Connect with us

ព័ត៌មានជាតិ

ជ្រោះពពុះពេជ្រចិន្ដា កំពុងបង្អួតសម្រស់ព្រៃភ្នំយ៉ាងស្រស់ត្រកាល ដាក់ភ្ញៀវទេសចរណ៍

បានផុស

នៅ

ទេសភាព​ព្រៃភ្នំដ៏ខៀវ​ស្រងាត់អម​ទៅដោយ​ទឹកជ្រោះ​ដែលហូរ​កាត់ថ្មដា​បង្កើត​បានទៅ​ជាទេសភាព​ធម្មជាតិ​ដ៏​ស្រស់​ត្រកាល ដែល​គួរ​ឱ្យចង់ទស្សនា គយគន់ និងមាន​អារម្មណ៍ចង់​ទៅកំសាន្ត​ដើម្បី​ស្រូបយកខ្យល់​អាកាសដ៏​បរិសុទ្ធ​ចេញ​ពីធម្មជាតិ​ពិតៗ នោះ​គឺជា​តំបន់រមណីយដ្ឋាន ” ជ្រោះពពុះពេជ្រចិន្ដា “។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅពេលដែល​គេឮ​ឈ្មោះ​តំបន់រមណីយដ្ឋាននេះ គេក៏អាចនឹក​ឃើញដល់​បទចម្រៀងមួយ​បទដែលនិពន្ធ​ដោយ​លោក ម៉ា ឡៅពី និង​ច្រៀងដោយលោក សុះ ម៉ាត់ ដែល​មានឃ្លាដើមគឺ : សន្ធឹកទឹក​ឮសូរគ្រេងៗ ដូចភ្លេងជីវិត ក្នុងរាត្រីស្ងាត់ កម្ចាត់ទុកថា ឱទឹក​ជ្រោះពពុះ​ពេជ្រចិន្តា ឈ្មោះ​ដូចស្នេហា ដែលបងប្រាថ្នាជាគូនិស្ស័យ។

មានន័យ​ថា តំបន់រមណីយដ្ឋាន ជ្រោះពពុះពេជ្រចិន្ដា នេះ គឺមានយូរលង់ណាស់មកហើយ ដែលស្ថិតនៅក្នុង​ជួរភ្នំ អម​ដោយព្រៃព្រឹក្សា នៅ​ពេលដែល​ភ្ញៀវទេសចរណ៍​បានចូលទៅ​ទស្សនាគឺ​មានអារម្មណ៍​ស្រស់ស្រាយ​មិនចង់វិលត្រឡប់វិញឡើយ។

បើយើងធ្វើដំណើរ​ចេញ​ពីក្រុងបាត់ដំបង តាម​បណ្ដោយ​ផ្លូវជាតិលេខ 57 ឆ្ពោះ​ទៅកាន់ខេត្តប៉ៃលិន នៅពេលទៅ​ដល់ប្រមាណ​ជិតពាក់​កណ្ដាលផ្លូវ គឺមាន​ផ្លូវបែក​ចូលទៅកាន់​តំបន់រមណីយដ្ឋាននេះ ដែលស្ថិតក្នុងភូមិជាមន្ត្រី ឃុំត្រែង ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង នោះយើងនឹងទៅដល់ទីតាំងដ៏ស្រស់ត្រកាលនេះជាមិនខាន។

លោក មុត វិច្ឆិកា មានទីលំនៅភូមិអូរតាគាំ២ សង្កាត់​ទួលតាឯក ក្រុងបាត់ដំបង បានរៀបរាប់ថា នេះជាលើកទី ២ ហើយ ដែលលោក​រួមជាមួយមិត្ត​ភក្កិ និងក្រុមគ្រួសារ បាន​មកកំសាន្តនាថ្ងៃ​ឈប់សម្រាកចុងសប្តាហ៍ ដោយ​សារតែ​តំបន់​នេះ​មានធម្មជាតិខៀវស្រងាត់ និងមានខ្យល់អាកាសដ៏បរិសុទ្ធ ថែមទាំង​មានទឹកហូរ​កាត់ផ្ទាំង​ថ្មយ៉ាង​ស្រស់ស្អាតថែមទៀតផង ដែល​ធ្វើឱ្យ​ទាក់ទាញ​អារម្មណ៍លោក​ឱ្យចង់មកកម្សាន្តម្ដងហើយម្ដងទៀត។

លើស​ពី​នេះ​ទៅ​ទៀត តំបន់នេះមិនត្រឹមតែរូបលោកប៉ុណ្ណោះទេ ក៏មានមនុស្សម្នា​ និងភ្ញៀវទេសចរ​ជាច្រើនទៀត​ផងដែរ ដែល​បាន​មកកំសាន្ត ព្រោះ​នៅទីនោះយើង​អាចអង្គុយញ៉ាំចំណី​អាហារលេងក៏បាន ជិះទូកលេងក៏បាន និងចុះងូតទឹកលេងក៏បាន។

ជាចុងក្រោយ លោកក៏បានផ្ដាំផ្ញើទៅភ្ញៀវទេសចរណ៍ជាតិ​អាចអញ្ជើញទៅលេងកំសាន្តមិនខុសបំណងឡើយ ព្រោះ​តំបន់រមណីយដ្ឋាន​ខាងលើនេះ ពិតជាមាន​ភាពទាក់ទាញ និងស្រស់ស្អាតថែមទៀតផង ដែល​យើង​អាច​ផ្ដិត​យករូបភាព​ទាំង​​នេះមកទុក​សម្រាប់ទស្សនាផងដែរ៕

អត្ថបទ: សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេចក្ដីជូនដំណឹង៥ នាទីutes មុន

តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌, ឧកញ៉ា ឡេង និមល អមប្រតិភូយុវជនគណបក្សថ្នាក់កណ្តាល សួរសុខទុក្ខ និងប្រគល់ថវិកា ស្បៀង និងសម្ភារៈ ជូនដល់កងកម្លាំងជួរមុខឈរជើងការពារជាតិខ្មែរ ទិសប្រាសាទព្រះវិហារ

ព័ត៌មានជាតិ៨ នាទីutes មុន

មួយករណីទៀតហើយ កសិករម្នាក់រងរបួសធ្ងន់ដោយសារផ្ទុះគ្រាប់មីនតោន

ព័ត៌មានជាតិ១០ នាទីutes មុន

កម្ពុជា មានគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ កើនឡើងជាង ២៥០ កន្លែង នៅទូទាំងប្រទេស

ព័ត៌មានជាតិ២០ នាទីutes មុន

ថៃ ថាទ័ពខ្មែរតម្រង់កាំភ្លើងទៅដីខ្លួន៖ ប្រមុខការពារជាតិ ថាកម្ពុជាធ្វើដើម្បីការពារខ្លួនពីសត្រូវ ហើយគ្មានកងទ័ពណាតម្រង់កាំភ្លើងមកផ្ទះខ្លួនវិញទេ

ព័ត៌មានអន្ដរជាតិ៣៥ នាទីutes មុន

ជនរងគ្រោះ​ធ្លាក់យន្តហោះ​ Air India មិនទាន់កំណត់អត្តសញ្ញាណអស់

Sokha Hotels

ព័ត៌មានពេញនិយម