Connect with us

ព័ត៌មានជាតិ

អាជ្ញាធរស្រុកសេសាន សាងសង់ផ្លូវបន្ថែមនៅឃុំស្រែគរ ដើម្បីយកឃុំនេះធ្វើជាគំរូមុនគេ

បានផុស

នៅ

ស្ទឹងត្រែង ៖ អាជ្ញាធរស្រុកសេសាន ខេត្តស្ទឹងត្រែង យកឃុំស្រែគរអភិវឌ្ឍជាគំរូមុនគេ ក្នុងចំណោមឃុំចំនួន០៧នៅក្នុងស្រុកនេះ ដោយសាងសង់ផ្លូវគ្រួសក្រហម៧.០០០ម៉ែត្រ បន្ថែមឆ្ពោះទៅទីតាំងអភិវឌ្ឍដើម្បីលើកកម្ពស់សោភណភាពធ្វើឱ្យឆ្លើយតបតាមការខិតខំប្រឹងប្រែងរបស់ប្រជាពលរដ្ឋកំពុងរស់នៅតំបន់នេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងឱកាសចុះពិនិត្យសកម្មភាពពង្រីក និងសាងសង់ផ្លូវគ្រួសក្រហម នៅឃុំស្រែគរស្រុកសេសាន ខេត្តស្ទឹងត្រែង ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៤   លោកសុវណ្ណពិសេដ្ឋ អភិបាលស្រុក បានបញ្ចាក់ថា នេះជាគម្រោងរបស់រាជរដ្ឋាភិបាលដែលប្រើប្រាស់មូលនិធិស្រុក និងឃុំ ឆ្នាំ ២០២៤ សាងសង់ផ្លូវបន្ថែមដើម្បីបង្កើនការលើកកម្ពស់ជីវភាពរស់នៅ  របស់ប្រជាពលរដ្ឋឱ្យកាន់តែរីកចម្រើនឡើង ស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលធ្វើឱ្យទីជនបទ មានផ្លូវ ទឹក ភ្លើង ធនធានមនុស្ស និងបច្ចេកវិទ្យា។

លោកបន្តថា គ្រប់សមិទ្ធផលទាំងថ្មីទាំងចាស់ដែលមាននៅក្នុងភូមិ សូមឲ្យបងប្អូនយើងរួមគ្នា ថែរក្សាដូចជាផ្លូវនេះជាដើម  ប្រសិនបើឃើញមានទឹកដក់  ឬក្រលុកដោយប្រការណាមួយ សូមជួយជាបង្គី ចប កាប់ដីលប់ ដើម្បីធ្វើឱ្យផ្លូវនេះប្រើប្រាស់បានយូរ  ហើយសូមកុំសាងសង់សំណង់ផ្សេងៗឬក៏ធ្វើរបង បំពាន ទៅលើដីចំណីផ្លូវដែលធ្វើឲ្យប៉ះពាល់ដល់សោភណ្ឌភាព ដែលយើងខំរៀបចំឲ្យស្របតាមប្រសាសន៍ណែនាំរបស់ឯកឧត្តមសរ សុពុត្រា អភិបាលខេត្ត យើងបានកែលម្អទីប្រជុំជន ឃុំស្រែគរ ជាឃុំមួយគំរូ ដែលមានផ្ទះ មានហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធទឹក  ប្រព័ន្ធភ្លើងគ្រប់គ្រាន់ អញ្ចឹងខ្ញុំសូមសំណូមពរថាបងប្អូនប្រជាពលរដ្ឋ ចូលរួមជាមួយរាជរដ្ឋាភិបាលពិសេសការអនុវត្តគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព។

លោក ហ្វឿន ជឿន មេឃុំស្រែគរ បានកត់សំគាល់ឃើញថា បន្ទាប់ពីមានការយកចិត្តទុកដាក់គ្រប់យ៉ាងនេះ  បងប្អូនយើងភ្ញាក់រឮកចូលរួមច្រើន  ជីវភាពរស់នៅក៍មានការផ្លាស់ប្តូរពីមួយឆ្នាំទៅមួយឆ្នាំ  ដែលបាននាំទៅបញ្ឈប់ការពឹងផ្អែកលើផលអនុផលព្រៃឈើ ងាកមកធ្វើការងារកសិកម្មវិញ ចាប់ពី២០១៧មកដល់ពេលនេះ  គឺគាត់បានចេះខ្លះហើយ  ដោយសារតែរាជរដ្ឋាភិបាលបង្កើតជាក្រុមជំនាញមន្ទីរកសិកម្ម   មកបង្រៀនដល់គាត់នៅតាមភូមិ  តាមស្រុក ហើយគាត់ក៏បានចេះ និងកែប្រែបានជាច្រើនជាងពីមុនក្នុងជីវភាពរស់នៅ។

លោកស្រី ផែល រដ្ឋ រស់នៅភូមិស្រែគរ២ ឃុំស្រែគរ  បានទទួលស្គាល់ថា ប្រការនេះបច្ចុប្បន្នប្រជាពលរដ្ឋកំពុងរស់នៅស្ថិតក្នុងស្ថានភាពល្អប្រសើរ  មិននឹកស្មានដល់ ព្រោះអាជ្ញាធរ និងរាជរដ្ឋាភិបាល ធ្វើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធមកដល់ទីជនបទហើយ។

លោកស្រីបន្ត ដូចឃើញសកម្មភាពអភិវឌ្ឍនេះស្រាប់ អាជ្ញាធរស្រុក បានសាសងសង់ផ្លូវបន្ថែមសម្រាប់លើកកម្ពស់សោភណភាពផង  និងបានបង្កលក្ខណៈ ងាយស្រួលឱ្យប្រជាពលរដ្ឋយើងក្នុងការធ្វើចរាចរណ៍ និងដឹកសម្ភារៈកសិកម្មទៅធ្វើការងារបង្កបង្កើនផលផងដែរ ។

សូមបញ្ជាក់ថា បច្ចុប្បន្នឃុំស្រែគរ មានប្រជាពលរដ្ឋយើងរស់នៅ១.១១២គ្រួសារ ក្នុងនោះ៩៥%ធ្វើការងារកសិកម្ម   ក្រៅពីនេះប្រកបរបរលក់ដូរតាមផ្ទះ ទទួលទានមានបានយ៉ាងសមរម្យ។

ហើយនៅតំបន់នេះរដ្ឋបាលខេត្ត បានរៀបចំបែងបែកដីសម្បទានសង្គមមិច្ចនិងអភិវឌ្ឍសេដ្ឋកិច្ច(គម្រោងឡាស៊ិនស្រ៊ី) ជូនប្រជាពលរដ្ឋចំនួន៦៣៤គ្រួសារក្នុងនោះមានប្រជាពលរដ្ឋឃុំស្រែគរ១៨១គ្រួសារ ក្នុងមួយគ្រួសារទទួលបានដីលំនៅដ្ឋាន ៤០គុណ៦០ម៉ែត្រ និងដីកសិកម្ម២ហិកតាផងដែរ៕

ដោយ ៖ ហុង វិនជូ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

មនុស្សជាង៦០០០នាក់ត្រូវបានឃុំខ្លួននៅក្នុងបណ្តាញជួញដូរមនុស្ស​នៅ​មីយ៉ាន់ម៉ា

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អាមេរិក​ដាក់​ទណ្ឌកម្ម​លើ​វិស័យ​ប្រេង​រុស្ស៊ី​កាន់តែធ្ងន់ធ្ងរ​ ខណៈអ៊ុយក្រែន​ព្យាយាម​បំផ្លាញ​

ព័ត៌មានជាតិ៧ ម៉ោង មុន

បណ្ឌិត យង់ ពៅ៖ អ្នកមិនទទួលស្គាល់ជ័យជម្នះ ៧មករា ស្មើនឹងគាំទ្ររបបខ្មែរក្រហម និងប្រមាថអាយុជីវិតពលរដ្ឋខ្មែររាប់លាននាក់ដែលស្លាប់នៅក្នុងរបបនេះ

ព័ត៌មានជាតិ១០ ម៉ោង មុន

លោក ស្វាយ ស៊ីថា៖ នៅដើមឆ្នាំថ្មីនេះ ព័ត៌មានក្លែងក្លាយបានរីករាលដាលកាន់តែខ្លាំង និងកាន់តែស្មុគស្មាញ ចេញពីក្រុមMMO

ព័ត៌មានជាតិ១១ ម៉ោង មុន

ពលរដ្ឋនៅស្រុកកែវសីមា ត្អូញត្អែរថា អស់លទ្ធភាពបង់ថ្លៃទឹកស្អាតប្រើហើយ ស្នើអាជ្ញាធរស្រុកជួយឱ្យម្ចាស់អាជីវកម្មទម្លាក់ថ្លៃ

ព័ត៌មានជាតិ១២ ម៉ោង មុន

លោកស្រី ភឿង សកុណា ប្រាប់អាជ្ញាធរខេត្តស្វាយរៀងទប់ស្កាត់ឱ្យបានការប៉ុនប៉ងធ្វើឱ្យវឹកវរក្នុងសង្គមដោយក្រុមប្រឆាំងខុសច្បាប់

ព័ត៌មានជាតិ១១ ម៉ោង មុន

ពលរដ្ឋនៅស្រុកកែវសីមា ត្អូញត្អែរថា អស់លទ្ធភាពបង់ថ្លៃទឹកស្អាតប្រើហើយ ស្នើអាជ្ញាធរស្រុកជួយឱ្យម្ចាស់អាជីវកម្មទម្លាក់ថ្លៃ

ព័ត៌មានជាតិ៧ ម៉ោង មុន

បណ្ឌិត យង់ ពៅ៖ អ្នកមិនទទួលស្គាល់ជ័យជម្នះ ៧មករា ស្មើនឹងគាំទ្ររបបខ្មែរក្រហម និងប្រមាថអាយុជីវិតពលរដ្ឋខ្មែររាប់លាននាក់ដែលស្លាប់នៅក្នុងរបបនេះ

ព័ត៌មានជាតិ១០ ម៉ោង មុន

លោក ស្វាយ ស៊ីថា៖ នៅដើមឆ្នាំថ្មីនេះ ព័ត៌មានក្លែងក្លាយបានរីករាលដាលកាន់តែខ្លាំង និងកាន់តែស្មុគស្មាញ ចេញពីក្រុមMMO

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

មនុស្សជាង៦០០០នាក់ត្រូវបានឃុំខ្លួននៅក្នុងបណ្តាញជួញដូរមនុស្ស​នៅ​មីយ៉ាន់ម៉ា

Sokha Hotels

ព័ត៌មានពេញនិយម