ព័ត៌មានជាតិ
ទូកងវែងជាងគេក្នុងខេត្តបាត់ដំបងប្រវែងជាង ៣០ ម៉ែត្រ រំកិលចុះស្ទឹងសង្កែ ត្រៀមប្រកួតប៉ុន្មានថ្ងៃទៀតនេះ
នៅព្រឹកថ្ងៃទី ១១ ខែតុលា ឆ្នាំ២០២៤ នេះ ទូកងក្នុងខេត្តបាត់ដំបងដែលវែងជាងគេ ចាប់ផ្ដើមលូនរំកិលចុះក្នុងស្ទឹងសង្កែ ដើម្បីត្រៀមលក្ខណៈប្រកួតជាមិត្តភាពនាប៉ុន្មានថ្ងៃខាងមុខនេះ។

ទូកងដ៏វែងជាងគេក្នុងខេត្តបាត់ដំបងដែលជាទូករបស់រដ្ឋបាលក្រុងមានឈ្មោះថា “សុវណ្ណភេត្រាបាត់ដំបងសជ័យ” នៅព្រឹកនេះ បានលូនរំកិលខ្លួនចុះក្នុងស្ទឹងសង្កែ បន្ទាប់ពីតម្កល់ទុកអស់រយៈពេលមួយឆ្នាំពេញ នៅក្នុងទីអារាមវត្តពោធិវង្ស ស្ថិតក្នុងសង្កាត់ជ្រៃកោង ក្រុងបាត់ដំបង។
ទូករបស់រដ្ឋបាលក្រុងបាត់ដំបងដែលមានឈ្មោះ «សុវណ្ណភេត្រាបាត់ដំបងសជ័យ» មានប្រវែងជាង ៣០ ម៉ែត្រ និងមានចំណុះកីឡាករចំនួន ៧៤ នាក់ បានរំកិលខ្លួនលូនចុះទៅក្នុងស្ទឹងសង្កែមុនគេបង្អស់ ដើម្បីត្រៀមហ្វឹកហាត់ក្នុងការប្រកួតយកជ័យជំនះនាប៉ុន្មានថ្ងៃខាងមុខនេះ ដោយមានការចុះពិនិត្យតាមដានពីលោក លាង វាសនា អភិបាលក្រុងបាត់ដំបងផងដែរ។
គួរបញ្ជាក់ថា រដ្ឋបាលខេត្តបាត់ដំបងបានជ្រើសរើសយកថ្ងៃទី១៦ និងទី១៧ ខែតុលា ឆ្នាំ២០២៤ គឺជាថ្ងៃរៀបចំពិធីប្រណាំងទូកនៅតាមបណ្ដោយដងស្ទឹងសង្កែកណ្ដាលក្រុងបាត់ដំបង។ ខណៈនៅខ្វះតែប៉ុន្មានថ្ងៃទៀតនឹងដល់ថ្ងៃរៀបចំពិធី រដ្ឋបាលខេត្តក៏បានរៀបចំផ្កាភ្ញីលម្អក្នុងក្រុង និងមានតូបលក់ទំនិញគ្រប់ប្រភេទរៀបចំនៅប៉ែកខាងកើតដងស្ទឹងសង្កែ ដើម្បីទទួលបងប្អូនមកទស្សនាកម្សាន្ត៕

អត្ថបទ : សោ និយមរ័ត្ន


-
កីឡា៥ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៥ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
សន្តិសុខសង្គម១ សប្តាហ៍ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់
-
ព័ត៌មានជាតិ២៤ ម៉ោង agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


