Connect with us

ព័ត៌មានជាតិ

គោលដៅ​ទេសចរ​ធំពីរ​ ទាក់ទាញទេសចរ​បរទេស​ចូល​ចិត្ត​ទៅ​កម្សាន្ត​​ច្រើន​​នៅ​ខេត្តក្រចេះ

បានផុស

នៅ

ត្រឹមរយៈពេល១១ខែ ក្នុងឆ្នាំ២០២៤ ខេត្តក្រចេះទទួលបានទេសចរ​ជាតិនិងអន្តរជាតិប្រមាណជាង ២២ ម៉ឺននាក់ ខណៈ​ភ្ញៀវអន្តរជាតិមានការកើនឡើង២០%។ នេះបើ​តាមការបញ្ជាក់ឲ្យដឹងពីលោក ចាន់ សុគន្ធី ប្រធានមន្ទីរទេសចរខេត្តក្រចេះ ក្នុងពិធីសម្ពោធអគារមជ្ឈមណ្ឌលព័ត៌មាន​សហគមន៍អេកូទេសចរណ៍កោះព្រហ្មចារីជ្រោយបន្ទាយ នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ ដោយអង្គការ WWF ប្រចាំខេត្តក្រចេះ ស្ថិតនៅភូមិជ្រោយបន្ទាយ ឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកប្រធានមន្ទីរទេសចរខេត្ត​ឲ្យ​ដឹងថា គោលដៅ​ទេសចរដែលភ្ញៀវបរទេសពេញនិយមទៅ​សម្រាក​លំហែកាយច្រើនជាងគេក្នុង​ខេត្ត​ក្រចេះ​ទី១ គឺ​សហគមន៍អេកូទេសចរកោះទ្រង់ ព្រោះនៅលើកោះនោះភ្ញៀវបរទេសអាចទស្សនាពីការរស់នៅរបស់ប្រជាពលរដ្ឋ ស្នាក់នៅផ្ទះលំហែរ ញ៉ាំអាហាររសជាតិបែបអ្នកកោះ និង​គោលដៅ​ទី២ គឺរមណីយដ្ឋានអន្លងផ្សោតកាំពី ដែលភ្ញៀវបរទេសអាចជិៈទូកទស្សនាសត្វផ្សោតបានពេញមួយថ្ងៃ។

ពាក់ព័ន្ធ​កា​ររៀបចំ​សហគមន៍​អេកូទេសចរណ៍ បើតាម​ប្រធានមន្ទីរទេសចរខេត្ត​ក្រចេះ សហគមន៍អេកូរទេសចរមួយអាចដំណើរការទៅដោយរលូនបាន ត្រូវមានស្នាក់ការមជ្ឈមណ្ឌលព័ត៌មានអំពីសហគមន៍ និងផលិតផលមួយទើបពេញលក្ខណៈ។

លោកប្រធាន​មន្ទីរ​បាន​លើកឡើងពី​សហគមន៍អេកូទេសចរកោះព្រហ្មចារី ដែលទើប​រៀបចំ​ឲ្យមានស្នាក់ការមជ្ឍមណ្ឌល​ព័ត៌មាន​សហគមន៍ ដោយលោក​ណែនាំ​ឲ្យ​ចេះបែងចែកការងារជារួម ទទួលខុសត្រូវរួម ឈរលើស្មារតីស្រឡាញ់ការងារ ស្រឡាញ់​សហគមន៍ ពង្រឹងការផ្សព្វផ្សាយអំពីសក្តានុពល ភាពទាក់ទាញរបស់សហគមន៍ឲ្យបានទូលំទូលាយ តាមរយៈបណ្តាញសង្គមហ្វេសបុក និងស្ថាប័នផ្សព្វផ្សាយធំៗរបស់ជាតិ។

បន្ថែមនេះ លោកណែនាំ​ត្រូវពង្រឹងផលិតផលរបស់ខ្លួនឲ្យបានល្អ ទាំងបរិមាណ គុណភាព និងតម្លៃ និង​ត្រូវមានការយកចិត្តទុកដាក់ពង្រឹងសមត្ថភាពរបស់ខ្លួន ត្រូវចេះពីបច្ចេកវិទ្យាឌីជីថល ចេះភាសារបរទេសយ៉ាងហោចត្រូវចេះភាសា​អង់គ្លេស។ ជាងនេះទៅទៀត សហគមន៍ទេសចរ ត្រូវមានទំនាក់ទំនងល្អជាមួយអាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋ ដើម្បីឲ្យសហគមន៍កាន់តែ មានការអភិវឌ្ឍន៍រីកចម្រើន។

បើ​តាម​មន្ទីរទេសចរណ៍​ខេត្តក្រចេះ ក្នុងខេត្តក្រចេះ មានសណ្ឋាគារ ចំនួន ១៥ កន្លែង ផ្ទះសំណាក់ ៥២ កន្លែង ភោជនីយដ្ឋាននិងអាហារដ្ឋាន ចំនួន ១៥២ កន្លែង KTV និងម៉ាស្សា ចំនួន ២៩កន្លែង៕

អត្ថបទ៖ ប្រុញ វិធិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៥ នាទីutes មុន

តម្លៃប្រេងអន្តរជាតិធ្លាក់ចុះ​គំហុក​ម្សិលមិញ និងថ្ងៃនេះ ដោយ​សញ្ញាបន្ធូរកម្ដៅនៃជម្លោះអ៊ីរ៉ង់​

កីឡា៥ នាទីutes មុន

ព្រឹត្តការណ៍រត់​ប្រណាំងអន្តរជាតិ​ម៉ារ៉ាតុងចក្រភពអង្គរ​ លើកទី១០​ មកដល់ពេលនេះ​ ៥៧​ប្រទេស​ហើយ​ចុះ​ឈ្មោះ

ជីវិតកម្សាន្ដ១០ នាទីutes មុន

តួស្រីរឿង «តំណាលតែងតាំងទេវតា» នាំបញ្ហាដល់រៀមច្បងផ្សេងទៀត ក្រោយភាពយន្តមិនអាចចេញផ្សាយបាន

ព័ត៌មានជាតិ១១ នាទីutes មុន

កម្ពុជា-តួកគី​គ្រោងនឹងរៀបចំនូវវេទិកាវិនិយោគនិង​ធុរកិច្ចរួមគ្នាដើម្បីជំរុញពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍

សេចក្ដីជូនដំណឹង១១ នាទីutes មុន

ណាហ្គាវើលដ៍ ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយក្រសួងបរិស្ថាន គាំទ្រដល់យុទ្ធនាការ “ពន្លកបៃតង”

Sokha Hotels

ព័ត៌មានពេញនិយម