ព័ត៌មានជាតិ
សហជីពនៅរោងចក្រ ខូហ្ស៊ី នីត បដិសេធព័ត៌មានថា កម្មករបាតុកម្មបិទផ្លូវជាតិលេខ៣ ដោយសារការបណ្តេញសហជីព
លោក ឈុំ វាសនា ប្រធានសហភាពសហជីពយុវជនកម្មករកម្ពុជា (CYTUC)កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦នេះ បានទាត់ចោលការផ្សព្វផ្សាយ និងការលើកឡើងថា ការបិទផ្លូវជាតិលេខ៣របស់កម្មករ-កម្មការី ដោយសារការបណ្តេញសហជីព។

សម្រាប់ប្រធានសហជីពដែលមាន មូលដ្ឋាននៅក្នុងរោងចក្រខាងលើនេះ ការផ្សាយមានចេតនាបំភ្លៃការពិត និងបានបង្កើតឱ្យមានការយល់ច្រឡំព្រោះមិនមានរបៀបវារៈ ស្តីពីការបណ្តេញសហជីពក្នុងការជជែក ឡើយ ដោយសារមិនមានសហជីពណាម្នាក់ត្រូវបានបណ្តេញចេញ។

លោក ឈុំ វាសនា៖ “ក្នុងនាមជាសហជីពមូលដ្ឋាននៅក្រុមហ៊ុន ខូហ្ស៊ី នីត ដែលមានភាពជាតំណាងបំផុតខ្ញុំសូមបញ្ជាក់ថា ការលើកឡើងថាការបិទផ្លូវជាតិលេខ ៣ ដោយសារតែការរើសអើសសិទ្ធសេរីភាពសហជីពជារឿងមិនពិត ព្រោះការចរចានៅព្រឹកថ្ងៃពុធ មិនមានប្រធានបទណាមួយជជែករឿងរើសអើងសហជីព ហើយក៏មិនមានសហជីពណាម្នាក់ត្រូវបានក្រុមហ៊ុនបញ្ឈប់ដែរ”។
ជាមួយគ្នានេះ លោកសូមអំពាវនាវដល់អង្គការសង្គមស៊ីវិល និងអ្នកសារព័ត៌មានទាំងអស់ មេត្តាស្វែងរកព័ត៌មានដែលមានប្រភពច្បាស់លាស់ ធ្វើការពិភាក្សាជាមួយសហជីពមូលដ្ឋាននៅក្នុងក្រុមហ៊ុន ដើម្បីទទួលបានព័ត៌មានដែលមានតុល្យភាព និងជៀសវាងការផ្សព្វផ្សាយព័ត៌មានដែលមិនមានប្រភពច្បាស់លាស់ ដែលអាចបង្កឱ្យមានការយល់ច្រឡំ។


ការបញ្ជាក់នេះគឺធ្វើឡើង បន្ទាប់ពីការសង្គមស៊ីវិល និងសារព័ត៌មានមួយចំនួន បានផ្សព្វផ្សាយថា ការឈានដល់ការបិទផ្លូវជាតិលេខ៣ពីសំណាក់ កម្មករនិយោជិតនៅរោងចក្រ ខូហ្ស៊ី នីត គឺដោយសារតែការបណ្តេញកម្មករដែលជាសមាជិកសហជីព។
សូមបញ្ជាក់ថា តាមរយៈការអន្តរាគមន៍សម្របសម្រួលភ្លាមៗរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ការទាមទាររបស់បងប្អូនកម្មករនិយោជិតនៅរោងចក្រ ខូហ្ស៊ី នីត ត្រូវបានដោះស្រាយភា្លមៗនៅថ្ងៃពុធ ទី៨ ខែកក្កដា ឆ្នាំ២០២៦ ដដែល លើចំណុចទាមទារចំនួន១៨ ខណៈដែលកម្មករនិយោជិតនឹងចូលធ្វើការវិញនៅថ្ងៃស្អែកទី៩ ខែកក្កដា ឆ្នាំ២០២៦៕




-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


