ចរាចរណ៍
ងងុយដេក ងោកមួយភាំង បើករថយន្តបុករះផ្ទះប្រជាពលរដ្ឋ ៣ ល្វែង រងការខូចខាត
បុរសម្នាក់ បើករថយន្ដ សាំយ៉ុង ងងុយដេកពេកងោកមួយភាំង ក៏រេចង្កូតទៅបុករះផ្ទះប្រជាពលរដ្ឋចំនួន ៣ ល្វែងជាប់គ្នា បណ្តាលឱ្យរងការខូចខាតយ៉ាងដំណំ។


ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៤ និង ៥០ នាទីទៀបភ្លឺ ថ្ងៃទី ២៧ ខែមេសា ឆ្នាំ ២០២៦ ស្ថិតតាមបណ្ដោយផ្លូវ ២១៧ សង្កាត់ស្ទឹងមានជ័យទី ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីម្ចាស់រថយន្ត បានឱ្យដឹងថា មុនពេលកើតហេតុគាត់បានបើករថយន្តសាំយ៉ុង ពាក់ផ្លាកលេខ ភ្នំពេញ 2AI-8610 ធ្វើដំណើរចេញពីដាក់បន្លែផ្សារដើមគ បំណងទៅផ្ទះវិញនៅម្តុំព្រែកជ្រៃ តាមបណ្តោយផ្លូវ ២១៧ ក្នុងទិសដៅពីកើតទៅលិច លុះមកដល់កន្លែងកើតហេតុ ដោយងងុយដេកពេក ងោកមួយភាំង ក៏រេចង្កូតទៅបុករះផ្ទះប្រជាពលរដ្ឋអស់ ៣ ល្វែងជាប់ៗ គ្នា តែមិនមានមនុស្សរងរបួសនោះទេ។


ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ចុះមកធ្វើការវាស់វែងយករថយន្ដទៅរក្សាទុក រង់ចាំការដោះស្រាយនៅពេលក្រោយ៕
អត្ថបទ ៖ សុខា



-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


