Connect with us

ព័ត៌មានជាតិ

ជប៉ុន ផ្ដល់ជំនួយឥតសំណងប្រមាណ៧,២លានដុល្លារ ដើម្បីជួយអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា

បានផុស

នៅ

ជប៉ុន បានផ្ដល់ហិរញ្ញប្បទានឥតសំណងក្នុងទំហំទឹកប្រាក់ប្រមាណ៧,២លានដុល្លារសហរដ្ឋអាមេរិក  ដើម្បីជួយអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចកម្ពុជា។ លោកប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោក UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានចុះហត្ថលេខាលើលិខិតប្តូរសារ និងឯកសារពាក់ព័ន្ធមួយចំនួនទៀត នៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមសេចក្ដីប្រកាសព័ត៌មាន ហិរញ្ញប្បទានឥតសំណងនេះ មានគោលបំណងអនុវត្តកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម និង ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តឥតងាករេរបស់ជប៉ុន ក្នុងការគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល កម្ពុជា ដើម្បីលើកកម្ពស់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។ក្រសួងការបរទេស ចាត់ទុកថាជំនួយនេះ ក៏នឹងរួមចំណែកក្នុងការពង្រឹង និងធ្វើឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀតនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។

កាលពីខែតុលា ឆ្នាំ២០២៣ កន្លងទៅ ជប៉ុន បានផ្ដល់ហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុន ដែលមានទឹកប្រាក់ចំនួន ១.៣៣៨ លានយ៉េន ប្រមាណ ៩,៧ លានដុល្លារអាមេរិក ដើម្បីអនុវត្តគម្រោងសម្រាប់ការកសាងបណ្តាញស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយផ្កាយរណបទូទាំងប្រទេស (ដើម្បីពន្លឿនការអង្កេតវាស់វែងសុរិយោដី  និងពង្រឹងសេវារដ្ឋបាលពាក់ព័ន្ធនឹងការចុះបញ្ជីដីធ្លី)។  

ក្នុងឆ្នាំ២០២៤ គឺនៅថ្ងៃទី១៣ ខែមិនា រដ្ឋាភិបាលជប៉ុន បានផ្ដល់ឥណទានសម្បទានប្រមាណ ១៥៤លានដុល្លារ សម្រាប់​អនុវត្ត​គម្រោង​អភិ​វឌ្ឍន៍​មន្ទីរ​ពេទ្យ​ក្នុង​តំបន់។

(រូបថតឯកសារ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត ចាប់ដៃជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោក គីស៊ីដា  ហ្វីមីអូ កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣។ រូបថត STPM.)

សូមរម្លឹកថា  ថ្នាក់ដឹកនាំ​កម្ពុជា​ និង​ជប៉ុន​ បាន​ព្រម​ព្រៀង​គ្នា​ដំឡើង​ភាព​ជា​ដៃគូ​ទៅ​ជា​«ដៃគូ​យុទ្ធ​សាស្ត្រ​គ្រប់​ជ្រុង​ជ្រោយ» ​។ ក្នុងឱកាសនៃកិច្ចប្រជុំកំពូលរំឭកខួប អនុស្សាវរីយ៍អាស៊ាន-ជប៉ុន ដើម្បីអបអរខួប៥០ឆ្នាំ នៃមិត្តភាព និងកិច្ចសហប្រតិបត្តិការអាស៊ាន- ជប៉ុន កាលពីខែធ្នូ ឆ្នាំ២០២៣ នៅទីក្រុងតូក្យូ រដ្ឋមន្រ្តីការបរទេសកម្ពុជា-ជប៉ុន បានបញ្ជាក់នូវការប្តេជ្ញាចិត្ត បន្តពង្រឹង និងពង្រីកបន្ថែមនូវទំនាក់ទំនងទ្វេភាគីនិងកិច្ចសហប្រតិបត្តិការរពហុវិស័យដែលកំពុងរីកចម្រើនរវាងប្រទេសទាំងពីរ រួមមានវិស័យនយោបាយ សេដ្ឋកិច្ច ហេដ្ឋារចនាសម្ព័ន្ធ ការពារជាតិ និងសន្តិសុខ ការបោសសម្អាតមីន ប្រតិបត្តិការក្សាសន្តិភាព ការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ការអភិវឌ្ឍធនធាមនុស្ស ការអភិវឌ្ឍឌីជីថល និងសន្តិសុខអ៊ិនធឺណិត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម