Connect with us

ព័ត៌មានជាតិ

កម្ពុជា-ចិន រំពឹងថា កិច្ចសហប្រតិបត្តិការលើវិស័យច្បាប់រវាងប្រទេសទាំងពីរនឹងកាន់តែស៊ីជម្រៅ​

បានផុស

នៅ

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ រំពឹងថា កម្ពុជា-ចិន នឹងពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការជាមួយគ្នាឱ្យកាន់តែស៊ីជម្រៅទៅលើវិស័យច្បាប់ ខណៈបច្ចុប្បន្ន កិច្ចសហប្រតិបត្តិការច្បាប់រវាងកម្ពុជា-ចិន មានតែសន្ធិសញ្ញាបត្យាប័នប៉ុណ្ណោះ។ ឆ្លើយតបនឹងការរំពឹងរបស់កម្ពុជានេះ អនុរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ចិន បានបង្ហាញការប្ដេជ្ញាបន្តជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំបន្ថែមទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងជំនួបពិភាក្សាការងារ កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងយុត្តិធម៌ រាជធានីភ្នំពេញ លោក កើត​ រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានគូសរំលេចថា ចំណងមិត្តភាពរបស់កម្ពុជា-ចិន ជាទំនាក់ទំនងប្រវត្តិសាស្រ្តដែលកើតចេញពីការជឿទុកចិត្តគ្នា គោរពគ្នា និងការរួមសុខរួមទុក្ខជាមួយគ្នា ក្លាយទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ជាទំនាក់ទំនងត្បូងពេជ្រ ជាមិត្តដែកថែប ដើម្បីរួមគ្នាកសាងសហគមន៍ជោគវាសនារួម។ ដោយឡែក លើទំនាក់ទំនងផ្នែកច្បាប់ កម្ពុជា-ចិន បានផ្លាស់ប្តូរបទពិសោធន៍រវាងមន្ត្រីនិងមន្ត្រី ការអភិវឌ្ឍក្របខ័ណ្ឌច្បាប់រវាងស្ថាប័នទាំងពីរ និងការបណ្តុះបណ្តាលសមត្ថភាពរបស់មន្រ្តីរាជការ ដែលទាំងនេះជាការរួមចំណែកដ៏ធំធេងក្នុងការអភិវឌ្ឍជាតិប្រកបដោយចីរភាព។

ប៉ុន្តែយ៉ាងណាមិញ លោកឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ បានគូសបញ្ជាក់ថា បច្ចុប្បន្ន​​ ក្នុងទំនាក់ទំនងនៃកិច្ចសហប្រតិបត្តិការផ្នែកច្បាប់រវាងកម្ពុជា-ចិន មានតែសន្ធិសញ្ញាបត្យាប័នតែមួយគត់។ ដូច្នេះ​ នាពេលខាងមុខ លោក សង្ឃឹមថា កម្ពុជា-ចិន គប្បីមានកិច្ចសហប្រតិបត្តិការផ្នែកច្បាប់បន្ថែមទៀត ដូចជា សន្ធិសញ្ញាស្ដីពីការជួយគ្នាទៅវិញទៅមក្នុងវិស័យច្បាប់ និងសន្ធិសញ្ញាស្ដីពីការផ្ទេរទណ្ឌិត ជាដើម ដើម្បីធ្វើឱ្យកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកាន់តែមានលក្ខណៈគ្រប់ជ្រុងជ្រោយ។  

តាមរយៈនេះ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌កម្ពុជា ដាក់ក្ដីរំពឹងទុកថា កិច្ចសហប្រតិបត្តិការលើវិស័យច្បាប់ និងយុត្តិធម៌រវាងកម្ពុជា-ចិន នឹងកាន់តែស៊ីជម្រៅ ហើយក្រសួងយុត្តិធម៌កម្ពុជា ត្រៀមលក្ខណៈជានិច្ចក្នុងការផ្តល់កិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយភាគីចិន ពាក់ព័ន្ធនឹងកិច្ចការងារនេះ។

ជាការឆ្លើយតប លោក Wang Zhenjiang អនុរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ចិន បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការកន្លងមករវាងក្រសួងយុត្តិធម៌កម្ពុជា និងក្រសួងយុត្តិធម៌ចិន។ លោក ថា ទំនាក់ទំនងមិត្តភាពរបស់កម្ពុជា-ចិន គឺជាទំនាក់ទំនងពិសេស ហើយទំនាក់ទំនងដ៏ល្អ និងរឹងមាំនេះ ធ្វើឱ្យមានការផ្លាស់ប្តូររវាងប្រជាជននៃប្រទេសទាំងពីរ ដែលតម្រូវឱ្យមានកិច្ចសហប្រតិបត្តិការផ្នែកច្បាប់រវាងប្រទេសទាំងពីរ និងការសិក្សាយល់ដឹងពីគ្នាឱ្យបានច្រើន។

ក្នុងន័យនេះ អនុរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ចិន បានប្ដេជ្ញាបន្តជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំ និងប្រកបដោយផ្លែផ្កាបន្ថែមទៀត ហើយជាគោលជំហរដ៏រឹងមាំរបស់ក្រសួងយុត្តិធម៌ចិន ក្នុងការបង្កើតយន្តការសម្រាប់ការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការក្នុងវិស័យច្បាប់ និងយុត្តិធម៌រវាងប្រទេសនៅតំបន់មេគង្គ-ឡានឆាងផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១២ នាទីutes មុន

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចាត់​តំណាង​ចូល​រួម​រំលែក​ទុក្ខ​គ្រួសារ​សពដែល​មរណភាព ដោយ​ការ​រញ្ជួយ​ដី​នៅ​ប្រទេស​ថៃ

ព័ត៌មានជាតិ២៦ នាទីutes មុន

អ្នកជំនាញ និងអ្នកស្រាវជ្រាវ ស្នើ​ឱ្យ​ជំរុញ​ការលេងល្បែងប្រជាប្រិយខ្មែរ​ឱ្យ​​ផុសផុល ដើម្បី​ថែរក្សាអត្តសញ្ញាណវប្បធម៌​ជាតិ

ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋបាល​រាជធានី​ភ្នំពេញ​ណែនាំ១០ចំណុច ក្នុងពិធីបុណ្យ​ចូល​ឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ខាងមុខនេះ

ព័ត៌មានជាតិ១ ម៉ោង មុន

សម្ដេចធិបតី និងលោកជំទាវ រ៉ាប់រងការព្យាបាលពលការិនី បាក់កែងជើង ព្រោះរញ្ជួយដីនៅថៃរហូតដល់ជាសះស្បើយ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ទីបំផុត! លោក ឌួង ឆាយ ប្រគល់កូនស្រី ទៅឲ្យអតីតភរិយា តាមកាលកំណត់របស់អាជ្ញាសាលា

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

មីយ៉ាន់ម៉ា៖ ​ក្រុមសង្គ្រោះ​តួកគី ជួយ​ជីវិត​បុរសម្នាក់ ក្រោយ​ជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ត្រឹមមួយថ្ងៃដើមខែមេសា ប្រទេសអាស៊ីអាគ្នេយ៍ចំនួន៣ កើតគ្រោះអគ្គិភ័យរន្ធត់ដំណាលគ្នា

រដ្ឋមន្ត្រីការពារជាតិ
សន្តិសុខសង្គម១៣ ម៉ោង មុន

រដ្ឋមន្ត្រីការពារជាតិ ណែនាំឲ្យបង្កើតក្រុមប្រឹក្សាវិន័យដើម្បីពិនិត្យរាល់ទង្វើរបស់បុគ្គលឈ្មោះ​ ឈាវ មុន្នីន

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

អ្នកជំនាញព្រមានថា ថៃ ប្រឈមកើតរញ្ជួយដីថែមទៀត តែមិនដឹងពេលណានិងកន្លែងណា

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ស្ត្រី​វ័យ៦៣​ឆ្នាំ​ម្នាក់នៅមានជីវិត ក្រោយជាប់ក្រោមគំនរបាក់បែក៩១ម៉ោង

Sokha Hotels

ព័ត៌មានពេញនិយម