Connect with us

ព័ត៌មានជាតិ

ក្រសួងវប្បធម៌ នឹងរៀបចំព្រឹត្តិការណ៍វប្បធម៌តាមតំបន់លើកទី២ ក្នុងខេត្តកំពត នៅថ្ងៃទី២-៣ ខែវិច្ឆិកា ខាងមុខ

បានផុស

នៅ

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ​ នឹងរៀបចំប្រារព្ធ “ព្រឹត្តិការណ៍វប្បធម៌តាមតំបន់” លើកទី២ ឆ្នាំ២០២៤ ក្រោមប្រធានបទ «មរតកយើង» ចាប់ពីថ្ងៃទី២-៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខ ក្នុងបរិវេណវិទ្យាល័យទូកមាស ស្រុកបន្ទាយមាស ខេត្តកំពត។ ព្រឹត្រ្តិការណ៍នេះ មានកិច្ចសហការយ៉ាងយកចិត្តទុកដាក់ពីរដ្ឋបាលស្រុកបន្ទាយមាស និងវិទ្យាល័យទូកមាស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងព្រឹត្តិការណ៍ មានកម្មវិធីសំខាន់ៗជាច្រើន ដូចជា កម្មវិធីស្វែងយល់អំពីបេតិកភណ្ឌវប្បធម៌ខ្មែរ ការបង្ហាញទេពកោសល្យសិល្បៈរបស់យុវជន កម្មវិធីដាល់អំបុក និងការបង្ហាញសិល្បៈចម្អិនម្ហូបអាហារខ្មែរ ពិព័រណ៍បង្ហាញកម្មវិធីបណ្តុះបណ្តាលជំនាញសិល្បៈ ពិព័រណ៍វត្ថុសិប្បកម្មប្រពៃណី។ ព្រមទាំងមានការសម្តែងសិល្បៈទស្សនីយភាពចម្រុះជាច្រើនទម្រង់ដូចជា ការសម្តែងចាប៉ីដងវែង ការសម្តែងល្ខោនបុរាណ (ខេត្តកណ្តាល) ការបង្ហាញគុនល្បុក្កតោ (ខេត្តកំពត) ការសម្តែងសៀករបស់អង្គការហ្វាពន្លឺសិល្បៈ (ខេត្តបាត់ដំបង) ការបង្ហាញទេពកោសល្យរបស់ក្រុមសិល្បៈអង្គការអេពិកអាត (ខេត្តកំពត) និងការសម្តែងយីកេអង្គឃ្លៃ (ស្រុកឈូក ខេត្តកំពត) រួមទាំងកម្មវិធីសិល្បៈវប្បធម៌ជាច្រើនទម្រង់ទៀត។

សម្រាប់ព្រឹត្តិការណ៍រយៈពេល ២ថ្ងៃនេះ លោកអ្នកអាចចូលរួមទស្សនាដោយសេរី ចាប់ពីម៉ោង ៨៖០០នាទីព្រឹក ដល់ម៉ោង ១១៖០០នាទីយប់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ២០ នាទីutes មុន

ថៃ នៅតែអះអាងថា ទាហានជាន់មីនលើដីខ្លួនឯង ចុះហេតុអ្វីមកចោទកម្ពុជា?

ព័ត៌មានជាតិ៨ ម៉ោង មុន

សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ មាន​កិត្តិយស​ទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់ លោក​ជំទាវ​អគ្គលេខាធិការ​អាយប៉ា (AIPA)

ព័ត៌មានជាតិ១១ ម៉ោង មុន

ក្រសួង​ការងារ ​បដិសេធ​ចំពោះ​ជនខិលខូចដែលប្រើប្រាស់រូបនិងឈ្មោះ លោក ហេង សួរ ក្នុង​ចេតនា​ឆបោក​សាធារណជន

សន្តិសុខសង្គម១១ ម៉ោង មុន

ក្រុម​ក្មេង​ទំនើង​៩​នាក់ បើក​ឆាក​ប្រយុទ្ធគ្នា​នៅ​ស្រុក​រវៀង ត្រូវ​នគរបាល​ឃាត់ខ្លួន

ព័ត៌មានជាតិ១១ ម៉ោង មុន

មន្ត្រី​បច្ចេកទេស​កសិកម្ម​ឃុំ​ត្រពាំងបី ​អនុវត្ត​ប្រព័ន្ធ​កសិកម្ម​ចម្រុះ​ជួយ​លើក​កម្ពស់​គុណភាពដី​និង​ជីវភាព​កសិករ​កាន់​តែ​ប្រសើរ

Sokha Hotels

ព័ត៌មានពេញនិយម