ព័ត៌មានជាតិ
រដ្ឋមន្ត្រីកសិកម្មអំពាវនាវឱ្យប្រជានេសាទ គោរពច្បាប់ជលផល
លោក ឌិត ទីណា រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានស្នើសុំឱ្យប្រជានេសាទ ចូលរួមសហការជាមួយមន្ដ្រីជំនាញ គោរពតាមច្បាប់ស្ដីពីជលផល។

បើតាមលោករដ្ឋមន្ត្រី ការនេសាទដោយប្រើប្រាស់ឧបករណ៍នេសាទស្របតាមច្បាប់ គឺជាការចូលរួមចំណែកយ៉ាងធំធេងរបស់ប្រជានេសាទ ក្នុងការធានានិរន្ដរភាពធនធានជលផលធម្មជាតិ ឱ្យស្ថិតស្ថិរគង់វង្ស និងកាន់តែសម្បូរឡើងនៅក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ។
លោករដ្ឋមន្ត្រីបានលើកឡើងក្នុងពេលជួបជាមួយប្រជាពលរដ្ឋជិត ១០០នាក់ នៅឃុំកំពង់ភ្លុក ខេត្តសៀមរាប កាលពីរសៀលថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ ២០២៤។

ដំណើររបស់លោករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំខេត្ត ទៅតំបន់កំពង់ភ្លុកនាពេលនេះ ធ្វើឡើងដើម្បីស្វែងយល់អំពីជីវភាព ព្រមទាំងស្ដាប់សំណូមពរទាំងឡាយរបស់បងប្អូនប្រជានេសាទ ដែលធ្លាប់បានថ្លែងជម្រាបជូនសម្ដេចមហាបវរធបតី ហ៊ុន ម៉ាណែត រដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា នាពេលលោកអញ្ជើញមកកាន់តំបន់ទេសចរណ៍កំពង់ភ្លុក កាលពីដើមខែធ្នូ ឆ្នាំ២០២៤កន្លងទៅ៕


-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


