Connect with us

ព័ត៌មានជាតិ

គណៈប្រតិភូចិន មកសិក្សាឈ្វេងយល់ពីអត្ថប្រយោជន៍ និងការអនុវត្ត​របបសន្តិសុខសង្គម​នៅកម្ពុជា

បានផុស

នៅ

គណៈប្រតិភូ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ដឹកនាំ​ដោយ​លោក Du Huajie ប្រធាន​មជ្ឈមណ្ឌល​សេវាកម្ម​ធនធាន​មនុស្ស​ខេត្ត​យូ​ណាន នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន កាលពី​ថ្ងៃ​ទី ២៥ កញ្ញា បាន​ជួប​ពិភាក្សា​ការងារ​ជាមួយ​លោក​បណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប​.​ស​.​ស តំណាង លោក ម៉េង ហុង ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​ជា​អគ្គនាយក​បេឡា​ជាតិ​សន្តិសុខ​សង្គម (​ប​.​ស​.​ស) នៃ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ដើម្បី​សិក្សា​ឈ្វេងយល់​អំពី​អត្ថប្រយោជន៍ និង​ការ​អនុវត្ត​របប​សន្តិសុខ​សង្គម នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ព្រមទាំង​ការ​ផ្ដល់​សេវា​របស់ ប​.​ស​.​ស ដោយ​ផ្ទាល់ រួមមាន​សេវា​ចុះ​បញ្ជិកា និង​តាវកាលិក ដល់​សមាជិក ប​.​ស​.​ស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​ក្នុង​ជំនួប​នោះ លោក​បណ្ឌិត ហេង សុផាន់ណារិទ្ធ បាន​លើក​ឡើង​អំពី​សាបាន​របស់ ប​.​ស​.​ស ជម្រាប​ជូន​គណៈប្រតិភូ ក្នុងនោះ​រួមមាន​ ច្បាប់​ស្ដីពី​របប​សន្តិសុខ​សង្គម ការ​អនុវត្ត​ផ្នែក​ហានិភ័យ​ការងារ ផ្នែក​ថែទាំ​សុខភាព ផ្នែក​ប្រាក់​សោធន ផ្នែក​និកម្មភាព​ការងារ ដោយ​គ្របដណ្ដប់​បុគ្គល​ដែល​ស្ថិត​ក្នុង​វិស័យ​សាធារណៈ បុគ្គល​ទាំងឡាយ​ស្ថិត​ក្រោម​បទប្បញ្ញត្តិ នៃ​ច្បាប់​ ស្ដីពី​ការងារ ដោយ​រួម​បញ្ចូល​បុគ្គលិក​ធ្វើការ​តាម​ផ្លូវ​អាកាស និង​នាវា​សមុទ្រ ព្រមទាំង​អ្នកបម្រើ​ក្នុង​ផ្ទះ និង​បុគ្គល​ស្វ័យ​និយោជន៍ សំដៅ​ធានា​ប្រសិទ្ធភាព និរន្តរភាព និង​សង្គតិ​ភាព ការ​អនុវត្ត​របប​សន្តិសុខ​សង្គម​នៅ​កម្ពុជា ស្របតាម​បរិបទ នៃ​ប្រទេស​នីមួយៗ នៅ​ក្នុង​តំបន់ និង​ពិភពលោក។

លោក​បណ្ឌិត​អគ្គនាយករង បាន​បន្ថែម​ទៀត​ថា បច្ចុប្បន្ន ប​.​ស​.​ស កំពុង​សិក្សា​ពង្រីក​ការ​គ្របដណ្ដប់​របប​សន្តិសុខ​សង្គម​ដល់​ប្រជាជន​គោលដៅ​បន្ថែមទៀត ដើម្បី​ឆ្ពោះទៅរក​ការ​គ្របដណ្ដប់​សុខភាព​ជា​សកល​នៅ​កម្ពុជា ស្របតាម​ផែនការ​យុទ្ធសាស្ត្រ​បញ្ចកោណ​របស់​រាជរដ្ឋាភិបាល​អាណត្តិ​ទី ៧ ក្រោម​ការ​ដឹកនាំ​របស់ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា។

ជា​ការ​ឆ្លើយតប លោក Du Huajie បាន​ថ្លែងអំណរគុណ និង​កោតសរសើរ ចំពោះ​ថ្នាក់ដឹកនាំ ប​.​ស​.​ស ដែល​បាន​ផ្តល់​កិច្ចសហការ​យ៉ាង​ល្អ​ក្នុង​ដំណើរ​ទស្សនកិច្ច និង​ជា​ជំហាន​ឆ្ពោះ​ទៅ​ពង្រឹង​កិច្ច​សហ​ប្រតិបត្តិការ​រវាង​អង្គភាព​ទាំងពីរ ដើម្បី​ចែករំលែក និង​ផ្លាស់ប្ដូរ​បទ​ពិសោធ​គ្នា​ទៅវិញទៅមក។

បន្ទាប់ពី​ជំនួប​សម្តែង​ការ​គួរសម និង​ពិភាក្សា​ការងារ គណៈប្រតិភូ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន បាន​បន្ត​ពិនិត្យ​ពី​ការ​ផ្តល់​សេវា​របស់ ប​.​ស​.​ស (​សេវា​ចុះ​បញ្ជិកា និង​សេវា​តាវកាលិក​) និង​មជ្ឈមណ្ឌល​ឆ្លើយតប និង​ផ្តល់​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​សេវា​សាធារណៈ​របស់​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ដោយ​ផ្ទាល់ នៅ​ស្នាក់ការ​កណ្ដាល ប​.​ស​.​ស រាជធានី​ភ្នំពេញ៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២៥ នាទីutes មុន

ច្រកទ្វារអូរស្មាច់ ច្រកទ្វារជាំ និងច្រកទ្វារជប់គគីរខេត្តឧត្តរមានជ័យ ត្រូវថៃបិទជាឯកតោភាគី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

និន្នាការថ្មីកំពុងផ្ទុះនៅចិន យុវវ័យដើរយំនៅកន្លែងសាធារណៈ ដើម្បីឲ្យអារម្មណ៍ធូរស្បើយ

ព័ត៌មានជាតិ២ ម៉ោង មុន

ច្រកទ្វារអន្តរជាតិប៉ោយប៉ែត ថៃបើកម៉ោង៨ កម្ពុជាបើកម៉ោង៩ ក្រោយភាគីថៃបើកបិទជាឯកតោភាគី

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋបាលខេត្តកោះកុង សម្រេចបើកច្រកទ្វារព្រំដែនអន្តរជាតិចាំយាម នៅម៉ោង ៩ព្រឹក ហើយបិទនៅម៉ោង ៤រសៀល

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ទឹកមុខម៉ឺងម៉ាត់ ស្ងប់ស្ងាត់របស់ជំទាវទី១កូរ៉េខាងត្បូង ទាក់ចិត្តប្រជាជនលើកសរសើរព្រោងព្រាត

Sokha Hotels

ព័ត៌មានពេញនិយម