ព័ត៌មានជាតិ
លោក ប៉ែន បូណា៖ សម្តេចធិបតី ហ៊ុន ម៉ាណែត ជាមេដឹកនាំដែលមានទស្សនវិស័យវែងឆ្ងាយ និងប្រាកដប្រជា
លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា អះអាងថា សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ជាមេដឹកនាំជំនាន់ថ្មីមួយរូប ដែលមានទស្សនវិស័យវែងឆ្ងាយ និងពេញទៅដោយភាពប្រាកដប្រជា។ លោក ប៉ែន បូណា លើកឡើងដូច្នេះ នៅក្នុងវេទិកាសារព័ត៌មានលើកទី៥ ស្តីពី «សន្តិភាពជាគ្រឹះទ្រទ្រង់ដំណើរឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០» ដែលរៀបចំឡើងដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤។

លោក ប៉ែន បូណា សង្កត់ធ្ងន់យ៉ាងដូច្នេះ ៖«យើងអាចយល់បានថា សម្តេចធិបតីជាមេដឹកនាំដែលមានទស្សនវិស័យវែងឆ្ងាយ និងប្រាកដប្រជាណាស់គួរឱ្យកោតស្ញប់ស្ញែង។»។
លោក ប៉ែន បូណា លើកឡើងដូច្នេះ ដោយផ្អែកលើសមិទ្ធផលការងារដែលសម្ដេចធិបតី ហ៊ុន ម៉ាណែត សម្រេចបានយ៉ាងច្រើន នាពេលកន្លងមក និងជាពិសេសនាពេលថ្មីនេះ ដើម្បីលុបបំបាត់ភាពមន្ទិលសង្ស័យទាំងឡាយអំពីបូរណភាពទឹកដីចេញពីក្នុងសតិអារម្មណ៍ប្រជាពលរដ្ឋខ្មែរ ក៏ដូចជាដកអាវុធចេញពីដៃរបស់ក្រុមប្រឆាំងជ្រុលនិយមដែលតែងតែលើកយកបញ្ហាទឹកដីដែលជារឿងដ៏រសើបដើម្បីបំបែកបំបាក់ខ្មែរ បង្កជម្លោះផ្ទៃក្នុងរវាងខ្មែរនិងខ្មែរ ដើម្បីគ្រាន់តែកេងចំណេញនយោបាយ សម្តេចធិបតីលោកក៏បានរកឃើញវិធីសាស្ត្រដ៏មានប្រសិទ្ធភាពមួយនោះគឺការរៀបចំដំណើរទស្សនកិច្ចកម្សាន្តរបស់ប្រជាពលរដ្ឋទៅកាន់តំបន់ព្រំដែន។

លោក ប៉ែន បូណា ពន្យល់ថា មូលហេតុដែលសម្ដេចធិបតីរៀបចំ ដំណើរទស្សនកិច្ចកម្សាន្តរបស់ប្រជាពលរដ្ឋទៅកាន់តំបន់ព្រំដែន ពីព្រោះសម្តេចឈ្វេងយល់ថា គ្មានអ្វីច្បាស់លាស់ជាងការឃើញផ្ទាល់ភ្នែកទេ។ លោក ក៏បានរម្លឹកឡើងវិញថា មុនប្រកាសដាក់ចេញដំណើរទស្សនកិច្ចកម្សាន្តរបស់ប្រជាពលរដ្ឋទៅកាន់តំបន់ព្រំដែន សម្តេចធិបតី ផ្ទាល់ បានធ្វើដំណើរដោយស្ងាត់ៗដោយមិនបានប្រាប់មុនទៅកាន់តំបន់នោះជាមុនសិន។ ដែលកាលណោះ រូបលោកផ្ទាល់ រួមទាំងលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោក ឡាំ ជា រដ្ឋមន្ត្រីនៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនបានអមដំណើរសម្តេចនៅពេលនោះ រួចក្រោយសម្តេច ក៏ប្រគល់ភារកិច្ចឱ្យអ្នកទាំងបីនាក់រៀបចំដំណើរទស្សនកិច្ចទៅកាន់ប៉ែកឥសានដើម្បីនាំប្រជាពលរដ្ឋ យុវជនឱ្យបានឃើញស្ថានភាពជាក់ស្តែងតែម្តង។
តាមលោក ប៉ែន បូណា ដំណើរទស្សនកិច្ចរបស់ប្រជាពលរដ្ឋទៅកាន់ភាគឥសាន មិនត្រឹមតែបានឃើញផ្ទាល់ភ្នែកទេ តែវាក៏ជាដំណើរទស្សនកិច្ចសិក្សា ស្វែងយល់ពីការងារព្រំដែនតាមរយៈបទបង្ហាញយ៉ាងច្បាស់លាស់ស្តីពីការងារព្រំដែនដែលរាជរដ្ឋាភិបាលបានខិតខំធ្វើតាំងពីជំនាន់សម្តេចតេជោអតីតនាយករដ្ឋមន្ត្រីមក ដែលជាលទ្ធផល ប្រជាពលរដ្ឋនិងយុវជនដែលបានចូលរួមសុទ្ធតែសម្តែងការសប្បាយរីករាយនិងបានយល់ច្បាស់ពីការងារព្រំដែនហើយជឿជាក់ទាំងស្រុងដោយគ្មានមន្ទិលសង្ស័យអ្វីទាំងអស់រឿងព្រំដែននេះ៕





-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៧ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក