ព័ត៌មានជាតិ
អាជ្ញាធរខណ្ឌ ៧ មករា ចាត់វិធានការដាក់រនាំងរំដោះចិញ្ចើមផ្លូវលេខ ១៦៤ សាលាបាក់ទូក ដើម្បីឲ្យសិស្សងាយស្រួលធ្វើដំណើរ
កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ ៧ មករា បានចុះចាត់វិធានការក្ដៅ ដោយដាក់រនាំងចងខ្សែ មិនអនុញ្ញាតឲ្យលក់ដូរធ្វើឲ្យបាត់បង់សណ្ដាប់ធ្នាប់សាធារណៈ បង្កការកកស្ទះចរាចរណ៍ទៀតឡើយ ក្រោយអាជ្ញាធរចុះអប់រំណែនាំ និងធ្វើកិច្ចសន្យាដល់ក្រុមអាជីវកជាញឹកញាប់។

ជាក់ស្ដែងនៅព្រឹកថ្ងៃទី ៥ ខែវិច្ឆិកា ឆ្នាំ ២០២៤ នេះ ក្រោយទទួលបានការណែនាំពីសាលារាជធានីភ្នំពេញ លោក ថេង សុថុល អភិបាលខណ្ឌ ៧ មករា បានចាត់ឲ្យកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ ចុះរៀបចំសណ្ដាប់ធ្នាប់តាមបណ្ដោយផ្លូវលេខ ១៦៤ ជាប់របងសាលាបឋមសិក្សាបាក់ទូក មូលដ្ឋានសង្កាត់វាលវង់ ខណ្ឌ ៧ មករា ដោយចាត់វិធានការដាក់រនាំងរំដោះចិញ្ចើមផ្លូវតំបន់សាលាបាក់ទូក ដើម្បីឲ្យសិស្សងាយស្រួលធ្វើដំណើរ និងកាត់បន្ថយការកកស្ទះចរាចរណ៍ សោភ័ណភាពល្អប្រសើរផងដែរ។
គួរបញ្ជាក់ថា រដ្ឋបាលខណ្ឌ ៧ មករា ក្រោមការដឹកនាំរបស់ លោក ថេង សុថុល អភិបាលខណ្ឌ ៧ មករា បានបន្តយកចិត្តទុកដាក់ជាប់ជាប្រចាំផងដែរ ដោយកន្លងទៅបានធ្វើការផ្លាស់ប្ដូរការ៉ូឡាចាស់ ដាក់ការ៉ូឡាថ្មី នៅមុខវិទ្យាល័យបាក់ទូក ដើម្បីសោភ័ណភាពសាលារៀន ក៏ដូចជាសម្រាប់សិស្សងាយស្រួលធ្វើដំណើរ។

គួរបញ្ជាក់បន្ថែមថា កន្លងទៅ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ សង្កាត់វាលវង់ ដែលដឹកនាំផ្ទាល់ដោយ លោក សេង ជី ចៅសង្កាត់វាលវង់ ចុះអប់រំណែនាំ និងធ្វើកិច្ចសន្យាដល់ក្រុមអាជីវករមួយចំនួនបានយកផ្លូវធ្វើអាជីវកម្មលក់ដូរតាមបណ្ដោយផ្លូវលេខ ១៦៤ ជាប់របងសាលាបឋមសិក្សាបាក់ទូក ធ្វើឲ្យបាត់បង់សណ្ដាប់ធ្នាប់សាធារណៈ បង្កការកកស្ទះចរាចរណ៍ជាញឹកញាប់ ដោយធ្វើកិច្ចសន្យាមិនអនុញ្ញាតឲ្យលក់ដូរ និងតាំងរបស់របរលក់មកលើផ្លូវសាធារណៈបែបនេះបន្តទៀតឡើយ បើពុំដូចនេះទេ អាជ្ញាធរសង្កាត់ នឹងរាយការណ៍បន្តដល់គណៈបញ្ជាការឯកភាពខណ្ឌចុះធ្វើការចាត់វិធានការរដ្ឋបាល តែក្រុមអាជីវកមួយចំនួន ហាក់មិនចូលរួមជាមួយអាជ្ញាធរឡើយ ដោយបន្តដាក់តាំងលក់របស់របរនៅលើចិញ្ចើមផ្លូវ លើសពី ១ ភាគ ៣។ ចំណែកអ្នកខ្លះទៀត បានដាក់លក់លើផ្លូវតែម្ដង ដោយបង្កការកកស្ទះចរាចរណ៍យ៉ាងខ្លាំង ជាពិសេសចំណុចផ្លូវលេខ ១៦៤ ជាប់របងសាលាបឋមសិក្សាបាក់ទូក ដាក់រទេះលក់លើផ្លូវ បង្កការកកស្ទះ ពេលសិស្សចេញចូលពីសាលា លំបាកធ្វើដំណើរដោយថ្មើរជើង ឬអាចបង្កគ្រោះថ្នាក់ជាយថាហេតុផងដែរ៕
អត្ថបទ ៖ សុភា








-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


