ព័ត៌មានជាតិ
កម្មករនិយោជិត៖ នៅកន្លែងធ្វើការមានភាពស្និទ្ធស្នាលរវាងកម្មករ និងថៅកែ ដូចជាគ្រួសារតែមួយ
កម្មករនិយោជិតនៅរាជធានីភ្នំពេញ បានលើកឡើងថា នៅកន្លែងធ្វើការរបស់ពួកគេមានលក្ខខណ្ឌការងារសមរម្យ និងសុខដុមនីយកម្មទំនាក់ទំនងវិជ្ជាជីវៈនៅតាមរោងចក្រមានភាពល្អប្រសើរ។ កម្មករនិយោជិត និងថៅកែមានភាពស្និទ្ធស្នាល ធ្វើតាមតួនាទីប្រកបដោយភាពរីករាយ និយោជកផ្តល់អត្ថប្រយោជន៍ពេញលេញស្របតាមច្បាប់ការងារនៃព្រះរាជាណាចក្រកម្ពុជា។ ទន្ទឹមនេះ កម្មករនិយោជិតមានភាពរីករាយដែលការដំឡើងប្រាក់ឈ្នួលអប្បបរមា នឹងត្រូវចាប់អនុវត្តពីខែមករា ២០២៥ តទៅ។

លោកស្រី ម៉ី ថារុម ជាកម្មការិនីរោងចក្រ ស្នាក់នៅក្នុងតំបន់សួនឧស្សាហកម្ម កាណាឌីយ៉ា ក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ បានលើកឡើងថា ចាប់តាំងពីខ្លួនចូលបម្រើការងារនៅក្នុងរោងចក្រមកពុំដែលមានរឿងរ៉ាវអ្វីរវាងកម្មករ និងថៅកែរោងចក្រនោះទេ។ កម្មករ និងថៅកែមានទំនាក់ទំនងល្អជាមួយគ្នា និងធ្វើការតាមតួនាទីរៀងៗខ្លួន ត្បិតមានរឿងបន្តិចបន្តួចនៅពេលខ្លះក៏ប៉ុន្តែត្រូវបានដោះស្រាយភ្លាមៗដោយសន្តិវិធី ដូចគ្រួសារតែមួយ។

ជុំវិញការអនុវត្តច្បាប់វិញ កម្មការិនីរូបនេះមើលឃើញថា និយោជកបានអនុវត្តបានយ៉ាងត្រឹមត្រូវតាមច្បាប់ការងារនៃព្រះរាជាណាចក្រកម្ពុជា កម្មករនិយោជិតទទួលបានអត្ថប្រយោជន៍ពេញលេញស្របតាមគោលការណ៍ច្បាប់។ លើសពីនេះទៀត នៅក្នុងរោងចក្រមានលក្ខខណ្ឌការងារសមរម្យ និយោជកមិនកេងចំណេញលើកម្មករ កន្លែងធ្វើការប្រកបដោយអនាម័យខ្ពស់ ដែលជាមួយផ្នែកលើកកម្ពស់សុខុមាលភាពរបស់កម្មករនិយោជិតផងដែរ។

ដោយឡែកលោកស្រី ឃួន សាខន ជាកម្មករនៅរោងចក្រ កាណាឌីយ៉ា បានសម្តែងក្តីសប្បាយរីករាយដែលការអនុវត្តប្រាក់ឈ្នួលអប្បបរមាថ្មីនឹងចាប់ផ្តើមនៅខែមករា ឆ្នាំ២០២៥ ខាងមុខនេះ។ ការដំឡើងប្រាក់ឈ្នួលអប្បបរមានេះ នឹងក្លាយជាចំណូលបន្ថែមមួយផ្នែកសម្រាប់កម្មករនិយោជិត ដើម្បីយកទៅផ្គត់ផ្គង់នៅក្នុងគ្រួសារផងដែរ។ កម្មការិនីរូបនេះ ក៏បានលើកឡើងបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជាបានផ្តល់អត្ថប្រយោជន៍ជាច្រើនដល់កម្មករនិយោជិតមិនថារបបសន្តិសុខសង្គម និងអត្ថប្រយោជន៍ដ៏ទៃទៀតនោះទេ។ កម្មការិនីរូបនេះ អរគុណរាជរដ្ឋាភិបាលដែលតែងតែយកចិត្តទុកដាក់មកលើសុខទុក្ខរបស់កម្មករទាំងអស់ តាមរយៈការដំឡើងប្រាក់ឈ្នួលជាបន្តបន្ទាប់ ដែលទាំងនេះបង្ហាញឱ្យឃើញពីការគិតគូរពីសំណាក់ប្រមុខដឹកនាំប្រទេស ត្បិតការដំឡើងប្រាក់ឈ្នួលមិនឡើងខ្ពស់ពេក តែតួលេខនេះក៏សមរម្យ ហើយរាជរដ្ឋាភិបាលមានឆន្ទៈក្នុងការដំឡើងជូនកម្មករនិយោជិតជារៀងរាល់ឆ្នាំ បើទោះបីនៅក្នុងកាលៈទេសៈណាក៏ដោយ។

ទន្ទឹមនេះ ក្រៅតែពីប្រាក់ឈ្នួលគោល កម្មកររូបនេះបន្ថែមថា រាជរដ្ឋាភិបាលបានគិតគូរជូនកម្មករនិយោជិត ដូចជាលើគោលនយោបាយលើគាំពារសង្គម តាមរយៈការផ្តល់បណ្ណសមាជិក ប.ស.ស. ផ្នែកថែទាំសុខភាព ផ្នែកហានិភ័យការងារ និងផ្នែកសោធននិវត្តន៍ផងដែរ។ គោលនយោបាយនេះបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងជីវភាពប្រចាំថ្ងៃរបស់កម្មករនិយោជិត។

គួរបញ្ជាក់ផងដែរថា ចាប់ពីខែមករា ឆ្នាំ២០២៥ ខាងមុខនេះ ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតនៃវិស័យវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ ផលិតស្បែកជើង និងកាបួប គឺ២០៨ដុល្លារអាម៉េរិក ក្នុង១ខែ ដែលកើនឡើង៤ដុល្លារ បើធៀបនឹងឆ្នាំ២០២៤ ដែលមាន២០៤ដុល្លារអាម៉េរិក៕

-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


