Connect with us

ព័ត៌មានជាតិ

ជ្រើសរើស​មន្រ្តី​នគរបាល​ខេត្ត​បាត់ដំបង​ លក្ខខណ្ឌ​បុរស​​មានកម្ពស់​ចាប់ពី​ ១,៧០ ម៉ែត្រ នារីកម្ពស់ ១,៦៥ ម៉ែត្រ​ឡើង

បានផុស

នៅ

ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានប្រកាសជ្រើសរើសយុវជនទាំងពីរភេទចំនួន ១០៣ នាក់ ឱ្យចូលបម្រើការងារជា​​​មន្ត្រី​នគរបាល​នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើ​យោង​តាម​សេចក្តី​ជូនដំណឹងរបស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង គណៈកម្មការប្រឡងជ្រើសរើសក្របខ័ណ្ឌមន្ត្រី​​​​​នគរបាល​ជាតិ បានអនុញ្ញាតឱ្យក្រសួងមហាផ្ទៃជ្រើសរើសក្របខ័ណ្ឌមន្ត្រីនគរបាលជាតិបំពេញជួសប្រចាំឆ្នាំ ២០២៤ ចំនួន ១០៣ កន្លែង សម្រាប់បម្រើការងារនៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ខណៈ​ដែល​លក្ខខណ្ឌ​នៃ​ការ​ជ្រើសរើស​​​បុរសត្រូវ​មានកម្ពស់ ១,៧០ ម៉ែត្រឡើង និង​នារីមានកម្ពស់ ១,៦៥ ម៉ែត្រឡើង និងមានទម្ងន់សមាមាត្រ​នឹង​កម្ពស់ មានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬសញ្ញាបត្រដែលមានតម្លៃស្មើ មានអាយុចាប់ពី ១៨ ឆ្នាំ ដល់ ២៥ ឆ្នាំ គិតត្រឹមថ្ងៃប្រឡង ឬមានសញ្ញាបត្របរិញ្ញាបត្រ ដែលមានតម្លៃស្មើ មានអាយុយ៉ាងច្រើនត្រឹម ៣០ឆ្នាំ គិតត្រឹមថ្ងៃប្រឡង

ប្រភពដដែលបន្តថា ការជ្រើសកម្លាំងយុវជនទាំង២ភេទសរុបចំនួន ១០៣ នាក់ ក្នុងនោះតម្រូវការមានដូចជា ១- ការិ យាល័យជំនាញចំនួន ២០ កន្លែង ។ ២-អធិការដ្ឋាននគរបាលក្រុងស្រុកចំនួន ១៥ កន្លែង ។ ៣-ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ.សង្កាត់ចំនួន ៦៨ កន្លែង។ ចំពោះលក្ខខណ្ឌនៃការជ្រើសរើស ១-ការិយាល័យជំនាញនិងអធិការដ្ឋាននគរបាលក្រុង.ស្រុក បេក្ខជន ទាំងពីរភេទ ត្រូវមានសញ្ជាតិខ្មែរ មានទីលំនៅអចិន្ត្រៃយ៍ច្បាស់លាស់នៅភូមិសាស្ត្រខេត្តបាត់ដំបង មានជីវប្រវត្តិច្បាស់លាស់ មានកិរិយាមារយាទល្អ និងពុំធ្លាប់មានទោស មានកាយសម្បទាគ្រប់គ្រាន់ និងមានសុខភាពល្អ ឆ្លងកាត់ការត្រួតពិនិត្យឈាម កាយសម្បទា និងតេស្តរកសារធាតុញៀន មិនមានស្លាកស្នាមសាក់នោះឡើយ​។

បើ​យោង​តាម​សេចក្តីជូនដំណឹង ការ​​ផ្តល់ពាក្យចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃទី ២៨ ខែតុលា ឆ្នាំ២០២៤ និង​ទទួលពាក្យចាប់​ពីថ្ងៃទី ២៨ ខែតុលា ដល់ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង ១៧:០០នាទី៕

អត្ថបទ៖ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម