Connect with us

ព័ត៌មានជាតិ

ការស្ថាបនាផ្លូវ តភ្ជាប់បង្ខិត​រវាង​ជនបទនិងទីប្រជុំជន ជួយបង្កើនទីផ្សារកសិកម្មដល់កសិករ

បានផុស

នៅ

ការ​សាងសង់ផ្លូវ ការស្តារ និងកែលម្អផ្លូវលំតាមភូមិឃុំ គឺជាការរួមចំណែកដល់ការតភ្ជាប់ បង្ខិតឲ្យជិតរវាងជនបទនិងទីប្រជុំជន ដែលបង្កលក្ខណៈងាយស្រួលដល់ពលរដ្ឋ ក្នុងការធ្វើដំណើរ ការដឹកជញ្ជូនកសិផលកសិកម្មទៅកាន់ទីផ្សារ។ នេះ​បើតាមលោក ផូ ផារិទ្ធ រដ្ឋលេខាធិការក្រសួងអភិវឌ្ឍជនបទ លើកឡើង​ក្នុងឱកាសដឹកនាំគណ:កម្មការអន្តរក្រសួង ចុះត្រួតពិនិត្យ​លើគម្រោងថែទាំ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ថ្នល់​ស្ថិតក្នុងឃុំចំនួន ២ គឺឃុំកំពង់ចាម និងឃុំបឹងចារ ក្នុង​ក្នុងស្រុកសំបូរ ខេត្តក្រចេះ កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ ម្សិលម៉ិញនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​ បាន​បង្កភាពងាយស្រួលនៅពេលពលរដ្ឋ​មានជំងឺ ស្ត្រីមានផ្ទៃពោះឆ្លងទន្លេ ដឹកទៅព្យាបាលនៅមណ្ឌលសុខភាព ក៏​ដូចជាសិស្សានុសិស្សក្នុងការធ្វើដំណើរ​ទៅ​សាលារៀន និងជួយសម្រួលដល់ប្រជាពលរដ្ឋ ទៅរកសេវារដ្ឋបាលសាធារណៈ ដែលជាសេវាតម្រូវការមូលដ្ឋានជាដើម។

លោក ផូ ផារិទ្ធ បាន​បន្ថែមថា ដើម្បីធានាដល់ការគ្រប់គ្រង និងអភិវឌ្ឍផ្លូវជនបទ ត្រូវមានការចូលរួមដ៏ទូលំទូលាយ ពីគ្រប់ភាគីពាក់ព័ន្ធ និងធានាបាននូវប្រសិទ្ធភាព។ លោកក៏​អំពាវនាវដល់អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងកងកម្លាំងប្រដាប់​អាវុធគ្រប់ប្រភេទ ព្រមទាំងប្រជាពលរដ្ឋ ត្រូវចូលរួមឲ្យបានសកម្មក្នុងការថែរក្សាផ្លូវ១ខ្សែនេះ ពិសេសចូលរួមក្នុងការទប់ស្កាត់ឲ្យបាននូវការដឹកផ្ទុកលើសទម្ងន់កំណត់ ដើម្បីធានាបានការប្រើប្រាស់យូរអង្វែង៕

អត្ថបទ៖ ប្រុញ វិធិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម