ព័ត៌មានជាតិ
គ្រូពេទ្យបារាំង ពិនិត្យព្យាបាលជំងឺរោគស្ត្រីនៅមន្ទីរពេទ្យបង្អែកខេត្តកោះកុង ឥតគិតថ្លៃ
គ្រូពេទ្យបារាំង និងគ្រូពេទ្យ នៃមន្ទីរពេទ្យបង្អែកខេត្តកោះកុង បានបើកការពិគ្រោះ ពិនិត្យ និងព្យាបាលជំងឺរោគស្ត្រីដោយឥតគិតថ្លៃ ដោយបេសកកម្មផ្នែកមនុស្សធម៌នេះធ្វើឡើងជារៀងរាល់ឆ្នាំ។

៣ ថ្ងៃហើយដែលគ្រូពេទ្យមកពីប្រទេសបារាំង និងគ្រូពេទ្យជំនាញ នៃមន្ទីរពេទ្យបង្អែកខេត្តកោះកុង ធ្វើរួមគ្នាលើការពិនិត្យ និងវះកាត់ព្យាបាលជំងឺរោគស្ត្រីផ្សេងៗ ក្រោមកិច្ចសហការយ៉ាងជិតស្និទ្ធបំផុត ដើម្បីលើកកម្ពស់វិស័យសុខាភិបាល។
លោកវេជ្ជបណ្ឌិត ហៃ ឡៃសុន ប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុង បានឱ្យដឹងនៅថ្ងៃទី ៦ ខែវិច្ឆិកា នេះថា មន្ទីរពេទ្យរបស់លោកតែងតែមានកិច្ចសហការរវាងគ្រូពេទ្យបារាំងស្របពេលពួកគាត់មានវិស្សមកាល ហើយអញ្ជើញបេសកកម្មពិនិត្យព្យាបាលជំងឺរោគស្ត្រីនៅភូមិសាស្ត្រខេត្ត។

លោកវេជ្ជបណ្ឌិត បន្ថែមថា ត្រឹម ៣ ថ្ងៃ មកនេះ មានស្ត្រីដែលជាអ្នកជំងឺចំនួន ៥៨ នាក់ហើយដែលមកពិគ្រោះជំងឺ និងវះកាត់ព្យាបាលស្ត្រីមានជំងឺបញ្ហាស្បូនធំៗ រ៉ាំរ៉ៃចំនួន ៦ ករណីហើយ ដោយកំពុងបំពេញភារកិច្ចយ៉ាងសកម្មបំផុតជូនប្រជាពលរដ្ឋអ្នកជំងឺ។ បច្ចុប្បន្នមន្ទីរពេទ្យបង្អែកខេត្ត មានសម្ភារៈបរិក្ខារវេជ្ជបណ្ឌិតទំនើបដែលបម្រើសេវាព្យាបាលដល់ស្ត្រីមានជំងឺដុំសាច់គីសសុដន់ គីសស្បូន និងរោគនានា។
លោកវេជ្ជបណ្ឌិត ហៃ ឡៃសុន ក៏ស្នើដល់ប្រជាពលរដ្ឋជាស្ត្រី ត្រូវឧស្សាហ៍មកមន្ទីរពេទ្យ ដើម្បីពិនិត្យសុខភាពជាប្រចាំករណីសង្ស័យថា មានរោគស្ត្រីដូចខាងលើ ព្រោះថាការធ្វើបែបនេះអាចពិនិត្យព្យាបាលបានទាន់ពេលវេលា ចៀសវាងទុកជំងឺរហូតដល់ដំណាក់គ្រោះថ្នាក់ហើយទើបមកព្យាបាលគឺអាចហួសពេល។

គួរកត់សម្គាល់ថា មន្ទីរពេទ្យបង្អែកខេត្តកោះកុង និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តមកពីបារាំង បានផ្តើមពិគ្រោះ ពិនិត្យ និងព្យាបាលវះកាត់ជំងឺរោគស្ត្រីចាប់ពីថ្ងៃទី ៤ ខែវិច្ឆិកា ដល់យុទ្ធនាការរបស់ខ្លួននៅថ្ងៃទី ៨ ខែវិច្ឆិកា ឆ្នាំ ២០២៤។
ដោយឡែក អ្នកស្រី រិទ្ធ ថាវី រស់នៅឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា មានជំងឺដុំសាច់គីសសុដន់ និងអ្នកស្រី មុំ វី មានជំងឺបញ្ហាស្បូន រស់នៅឃុំតាតៃក្រោម ស្រុកកោះកុង បានលើកឡើងស្រដៀងគ្នាថា ពួកគាត់ពិតជាលំបាកដែលមានជំងឺរោគស្ត្រី ដោយមិនអាចធ្វើការអ្វីបានច្រើននោះទេ។ កន្លងទៅ ធ្លាប់ទៅមន្ទីរពេទ្យរដ្ឋ ឬឯកជនផងដែរ ប៉ុន្តែបានត្រឹមតែធូរស្រាលមិនជាសះស្បើយឡើយ ទើបសម្រេចចិត្តមកឱ្យក្រុមគ្រូពេទ្យបារាំងជួយព្យាបាល។

តំណាងស្ត្រីមកពិនិត្យព្យាបាលជំងឺនៅមន្ទីរពេទ្យបង្អែកខេត្តកោះកុង ក៏សូមថ្លែងអំណរអរគុណដល់គ្រូពេទ្យខ្មែរ និងគ្រូពេទ្យបារាំងដែលសហការគ្នាមកពិនិត្យព្យាបាលជំងឺដល់ពួកគាត់ ហើយជឿជាក់ថាពួកគាត់នឹងបន្តបេសកកម្មមនុស្សធម៌នេះដល់ក្រុមស្ត្រីមានជំងឺរោគស្ត្រីជាបន្តបន្ទាប់ទៀត៕
អត្ថបទ ៖ សិរីវឌ្ឍនៈ




-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ផែថងថាន លើកយកជម្លោះព្រំដែនកម្ពុជា-ថៃនិងឧក្រិដ្ឋកម្មអនឡាញ ពិភាក្សាជាមួយ ម៉ាក្រុង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារ ដុតកម្ទេចចោលដូងក្រអូប១៥០០គីឡូក្រាម ដែលលួចនាំចេញពីថៃ ឆ្លងកាត់ប្រទេសឡាវចូលមកកម្ពុជាដោយខុសច្បាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២ ឈ្មោះ សេពផេត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជប៉ុន ប្រកាសពង្រឹងទំនាក់ទំនងកងទ័ពជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ
-
នយោបាយ៦ ថ្ងៃ ago
ក្រោយបិទនាំចូលឥន្ធនៈនាយករដ្ឋមន្ត្រីថានៅអាចឆ្លើយតបថែមទៀតបើថៃចង់លេង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
PTT៖ ការផ្អាកនាំចូលប្រេងថៃរបស់កម្ពុជា មិនប៉ះពាល់ធ្ងន់ធ្ងរដល់ចំណូលក្រុមហ៊ុនទេ