ព័ត៌មានជាតិ
គម្រោងអភិវឌ្ឍ៣ឆ្នាំរំកិល៤៥៧គម្រោង ក្នុងស្រុកសេសាន ខេត្តស្ទឹងត្រែង នឹងត្រូវអភិវឌ្ឍនៅឆ្នាំ២០២៥
ក្នុងកម្មវិធីវិនិយោគបីឆ្នាំរំកិលចំនួន៤៥៧គម្រោង នៃរដ្ឋបាលស្រុកសេសាន ត្រូវបាមន្ទីរវិស័យចំនួន២២ និងអង្គការដៃគូចំនួន៦ជួយគាំទ្រគម្រោង ដើម្បីយកទៅអភិវឌ្ឍនៅឆ្នាំ២០២៥ ដែលនេះជាកិច្ចសហប្រតិបត្តិការទទួលបានលទ្ធផលល្អ រួមគ្នាបម្រើ ប្រជាពលរដ្ឋឆ្ពោះទៅមូលដ្ឋានទីជនបទ ។

ក្នុងសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល២០២៥ -២០២៧ នៅសាលាស្រុកសេសាន ខេត្តស្ទឹងត្រែងថ្ងៃទី ២៧ ខែវិច្ឆិកាឆ្នាំ ២០២៤ លោក ព្រំ វណ្ណៈអភិបាលរងខេត្ត ឱ្យដឹងថា គម្រោង៣ឆ្នាំរំកិលគឺធ្វើឡើងពីមួយឆ្នាំទៅមួយឆ្នាំ ក្នុងករណីធ្វើឆ្នាំ២០២៥ អភិវឌ្ឍមិនបានរួចរាល់ នឹងលើកទៅឆ្នាំក្រោយទៀត ហើយគម្រោងអភិវឌ្ឍនីមួយៗ ត្រូវបានដាក់បង្ហាញឱ្យផ្នែកដៃគូរជួយគាំទ្រ ខណៈដែលគម្រោងយកមកដាក់បង្ហាញទាំងអស់ ដើម្បីឲ្យអតិថិជនមើល ករណីអតិថិជនពេញចិត្ត អតិថិជននឹងចចារដើម្បីយកទៅអភិវឌ្ឍ។
លោក លី ប៊ុនឡោម ប្រធានមន្ទីរផែនការខេត្ត រំពឹងថាក្រោយការពិនិត្យរបស់ស្ថាប័នជំនាញសង្ឃឹមថាគម្រោងអភិវឌ្ឍ នឹងទទួលបានលទ្ធផលល្អ តាមរយៈកិច្ចសហប្រតិបត្តិការរួមគ្នា ក្នុងការទទួលយកទៅអនុវត្តជាក់ស្ដែង ដូចដែលលោកអភិបាលរងខេត្ត បានលើកឡើង ហើយសំឡេងពាក់ព័ន្ធនឹងរបាយការណ៍នេះផងដែរ នឹងផ្ដល់ជាធាតុចូលសម្រាប់ឃុំធ្វើរបាយការណ៍ ក៏ដូចជាមន្ទីរដែលបានប្រតិបត្តិការ។

លោកសុវណ្ណពិសេដ្ឋអភិបាលស្រុក បានបង្ហាញថាទាំងគម្រោងថ្នាក់ ស្រុក និងឃុំទាំង ០៧ចំណុះស្រុក បានស្នើឡើង សុទ្ធតែមានមូលដ្ឋានចាំបាច់ សម្រាប់ធ្វើការអភិវឌ្ឍឱ្យមានភាពរីកចម្រើន ឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋកំពុងរស់នៅតាមមូលដ្ឋាន។
ក្នុងនាមអាជ្ញាធរ បានសាទរដល់បណ្ដាមន្ទីរអង្គភាព អង្គការដៃគូអភិវឌ្ឍន៍ និងសប្បុរសជននានា ដែលបានសម្រចចិត្តទទួលយក គម្រោងតាមវិស័យនីមួយៗសរុប ៦៨៣គម្រោងយកទៅអភិវឌ្ឍន៍ និងនៅសល់ចំនួនតែ ៥៨ គម្រោងតែប៉ុណ្ណោះ សម្រាប់បន្តទៅឆ្នាំក្រោយៗទៀត។

លោកហ្វឿនជឿនឃុំស្រែគរ មានជំនឿថា គម្រោងនានាដែលមន្ទីរស្ថាប័ន និងផ្នែកដៃគូទទួលយកទៅអភិវឌ្ឍ និងទទួលបានលទ្ធផលល្អ ហើយរដ្ឋបាលឃុំ និងបង្កលក្ខណៈងាយស្រួល សហការគ្នា ដើម្បីរៀបចំ ឲ្យដំណើរការទៅបានឆាប់រហ័ស ដើម្បីបម្រើផលប្រយោជន៍រួមជូនប្រជាពលរដ្ឋ ឆ្លើយតបតាមសេចក្ដីត្រូវការ។
គួរឱ្យដឹងថា គម្រោងអភិវឌ្ឍន៍៣ឆ្នាំរំកិលសម្រាប់ស្រុកសេសាន រួមទាំងឃុំចំនួន០៧ចំណុះស្រុក បានស្នើឡើងមានចំនួន៧៤១គម្រោង ហើយមានមន្ទីរវិស័យចំនួន២២ និងអង្គការដៃគូចំនួន៦ បានជួយគាំទ្របាន៤៥៧គម្រោង ដោយនេះជាលទ្ធផលសម្រេចបានជោគជ័យលើកការអភិវឌ្ឍន៍សម្រាប់ឆ្នាំ២០២៥ខាងមុខនេះ។
អត្ថបទ÷ហុង វិនជូ



-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


