ព័ត៌មានជាតិ
ពលរដ្ឋនៅខណ្ឌមានជ័យសំណូមពរផ្ទាល់មាត់១៥បញ្ហា ដើម្បីឱ្យរដ្ឋបាលរាជធានីជួយដោះស្រាយរឿងលូ ផ្លូវថ្នល់ និងភ្លើងបំភ្លឺ
ប្រជាពលរដ្ឋនៅខណ្ឌមានជ័យ បានលើសំណើ និងសំណូមពរ ដោយផ្ទាល់មាត់ចំនួន១៥បញ្ហា និងសំណើជាលាយលក្ខណ៍អក្សរមានចំនួន៧៧ករណី ដើម្បីឱ្យរដ្ឋបាលរាជធានីភ្នំពេញជួយដោះស្រាយ ដែលមានទាំងការស្នើសុំកសាងផ្លូវ កសាងប្រព័ន្ធលូ ការដាក់ភ្លើងសឡាបំភ្លឺផ្លូវ បញ្ហាចេញបណ្ណកម្មសិទ្ធដីធ្លី បញ្ហាបង់ថ្លៃសំរាមជាដើម។

ប្រជាពលរដ្ឋបានស្នើបែបនេះនៅក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤នៅខណ្ឌមានជ័យនាព្រឹកថ្ងៃទី២៦វិច្ឆិកា ក្រោមវត្តមានលោកម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញនិងលោកឆាយ វីរៈ អភិបាលរង និង ជាតំណាងលោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ នៅមជ្ឈមណ្ឌលម៉ូឌែន២ អគារA និងអគារD បណ្តោយផ្លូវជាតិលេខ២ ស្ថិតនៅភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម)។

លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញបានថ្លែងថា ក្រុមប្រឹក្សារាជធានីភ្នំពេញ មានគោលបំណងជំរុញនូវវប្បធម៌នៃការពិភាក្សា និងលើកកំពស់គណនេយ្យ ភាពតាមបែបប្រជាធិបតេយ្យ តម្លាភាព គណនេយ្យភាព ផ្តល់ឱកាសជូនប្រជាពលរដ្ឋពីអាទិភាពនៃការងារអភិវឌ្ឍន៍របស់ក្រុមប្រឹក្សារាជធានីភ្នំពេញសម្រាប់ឆ្នាំខាងមុខ។ ទទួលយកអនុសាសន៍ និងសំណូមពររបស់ប្រជាពលរដ្ឋ ដើម្បីពិភាក្សានិងឆ្លើយតប។

លោកម៉ប់ សារិន លើកឡើងទៀតថា ការងារអភិវឌ្ឍន៍មូលដ្ឋានមិនអាចមានតែអាជ្ញាធរធ្វើតែម្នាក់ឯងបានជោគជ័យនុះទេ គឺទាមទារឱ្យមានការចូលរួមពីប្រជាពលរដ្ឋទើបជោគជ័យ។

ជាមួយគ្នានោះបងប្អូនប្រជាពរដ្ឋនៅក្នុងសង្កាត់បឹងទំពន់ទី១ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកសេង គន្ធ អភិបាលខណ្ឌមានជ័យ ដែលបានជួយកសាងប្រព័ន្ធលូ និងផ្លូវមួយខ្សែជូនប្រជាពលរដ្ឋប្រើប្រាស់បានងាយស្រួលក្នុងការធ្វើដំណើរ។

លោកឆាយ វីរៈ អភិបាលរង បានគួសបញ្ជាក់ថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញនាថ្ងៃនេះ បានបង្កប់នូវអត្ថន័យនៃពាក្យគន្លឹះ២ គឺការផ្សព្វផ្សាយ និងការពិគ្រោះយោបល់។

តាមរយៈវេទិកានេះយើងទាំងអស់គ្នាបានរកឃើញបញ្ហាសំខាន់ៗ ជាអាទិភាពសម្រាប់ឱ្យរដ្ឋបាលរាជធានីភ្នំពេញយកទៅពិចារណា កែលម្អក្នុងការអនុវត្តសកម្មភាពរបស់ខ្លួនដើម្បីលើកកំពស់គុណភាពនៃជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ ជាពិសេសប្រជាពលរដ្ឋក្រីក្រក្នុងមូលដ្ឋានសង្កាត់ ខណ្ឌរបស់ខ្លួនឱ្យកាន់តែមានភាពល្អប្រសើរ។ ក្នុងនាមក្រុមប្រឹក្សា និងរដ្ឋបាលរាជធានីភ្នំពេញ លោកឆាយ វីរៈ បានធានាថានឹងយកសំណើ សំណូមពររបស់បងប្អូនលើកឡើង ដែលនៅសេសសល់ទៅដាក់ជូនគណៈអភិបាលរាជធានីភ្នំពេញ ដើម្បីពិនិត្យនឹងដោះស្រាយជូន ព្រមទាំងផ្តល់ព័ត៌មានត្រឡប់ជូនបងប្អូនវិញតាមរយៈក្រុមប្រឹក្សាសង្កាត់ ពីលទ្ធផលនៃការដោះស្រាយជូនទាំងលទ្ធផលវិជ្ជមាន និងអវិជ្ជមានដោយមានបញ្ជាក់ពីមូលហេតុច្បាស់លាស់ជូនជ្រាប៕
ដោយ ៖ ស្រីរ័ត្ន









-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


