Connect with us

ព័ត៌មានជាតិ

ក្រុមហ៊ុន​ចិន មាន​ទុនវិនិយោគ​រាប់ពាន់​លាន​​​ដុល្លារ ចង់​​បោះទុនវិនិយោគវិស័យទេសចរណ៍នៅកម្ពុជា

បានផុស

នៅ

ក្រុមហ៊ុន​ដ៏​ធំបំផុតមួយ​របស់​ចិនដែលមានមូលដ្ឋាន​​ក្នុងខេត្តយូណាន ដែល​មាន​ទុនវិនិយោគ​រាប់ពាន់លាន​ដុល្លារ បាន​បង្ហាញ​ការ​ចាប់​អារម្មណ៍​ក្នុងការបណ្តាក់ទុកវិនិយោគលើវិស័យទេសចរណ៍នៅកម្ពុជា។ ការ​ឱ្យ​ដឹង​បែប​នេះ នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក ហួត ហាក់ រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​​នៅទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន Yunnan Investment Holding Group ដែលមានមូលដ្ឋាន​នៅ​ប្រទេស​ចិន​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​ឱកាស​ជួប​​ពិភាក្សា​ការងារ​ផ្តោត​លើ​ការ​​ជម្រុញ​ការ​​អភិវឌ្ឍ​​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា ពិសេស​បង្កើន​ការ​វិនិយោគ​ថ្មី​ៗ​ក្នុង​វិស័យ​ទេសចរណ៍​នៅ​ខេត្ត​សៀមរាប​ លោក Liu Minglin ប្រធានក្រុមហ៊ុន (YIG) បាន​បង្ហាញ​ការ​ចាប់​អារម្មណ៍​​ក្នុង​ការបណ្តាក់​ទុកវិនិយោគ​លើវិស័យ​ទេសចរណ៍​នៅកម្ពុជា និង​គូស​បញ្ជាក់បន្ថែម​ថា​​​នឹង​ចាត់​ក្រុមការងារជំនាញក្រុមហ៊ុនរបស់​លោក ចុះទៅ​សិក្សា​ផ្ទាល់​លើ​សក្តានុពល​នៅ​កម្ពុជា​ក្នុងពេលដ៏​ឆាប់ខាងមុខនេះ។

ជា​ការ​ឆ្លើយ​តប លោក​រដ្ឋមន្ត្រី​ ហួត ហាក់ បានស្វាគមន៍​រាល់​ការ​វិនិយោគ​លើវិស័យទេសចរណ៍​ក្នុង​ប្រទេសកម្ពុជា និង​បាន​ស្នើ​ឱ្យ​ប្រធានក្រុមហ៊ុន រៀបចំ​គម្រោងវិនិយោគ​ឱ្យបានរួចរាល់ និង​បញ្ជូន​មករាជរដ្ឋាភិបាលកម្ពុជា ដើម្បី​ពិនិត្យ និង​សម្រេច។ ​លោក​រដ្ឋមន្រ្តី ក៏បានស្នើឱ្យ​ប្រធានក្រុមហ៊ុន ពង្រឹង​ទំនាក់ទំនង​ជា​មួយវិស័យឯកជនកម្ពុជា និងកៀរគរ​អ្នកវិនិយោគ​មក​បណ្តាក់​ទុន​លើការ​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​កម្ពុជាឱ្យ​បាន​ច្រើនថែមទៀត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម