ព័ត៌មានជាតិ
ស្នងការរងនគរបាលខេត្តកោះកុង ៖ រាល់ការមកទទួល ឬដាក់ពាក្យប្រឡង សុទ្ធតែអនុវត្តដោយសុក្រឹតភាពតាមគោលការណ៍
លោកស្នងការរងនគរបាលខេត្តកោះកុង អះអាងថា គ្រប់យុវជន យុវនារី មកទទួល ឬដាក់ពាក្យប្រឡងប្រជែងចូលបម្រើការងារជាមន្ត្រីនគរបាល គឺសុទ្ធតែអនុវត្តដោយសុក្រឹតភាព និងតម្លាភាពទៅតាមគោលការណ៍ដែលបានកំណត់។

យុវជន យុវនារី ដែលមានចំណាប់អារម្មណ៍ប្រឡងចូលបម្រើការងារជាមន្ត្រីនគរបាលបំពេញជួស នៃស្នងការនគរបាលខេត្ត សូមកុំបារម្ភឡើយ ប្រសិនមានគ្រប់លក្ខខណ្ឌដែលកំណត់គណៈកម្មការប្រឡង។ ប្រឡងជាប់ ជាប់ដោយរីករាយពេញចិត្ត ប្រសិនបើធ្លាក់ ក៏ធ្លាក់ដោយអស់ចិត្ត។ នេះជាការបញ្ជាក់របស់ លោកឧត្ដមសេនីយ៍ត្រី មីន រស្មី ស្នងការរងនគរបាលខេត្តកោះកុង ទទួលបន្ទុកផែនធនធានមនុស្ស នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង។
លោកស្នងការរងនគរបាលខេត្ត បន្តទៀតនៅថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០២៤ ថា លក្ខខណ្ឌជាបេក្ខជនអាចមានសិទ្ធិប្រឡងបានចែងក្នុងសេចក្ដីជូនដំណឹងរបស់ក្រសួងមហាផ្ទៃរួចរាល់អស់ហើយ។

បើតាមលោកឧត្ដមសេនីយ៍ត្រី មីន រស្មី បេក្ខជនប្រឡង ត្រូវមានសញ្ជាតិខ្មែរ ទីលំនៅអចិន្ត្រៃយ៍នៅក្នុងខេត្ត កាយសម្បទារឹងមាំ មិនពាក់ព័ន្ធគ្រឿងញៀន មិនធ្លាប់មានទោសទណ្ឌ កម្ពស់ចាប់ពី ១.៧ ម៉ែត្រ សម្រាប់បុរស ស្ត្រី ១.៦៥ ម៉ែត្រ ឡើងទៅ មានសញ្ញាបត្រកម្រិតវប្បធម៌ដែល មានតម្លៃស្មើជាដើម។ ទៀតសោត ចំពោះលក្ខខណ្ឌតម្រូវនេះធ្វើឡើងក្របខណ្ឌទូទៅប្រទេសតែម្ដង ពុំ មានការ សម្របសម្រួលក្រៅផ្លូវការណាឡើយ។
គិតត្រឹមថ្ងៃទី ២១ ខែតុលា ឆ្នាំ ២០២៤ ស្នងការដ្ឋាននគរបាលខេត្តកោះកុង បានទទួលពាក្យរបស់យុវជន យុវនារី ចំនួន ១៣ នាក់ហើយ ដោយបានចុះបញ្ជីឈ្មោះស្នើសុំប្រឡងតាមប្រព័ន្ធអនឡាញ បន្ទាប់ពីពួកគេគ្មានជាប់ពាក់ព័ន្ធនឹងសារធាតុញៀន មានលក្ខខណ្ឌឯកសារត្រឹមត្រូវ និងសម្បទារឹងមាំ ស្របតាមគោលការណ៍របស់ក្រុមការងារគណៈកម្មការប្រឡង។

យុវជន ទួន ណាវិត រស់នៅឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា និងយុវនារី ភ្លាំង ស្រីណៃ រស់នៅសង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ អ្នកដែលមានការចាប់អារម្មណ៍ចង់បម្រើការងារជាមន្ត្រីនគរបាល គាំទ្រចំពោះដំណើរការនីតិវិធីរបស់គណៈកម្មការប្រឡង ដោយសារតែមានសភាពតឹងរ៉ឹងតាមលក្ខខណ្ឌរបស់ក្រសួងមហាផ្ទៃកំណត់ឲ្យ។
តំណាងយុវជន និងយុវនារី ដដែល បន្ថែមថា សូម្បីតែមិនមានកាយសម្បទាគ្រប់គ្រាន់ ខុសកម្ពស់ ឬទម្ងន់បន្តិច ក៏មិនអាចទិញពាក្យប្រឡងបានដែរ នេះហើយជាការកែទម្រង់ដ៏ល្អប្រសើរចំពោះការប្រឡងដោយតម្លាភាព យុត្តិធម៌ និងគ្មានពាក្យចចាមអារ៉ាមពុំល្អបន្តទៀតទៅលើដំណើរការប្រឡងនាពេលមុខ៕
អត្ថបទ ៖ សិរីវឌ្ឍនៈ




-
សន្តិសុខសង្គម២០ ម៉ោង agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៦ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៦ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


