ព័ត៌មានជាតិ
កសិករសង្កាត់អូរម៉ាល់ ដាំពូជស្រូវតម្រូវទីផ្សារ ១ ហិតា ទទួលបានទិន្នផលចន្លោះពី ៦-៧ តោន
កសិកររស់នៅសង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង បាននាំគ្នាដាំដុះពូជស្រូវ ២ប្រភេទ ដូចជាស្រូវស្រង៉ែ និងស្រូវសែនក្រអូប តម្រូវតាមទីផ្សារ ដោយក្នុង ១ហិតា អាចទទួលបានទិន្នផលចន្លោះពី ៦ ទៅ ៧ តោន។

ក្រុមកសិកររស់នៅក្នុងសង្កាត់អូរម៉ាល់ បានអះអាងថា ទិន្នផលស្រូវទាំង ២ប្រភេទខាងលើនេះ ក្នុង ១ ហិតា អាចទទួលបានទិន្នផលចន្លោះពី ៦ ទៅ ៧តោន ខណៈមួយឆ្នាំអាចធ្វើ ២ ទៅ ៣ដង។ ប៉ុន្តែឆ្នាំខ្លះ ក៏ទទួលបានត្រឹម ៤ តោន ប៉ុណ្ណោះ គ្រាដែលប្រភពទឹកមិនអាចគ្រប់គ្រងបាន។
លោក សន ពឿន ចៅសង្កាត់អូរម៉ាល់ទទួលស្គាល់ថា ប្រជាកសិកររស់នៅក្នុងសង្កាត់លោកគ្រប់គ្រង ពិតជាមានលទ្ធភាពដាំដុះដំណាំស្រូវបានច្រើនដងក្នុង ១ឆ្នាំ ដែលធ្វើឲ្យកម្រិតសេដ្ឋកិច្ចគ្រួសារភាគច្រើនមិនប្រឈមការខ្វះខាត។

លោកថា នៅក្នុងសង្កាត់អូរម៉ាល់ កសិករបានបង្កបង្កើនផលលើពូជដំណាំស្រូវមាន ៣ ប្រភេទ គឺស្រូវស្រាល ស្រូវកណ្តាល និងស្រូវធ្ងន់ លើផ្ទៃដីសរុបប្រមា ២៨៨៤,៤៣ ហិតា ក្នុងនោះមាន ស្រូវស្រាល ២៨០៩ ហិតា ស្រូវកណ្តាល ២៥ហិតា និង ស្រូវធ្ងន់មាន ៥០ហិតា។
លោកចៅសង្កាត់បានអះអាងថា កសិករបានយល់ដឹងពីតម្រូវការទីផ្សារ ទើបកសិករនាំគ្នាដាំដុះស្រូវតែ ២ ប្រភេទ តម្រូវតាមទីផ្សារ គឺស្រូវស្រង៉ែ និងស្រូវសែនក្រអូប ហើយទិន្នផលក៏កំពុងតែល្អ និងជិតប្រមូលផលផងដែរ ក្នុងរយៈពេលយ៉ាងយូរ ១ខែ ទៀតប៉ុណ្ណោះ ហើយប្រជាពលរដ្ឋក៏មិនបារម្ភបញ្ហាទីផ្សារផងដែរ។
ជាមួយគ្នានេះ បើតាមលោកចៅសង្កាត់អូរម៉ាល់ ការធ្វើផលដំណាំស្រូវច្រើនដងក្នុង ១រដូវកាលរបស់កសិករក្នុងសង្កាត់លោក គឺពឹងផ្នែកលើប្រភពទឹកចំនួន ២ គឺប្រភពទឹកអាងកំពីងពួយ និងប្រភពទឹកពីដងស្ទឹងសង្កែ។

មន្ត្រីកសិកម្មខេត្តបាត់ដំបងបានឲ្យដឹងថា ល្បឿននៃការបង្កបង្កើនផលដំណាំស្រូវស្រង៉ែ និងស្រូវសែនក្រអូបរបស់កសិករនៅក្នុងសង្កាត់អូរម៉ាល បានដើរតួយ៉ាងសំខាន់ជាងបណ្តាឃុំសង្កាត់នានា ក្នុងក្រុងបាត់ដំបង ដែលសង្កាត់នេះមានផ្ទៃដីដាំដុះដំណាំស្រូវប្រមាណជិត ៣ពាន់ហិតា។
ប្រភពដដែលបន្តថា ក្នុងរដូវកាលឆ្នាំនេះ ស្រូវរបស់កសិករក្នុងសង្កាត់អូរម៉ាល់កំពុងលូតលាស់បានយ៉ាងល្អ មិនមានប្រឈមបញ្ហាណាមួយនោះទេ ហើយនៅប្រមាណ ១ ខែទៀតនឹងអាចប្រមូលទិន្នផលចូលទីផ្សារ៕
អត្ថបទ៖ សៅ សារិទ្ធ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
សន្តិសុខសង្គម២ ថ្ងៃ agoនគរបាលព្រហ្មទណ្ឌ សហការជាមួយនគរបាលខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យ២នាក់ ករណីឃាតកម្ម នៅវៀតណាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ចរាចរណ៍៦ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
កីឡា៤ ថ្ងៃ agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ


