Connect with us

ព័ត៌មានជាតិ

សម្តេចធិបតី អរគុណពលរដ្ឋដែលមិនចូលរួមធ្វើសកម្មភាពខុសច្បាប់ជុំវិញរឿង​ CLV

បានផុស

នៅ

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត​ បានថ្លែងអរគុណជាសាធារណៈចំពោះប្រជាជនកម្ពុជាទាំងក្នុង និងក្រៅប្រទេសដែលបានយល់នូវឆន្ទៈ និងភាពស្មោះត្រង់របស់រាជរដ្ឋាភិបាល ជាពិសេសចំពោះកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា ឡាវ និងវៀតណាម (CLV-DTA)។
ក្នុងន័យនេះ សម្តេចធិបតី សំដៅដល់ពលរដ្ឋដែលមិនបានចូលរួមតាមការអូសទាញរបស់មេដឹកនាំបក្សប្រឆាំងនៅក្រៅប្រទេស ដែលបានញុះញង់សាធារណជនឱ្យចូលរួមបាតុកម្មដោយហិង្សាក្នុងគោលបំណងផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់នៅ ជុំវិញកិច្ចសហប្រតិបត្តិការ CLV។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងពិធីសម្ពោធវិថីតេជោសន្តិភាព ឆ្នេរអង្កោល នៅខេត្តកែប នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា កម្ពុជា​មិន​បាន​បាត់បង់​ទឹកដី ឬ​អធិបតេយ្យភាព​ជាតិ​ណា​មួយ​តាម​រយៈកិច្ចសហប្រតិបត្តិការ CLV ឡើយ។ ផ្ទុយទៅវិញ ក្នុងរយៈពេល ២៥ ឆ្នាំកន្លងមកនេះ កម្ពុជាទទួលបានអត្ថប្រយោជន៍យ៉ាងច្រើនពីកិច្ចសហប្រតិបត្តិការនេះ ដែលបានរួមចំណែកដល់ការអភិវឌ្ឍខេត្តភាគឦសានរបស់ខ្លួន។

ទោះបីជាមានការពន្យល់ជាច្រើនដែលផ្តល់ដោយរដ្ឋាភិបាលក៏ដោយ ក៏មេដឹកនាំគណបក្សប្រឆាំងនៅតែបន្តព្យាយាមបញ្ចុះបញ្ចូលសាធារណជនឱ្យប្រឆាំងនឹងរដ្ឋាភិបាល។ ទោះយ៉ាងណាក៏ដោយ ប្រជាជនកម្ពុជាភាគច្រើនបានជ្រើសរើសជឿលើរដ្ឋាភិបាលកម្ពុជា ហើយភាគច្រើនបានបដិសេធមិនចូលរួមក្នុងការតវ៉ានោះទេ។


ការមិនចូលរួមបាតុកម្មហិង្សានេះ សម្តេចបានថ្លែងថា៖«សូមអរគុណទៅដល់ប្រជាពលរដ្ឋទូទាំងប្រទេស ក៏ដូចជា​ប្រជាជននៅក្រៅប្រទេស ដែលបានយល់នូវឆន្ទៈ និងការស្មោះត្រង់របស់រាជរដ្ឋាភិបាល ជាពិសេសពាក់ព័ន្ធរឿង CLV យើងមិនដែលក្នុងពេលមួយណាធ្វើឱ្យបាត់បង់ទឹកដី ឬអធិបតេយ្យភាពជាតិនោះទេ។ តាមរយៈការចូលរួមគាំទ្រទៅដល់រាជរដ្ឋាភិបាល ក្នុងការសម្រេចចិត្តកន្លងទៅនេះ ហើយក៏ដូចជាការបដិសេដមិនចូលរួមនូវការអំពាវនាវបន្តទៀតរបស់ក្រុមជ្រុលនិយមដែលខំយករឿងនេះ(CLV)ដុតបន្តទៀត»។

គួរជម្រាបថា មេដឹកនាំបក្សប្រឆាំងនៅក្រៅប្រទេសលោក សម​ រង្ស៊ី កន្លងទៅ បានញុះញង់ និងអូសទាញពលរដ្ឋខ្មែរ ជាពិសេសយុវជនធ្វើបាតុកម្មហិង្សាប្រឆាំង CLV តាមរយៈគម្រោងដុតផ្ទះមន្រ្តី គប់ដបសាំង កែច្នៃអាវុធ និងប្រើជំពាមកៅស៊ូ ដើម្បីត្រៀមធ្វើសកម្មភាពហិង្សា នៅថ្ងៃទី​១៨ សីហា ២០២៤។
ប៉ុន្តែគម្រោងការនេះ ត្រូវបានរដ្ឋាភិបាលដាក់ចេញវិធានការទប់ស្កាត់ទាន់ពេល ហើយពុំមានសកម្មភាពប្រមូលផ្តុំទ្រង់ទ្រាយធំកើតឡើងឡើយ។

សកម្មភាពឈូសឆាយធ្វើផ្លូវនៅតាមព្រំដែន

ក្នុងនាមប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានស្វាគមន៍ការរិះគន់ក្នុងន័យស្ថាបនា ប៉ុន្តែបានច្រានចោល និងព្រមានចាត់វិធានការតាមផ្លូវច្បាប់ចំពោះក្រុមជ្រុលនិយមណាដែលព្យាយាមញុះញង់ឱ្យមានការបែកបាក់គ្នារវាងប្រជាជនកម្ពុជា និងធ្វើឱ្យប៉ះពាល់ដល់សន្តិភាព។ សម្តេចធិបតី សង្កត់ធ្ងន់ថា៖«កុំបង្កើននូវអស្ថិរភាព និងអសន្តិសុខ និងឈានទៅដល់ការបែកបាក់ជាតិ សូមកុំបង្កើតបែបនេះ។ បើសិនជាអនុវត្តសិទ្ធិរបស់ខ្លួនលើស ឈានទៅដល់ការធ្វើខុសច្បាប់ហើយ រាជរដ្ឋាភិបាល គ្មានជម្រើសក្រៅពីការអនុវត្តច្បាប់ ដើម្បីថែរក្សាស្ថិរភាព ឯកភាពជាតិ និងសន្តិភាពទេ»។

គួរឱ្យដឹងថា ក្នុងរយៈពេល៦៦ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី ២៦​ សីហា ដល់ ៣១ តុលា ២០២៤ នៃយុទ្ធនាការចូលរួមក្នុង«មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែនដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន» រដ្ឋកៀរគរថវិកាបានសរុបជិត ២៧ លានដុល្លារ ពីសប្បុរសជន ៧២ ម៉ឺននាក់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ នាទីutes មុន

កងកម្លាំងឆ្មាំព្រំដែនរដ្ឋ Karen មីយ៉ាន់ម៉ាប្រគល់​ ជនជាតិចិន​​៣៦៥​នាក់​ឱ្យ​​ថៃ

ព័ត៌មានអន្ដរជាតិ២៤ នាទីutes មុន

របាយការណ៍​ចុង​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

គណៈរដ្ឋមន្ត្រីថៃអនុម័ត​ បុណ្យបណ្តែត​​កន្ទោង​​ ក្នុងបញ្ជីភណ្ឌវប្បធម៌អរូបីរបស់យូណេស្កូ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

មីយ៉ាន់ម៉ា​​សុខចិត្ត​ដោះលែង​អ្នក​ទោស​នេសាទ​ថៃ​៤នាក់​ ក្រោយសម្របសម្រួល​ជិតកន្លះឆ្នាំ​​

ព័ត៌មានជាតិ២ ម៉ោង មុន

សម្តេច ម៉ែន សំអន ចូលរួមសោកស្តាយចំពោះការបាត់បង់បងប្រុសធំ សម្តេច​តេ​ជោ ហ៊ុន សែន

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៦ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម