ព័ត៌មានជាតិ
អាជ្ញាធរបាននិងកំពុងចុះផ្សព្វផ្សាយគោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាពជាប្រចាំ
អាជ្ញាធរដែនដីនៅថ្នាក់ក្រោមជាតិ បាននិងកំពុងចុះផ្សព្វផ្សាយគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាពជាប្រចាំ ដែលជាក់ស្ដែង រយ:ពេល២សប្តាហ៍ ប្រជាពលរដ្ឋជាង ១៩ម៉ឺននាក់បានយល់ដឹងអំពីគោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព នៅទូទាំងប្រទេស។

បើតាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោកបណ្ឌិត ទូច សុឃៈ គឺរយៈពេល២សប្តាហ៍ ចាប់ពីថ្ងៃទី៧ ខែតុលា ដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤នេះ អាជ្ញាធររដ្ឋបាលថ្នាក់ក្រោមជាតិ បានបន្តផ្សព្វផ្សាយអំពីគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព នៅទូទាំង២៥រាជធានី-ខេត្ត ដល់ប្រជាពលរដ្ឋចំនួន ១៩៤ ៧៦៨នាក់ ដើម្បីបានឈ្វេងយល់ និងចូលរួមសហការអនុវត្តលក្ខណៈសម្បត្តិទាំង៧យ៉ាងរបស់គោលនយោបាយនេះឱ្យកាន់តែល្អប្រសើរ។
អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឱ្យដឹងថា អាជ្ញាធរថ្នាក់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់ តែងតែយកអស់កម្លាំងកាយ ចិត្ត បំពេញកាតព្វកិច្ចប្រកបដោយការទទួលខុសត្រូវ ដោយបន្តចុះផ្សព្វផ្សាយគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាពជាប់ជាប្រចាំដូចភ្លៀងរលឹមនៅតាមវេទិកាសាធារណៈ សាលារៀន វត្តអារាម ទីសាធារណៈ និងខ្នងផ្ទះ ដើម្បីផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋបានយល់ជ្រួតជ្រាប។ ម្យ៉ាង ក៏ដើម្បីឱ្យពលរដ្ឋចូលរួមសហការរាយការណ៍ ថែរក្សា ការពារសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកិច្ចមូលដ្ឋានតាមវិស័យនានាឱ្យមានការរីកចម្រើន ស្របតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល។

ដើម្បីជំរុញការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលនេះ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បញ្ជាក់ថា រយៈពេល១៤ ថ្ងៃកន្លងទៅ អាជ្ញាធរថ្នាក់ក្រោមជាតិ បានបន្តរៀបចំវេទិកាផ្សព្វផ្សាយបានចំនួន ៦,៣៣៤លើកតាមរាជធានី-ខេត្តទូទាំងប្រទេស។
គួរបញ្ជាក់ថា គោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព មានលក្ខណៈសម្បត្តិ៧យ៉ាង រួមមាន ១.ផ្តល់សេវាសាធារណៈជាពិសេសសេវារដ្ឋបាលប្រកបដោយគុណភាព តម្លាភាព និងជំនឿចិត្ត ២.គ្មានបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់និងបទល្មើសគ្រប់ប្រភេទ ៣.មានសណ្តាប់ធ្នាប់សាធារណៈល្អ ជាពិសេសគ្មានគ្រោះថ្នាក់ចរាចរណ៍ ៤.គ្មានអំពើអនាចារ គ្មានការជួញដូរមនុស្សពិសេសស្ត្រី និងកុមារ ប្រកបដោយគុណភាព និងប្រសិទ្ធភាព ៦.មានអនាម័យ មានសោភ័ណភាពល្អ និងមានបរិស្ថានល្អ និង៧.ឆ្លើយតបបានទាន់ពេលវេលាចំពោះគ្រោះមហន្តរាយនិងរាល់ជំងឺឆ្លងរាតត្បាតកាចសាហាវប្រកបដោយប្រសិទ្ធភាព។

លោក ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ តែងតែគាំទ្រ ជំរុញ ណែនាំនិងរំលឹកដល់មន្រ្តីទាំងអស់បន្តចូលរួមខិតខំប្រឹងប្រែងព្យាយាមបម្រើពលរដ្ឋឱ្យបានទាន់ពេលវេលា ឆាប់រហ័ស ប្រសិទ្ធភាពខ្ពស់ជូនប្រជាពលរដ្ឋទៅតាមមូលដ្ឋានរបស់ខ្លួន ស្របតាមទស្សនៈ «អ្វីៗធ្វើ ដើម្បីផ្តល់ភាពកក់ក្តៅជូនប្រជាពលរដ្ឋ»៕
-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម១ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


