថា «ខ្ញុំសង្កេតឃើញអ្នកលក់ផ្កា នៅ​តាមទី​សាធារណៈ ក៏ដូចជាក្នុងទីអារាម និង​តាមហាងនានា​លក់ដាច់គួរសម ទាំង​ខ្ញុំទាំងអ្នកផ្សេងៗសុទ្ធតែត្រូវការ ដើម្បី​ថ្វាយ​ព្រះ និងដាក់​តាំង​ក្នុងផ្ទះរៀងៗខ្លួន​ ហើយខ្ញុំតែងជួយទិញផ្កាអ្នកដែលលក់ក្នុង​ទីអារាមមិនដែល​ខកខាននោះដែរ»។

ខណៈ​រដូវភ្ជុំបិណ្ឌ​ការលក់ផ្កា​សម្រាប់យក​ទៅ​​ថ្វាយ​ព្រះ​លក់​ដាច់ច្រើន​ តែ​​អ្នក​លក់ផ្កា​​ម្នាក់​ដែល​សុំ​មិន​បញ្ចេញឈ្មោះ​នៅ​ទីតាំង​លោក​តា​ដំបង​ក្រញូង​បែរជា​​ត្អូញត្អែរ​ថា ប៉ុន្មាន​ថ្ងៃនេះ​លក់​ផ្កា​មិនសូវ​ដាច់​រហូត​ផ្កា​ខ្លះ​ស្រពោន​ទៅ​ហើយ​មិន​ទាន់​លក់​ដាច់ផង។

ស្ត្រី​ចំណាស់​ម្នាក់​ដែល​បាន​មកទិញ​ផ្កា​ថ្វាយ​លោក​តា​​ដំបង​ក្រញូង ក៏​សង្កេត​ឃើញ​ដូច​ការ​អះអាង​ដូចស្រ្តី​ខាងលើ​​។ តាម​ស្រ្តី​ចំណាស់​​រូបនេះ​គិត​ថា «ដោយសារ​មនុស្ស​ម្នា​គេនាំគ្នា​ទៅវត្តអស់ ខណៈការ​លក់​​ផ្កានៅ​លោកតាដំបងក្រញូង​បើមាន​អ្នកមក​បន់ស្រន់ច្រើន ទើបលក់ដាច់ បើគ្មានអ្នកមកបន់ស្រន់ទេ គឺលក់មិនដាច់ទេ»។

នៅ​ក្នុង​ខេត្ត​បាត់ដំបង មានវត្តអារាមសរុបចំនួន ៣៨២ កន្លែង ស្ថិត​នៅទូទាំង ១៤ ក្រុង-ស្រុកក្នុងនោះមាន៖១-ក្រុងបាត់ដំបង មានចំនួន ២៨ វត្ត, ២- ស្រុកសង្កែ មានចំនួន ៤០វត្ត, ៣- ស្រុក​មោងឬស្សី មានចំនួន ៤៧វត្ត, ៤-ស្រុកស្រុកគាស់ក្រឡ មានចំនួន ១២វត្ត, ៥- ស្រុកបាណន់ មានចំនួន ៤០វត្ត, ៦-ស្រុកបវេល មានចំនួន ៣២វត្ត, ៧-ស្រុកសំឡូត មានចំនួន ១៩វត្ត, ៨- ស្រុកភ្នំព្រឹក មានចំនួន ១៦វត្ត, ៩-ស្រុក​សំពៅលូន មានចំនួន ១៥វត្ត, ១០- ស្រុកឯកភ្នំមានចំនួន ២៦វត្ត, ១១- ស្រុកថ្មគោល មានចំនួន ២៨វត្ត, ១២- ស្រុកកំរៀង មានចំនួន ១៦វត្ត, ១៣- ស្រុករតនមណ្ឌល មានចំនួន ២៤វត្ត, និងស្រុកទី១៤ ស្រុករុក្ខគិរី មាន​ចំនួន ២៤វត្ត៕

អត្ថបទ៖ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

លោកត្រាំថា ខ្លួន​សម្រេច​កិច្ច​ព្រមព្រៀង​​​ជាមួយចិន​​ដ៏​ល្អ​ឥតខ្ចោះ​​​

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រុម​ប្រឹក្សា​រាជធានីស្នើ​រដ្ឋបាលរាជធានី​បន្ត​ចាត់វិធានការចំពោះម៉ូតូ ឡាន​បំពាក់​ស៊ីម៉ាំងធំៗបង្កសំឡេងរំខាន

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

រុស្ស៊ី​និង​អាមេរិក​ឈានដល់​​ការ​ប្រើប្រាស់ប្រទេសពួកគេ​​​​ផ្ទាល់​សម្រាប់​ជាកន្លែងចរចា​​

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ឧទ្ធរណ៍សម្រេច​ជាថ្មី​​​ឲ្យ​ត្រាំបន្ត​ដាក់​ពន្ធ​នាំចូល ខណៈត្រាំ​​ហៅថា​ជា«ជ័យជម្នះ​​ដ៏អស្ចារ្យ»​

ព័ត៌មានជាតិ៩ ម៉ោង មុន

តបនឹងរឿងថៃគម្រាមចង់ផ្ដាច់អគ្គីសនីមិនឱ្យកម្ពុជាប្រើ រដ្ឋមន្ត្រីរ៉ែ និងថាមពលថា កម្ពុជា មានអគ្គីសនីប្រើគ្រប់គ្រាន់ អាចឈរជើងបាន

ព័ត៌មានជាតិ២១ ម៉ោង មុន

កម្ពុជា នឹងទទួលរងឥទ្ធិពលព្យុះទី១ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១៣មិថុនា

ព័ត៌មានជាតិ១៤ ម៉ោង មុន

អាជ្ញាធរខណ្ឌទួលគោក ចាត់វិធានការក្ដៅលើម្ចាស់រថយន្តដែលចតលើ ផ្លូវថ្មើរជើងជាប់របងវិទ្យាល័យសន្ធម៉ុក

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

​លើក​ទី១ ដែលកងទ័ព​ថៃបារម្ភ​​​ការ​ផ្សព្វផ្សាយ​​របស់​សារព័ត៌មានថៃ​​អាច​ប៉ះពាល់​ដល់​ការចរចា​ JBC ​​

ព័ត៌មានជាតិ១៤ ម៉ោង មុន

ថៃថាតំបន់មុំបីជាដីថៃ៖ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី សួរវិញថា បើជាដីខ្លួនឯងហេតុអ្វីមិនទៅតុលាការអន្តរជាតិជាមួយកម្ពុជា?

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

យន្តហោះ​ចម្បាំង​របប​សឹក​មីយ៉ាន់​ម៉ាមួយគ្រឿង ត្រូវកង​កម្លាំងប្រដាប់​អាវុធ​បាញ់​ទម្លាក់​នៅ​តំបន់​ Sagaing

Sokha Hotels

ព័ត៌មានពេញនិយម