ព័ត៌មានជាតិ
ស្អែកនេះ NEA នឹងរៀបចំវេទិកាការងារនៅខេត្តស្វាយរៀង ដោយនាំឱកាសការងារជិត៥០០កន្លែង សម្រាប់ផ្តល់ជូនប្រជាពលរដ្ឋ
នៅថ្ងៃស្អែកនេះ មជ្ឈមណ្ឌលការងារខេត្តស្វាយរៀង របស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀង និងមានការចូលរួមពីក្រុមហ៊ុន ឡេកស្ព័រ (ខេមបូឌា) នឹងរៀបចំវេទិកាការងារដោយនាំយកឱកាសការងារចំនួន៤៦០ កន្លែង ផ្តល់ជូនដល់ប្រជាពលរដ្ឋ និងអ្នកកំពុងស្វែងរកការងារធ្វើនៅក្រុងបាវិត ខេត្តស្វាយរៀង។

វេទិកាការងារនេះ នឹងត្រូវរៀបចំឡើងនៅក្នុងទីតាំងក្រុមហ៊ុន ឡេកស្ព័រ (ខេមបូឌា) ស្ថិតនៅផ្លូវជាតិលេខ១ ភូមិអង្គសាលា សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង។ យុវជន សិស្ស/និស្សិត និងអ្នកកំពុងតែស្វែងរកការងារធ្វើ ឬចង់ផ្លាស់ប្តូរការងារ អាចយកប្រវត្តិរូបសង្ខេប (CV) ដើម្បីចូលរួមដាក់ពាក្យ និងសម្ភាសផ្ទាល់ជាមួយក្រុមហ៊ុនដោយផ្ទាល់ ចាប់ពីម៉ោង ៨:០០ព្រឹក ដល់ម៉ោង ០៥:០០ល្ងាច។

លោក ទេព បញ្ញា ប្រធានផ្នែករដ្ឋបាល នៃក្រុមហ៊ុន ឡេព័រ (ខេមបូឌា) លើកឡើងថា នៅថ្ងៃទី៣០ នេះ ក្រុមហ៊ុនយើងនឹងចូលរួមក្នុងវេទិកាការងារដោយនាំយកឱកាសការងារចំនួន ៤៦០កន្លែង សម្រាប់ផ្តល់ជូនបងប្រជាពលរដ្ឋក្នុងខេត្តស្វាយរៀង ដោយក្នុងនោះក្រុមហ៊ុនកំពុង ជ្រើសរើសបុគ្គលិកក្នុងមុខតំណែងជាច្រើនដូចជា អ្នកបកប្រែចិន កម្មករកាត់ដេរ កម្មករខ្សែរទឹកហូរ ផ្នែកតុកាត់ ផ្នែកឃ្លាំង និងផ្នែកព្រីនពុម្ពជាដើម។ លោកបន្ថែមថា សម្រាប់ស្អែកនេះ ប្រសិនបើបងប្អូនប្រជាពលរដ្ឋទូទៅទោះមាន ឬមិនទាន់មានបទពិសោធន៍ការងារ ក៏អាចមកចូលរួមក្នុងវេទិកាការងារនៅថ្ងៃស្អែកនេះបានដែរ។

លោក ទេព បញ្ញា បានឱ្យដឹងទៀតថា ក្រុមហ៊ុនមានការសហការជាមួយនឹង មជ្ឈមណ្ឌលការងារខេត្តស្វាយរៀងរបស់ NEA យូរមកហើយ។ លោកបន្តថា៖ «យើងខ្ញុំពិតជាអរគុណដល់មជ្ឈមណ្ឌលការងារខេត្តស្វាយរៀងខ្លាំងណាស់ ដែលតែងតែគាំទ្រ និងផ្តល់ការជ្រោមជ្រែងដល់ក្រុមហ៊ុនយើងក្នុងការជ្រើសរើសបុគ្គលិក ក៏ដូចជាកម្មករនិយោជិតកន្លងមក»។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមជ្ឈមណ្ឌលការងារខេត្តស្វាយរៀងរបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ តាមរយៈលេខទូរស័ព្ទ ០១៦ ៦៤ ៦៦ ៥៥/០៤៤ ៧១ ៥២ ៧៧ ឬគេហទំព័រ www.nea.gov.kh និងទំព័រ facebook neakhmer (អិនអ៊ីអេ ខ្មែរ)៕


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១១ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១៣ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន