ព័ត៌មានជាតិ
ការប្រឡងជ្រើសរើសមន្ត្រីកសិកម្មឃុំ និងមន្ត្រីរតនាគារជាតិ ចាប់ផ្តើមនៅថ្ងៃនេះ
ការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ នៃក្របខណ្ឌក្រសួងកសិកម្ម និងមន្ត្រីអគ្គនាយកដ្ឋានរតនាគារជាតិ នៃក្របខណ្ឌក្រសួងសេដ្ឋកិច្ច បានចាប់ផ្តើមដំណាលគ្នា នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។

អញ្ជើញជាអធិបតីក្នុងពិធីបើកវិញ្ញាសាជានិមិត្តរូប គឺមានវត្តមានឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការប្រឡងប្រជែង និងឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងអង្គភាពប្រឆាំងអំពើពុករលួយ តំណាងសាកលវិទ្យាល័យនានា រួមទាំងអ្នកសង្កេតការណ៍មហាជន និងសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.)។

បើតាមការលើកឡើងរបស់ឯកឧត្តម ហ៊ុន ម៉ានី វិញ្ញាសាសម្រាប់ការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ គឺត្រូវបានជ្រើសរើសចំនួន ១០សំណួរ ចេញពីជម្រើសវិញ្ញាសាចំនួន ២០សំណួរ។ ដោយឡែក វិញ្ញាសាសម្រាប់ការប្រឡងប្រជែងជ្រើសរើសមន្ត្រីអគ្គនាយកដ្ឋានរតនាគារជាតិ ត្រូវបានជ្រើសរើសចេញពីជម្រើសវិញ្ញាសាចំនួន ៣ផ្សេងគ្នា មកជាវិញ្ញាសាតែមួយ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា គ្រប់សន្លឹកវិញ្ញាសាទាំងអស់ ត្រូវមានហត្ថលេខារបស់ឯកឧត្តមដោយផ្ទាល់។

សូមជម្រាបថា បេក្ខជនដែលចូលរួមប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ ចំនួន ៥ ៦៣៧នាក់ មកពីបណ្តារាជធានី-ខេត្តទូទាំងប្រទេស ដោយត្រូវឆ្លងកាត់ការប្រឡងលើវិញ្ញាសាចំនួន ៣ប្រភេទ៖ ១) វិញ្ញាសាសរសេរជំនាញកសិកម្ម ២) វិញ្ញាសាសរសេរភាសាអង់គ្លេស ៣) វិញ្ញសាពហុចម្លើយ។
ស្របពេលជាមួយគ្នានេះ បេក្ខជនដែលចូលរួមការប្រឡងប្រជែងជ្រើសរើសមន្ត្រីនៃអគ្គនាយកដ្ឋានរតនាគារជាតិ ចំនួន ១០៩នាក់ គឺត្រូវឆ្លងកាត់ការប្រឡងប្រជែងលើវិញ្ញាសាចំនួន ៣ប្រភេទ៖ ១) វិញ្ញាសាសរសេរជំនាញព័ត៌មានវិទ្យា, គ្រប់គ្រងធនធានមនុស្ស, គណនេយ្យ និងហិរញ្ញវត្ថុ ២) វិញ្ញាសាសរសេរភាសាអង់គ្លេស ៣) វិញ្ញាសាពហុចម្លើយ៕
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


