ព័ត៌មានជាតិ
ឧត្តមសេនីយ៍ឯក ហែម សុវត្ថិ អញ្ជើញដឹកនាំប្រតិភូ ចូលរួមមហាសន្និបាតនគរបាលអន្តរជាតិលើកទី៩២
ភ្នំពេញ ៖ នៅល្ងាចថ្ងៃទី២ ខែវិចិ្ឆកា ឆ្នាំ២០២៤ ឧត្តមសេនីយ៍ឯក ហែម សុវត្ថិ អគ្គស្នងការរងនគរបាលជាតិ បានទទួលគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ អញ្ជើញដឹកនាំប្រតិភូទៅចូលរួមមហាសន្និបាតស្ថាប័ននគរបាលអន្តរជាតិលើកទី៩២។

ការដឹកនាំប្រតិភូនេះ ប្រព្រឹត្តទៅនៅទីក្រុង Glasgow ប្រទេសស្តុតឡែន នៃចក្រភពអង់គ្លេសនាថ្ងៃទី ៤-៧ ខែវិច្ឆិកា ឆ្នាំ២០២៤។

មហាសន្និបាតស្ថាប័ននគរបាលអន្តរជាតិលើកទី៩២នេះ នឹងមានរបៀបវារៈសំខាន់ៗជាច្រើនសម្រាប់ស្ថាប័ននគរបាលនៃប្រទេសជាសមាជិកទាំង១៩៦ប្រទេស ធ្វើការបូកសរុបអំពីលទ្ធផលនៃកិច្ចសហប្រតិបត្តិការក្នុងវិស័យកិច្ចការនគរបាលទាំងកម្រិតទ្វេភាគី ពហុភាគី តំបន់ និងអន្តរជាតិ ជាពិសេសគឺការបោះឆ្នោតជ្រើសរើសបេក្ខភាពជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាននគរបាលអន្តរជាតិ ថ្នាក់ដឹកនាំ និងប្រតិភូប្រចាំតំបន់ នៃគណៈកម្មាធិការប្រតិបត្តិ៕









-
កីឡា៤ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
កីឡា១ សប្តាហ៍ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៤ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
សន្តិសុខសង្គម៦ ថ្ងៃ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអ្នកយកព័ត៌មានកម្ពុជាថ្មី ទៅចូលរួមកម្មវិធីទស្សនកិច្ចអ្នកសារព័ត៌មានអន្តរជាតិដែលរៀបចំដោយក្រសួងការបរទេសអូស្ត្រាលី


