ព័ត៌មានជាតិ
អាជ្ញាធរខណ្ឌ ៧ មករា ជំរុញ មន្ត្រីពាក់ព័ន្ធ យកចិត្តទុកដាក់ជាប់ជានិច្ចពី ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ក្នុងមូលដ្ឋាន
លោកអភិបាលខណ្ឌ ៧ មករា តែងតែជំរុញដល់មន្ត្រីពាក់ព័ន្ធគ្រប់ជំនាញ ទាំងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ បរិស្ថានអនាម័យ សន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ការបម្រើសេវាសាធារណៈជាដើម ឲ្យយកចិត្តទុកដាក់ជាប់ជាប្រចាំ ដើម្បីតម្រូវការរបស់ប្រជាពលរដ្ឋ។

ជាក់ស្ដែងកាលពីព្រឹកថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ ២០២៤ នេះ លោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌ ៧ មករា បានដឹកនាំប្រជុំត្រួតពិនិត្យ និងកែសម្រួលផែនការលទ្ធកម្ម ឆ្នាំ ២០២៥ របស់រដ្ឋបាលខណ្ឌ ៧ មករា និងការងារវាយតម្លៃលទ្ធផលប្រគល់ទទួលការងារជួសជុលលុបជង្ហុកសំបុកមាន់ដោយអ៊ុតកៅស៊ូ(AC) លើកំណាត់ផ្លូវចំនួន ២ ខ្សែ នៅផ្លូវលេខ ១៦៣ និងផ្លូវលេខ ១៦៩ ស្ថិតក្នុងសង្កាត់អូរឫស្សីទី ២ សង្កាត់មិត្តភាព និងសង្កាត់វាលវង់ ឆ្នាំ ២០២៤។

លោកអភិបាលបានសង្កត់ធ្ងន់ថា គ្រប់ការដ្ឋានក្រុមហ៊ុនវិនិយោគ ត្រូវតែគោរពតាមកិច្ចសន្យា ជួសជុលឲ្យត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ពន្លឿនការងារឲ្យឆាប់រហ័ស ធានាបាននូវគុណភាព មិនបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់ប្រជាពលរដ្ឋមានលំនៅដ្ឋានក្បែរទីតាំងការដ្ឋាន។

ប្រជាពលរដ្ឋខណ្ឌ ៧ មករា បានសម្ដែងក្ដីរីករាយ និងសាទរចំពោះសកម្មភាពអាជ្ញាធរខណ្ឌ ៧ មករា ជាពិសេស លោកអភិបាលខណ្ឌ តែងតែចុះដឹកនាំត្រួតពិនិត្យផ្ទាល់ៗ គ្រប់ការដ្ឋានកន្លងទៅ ក្នុងមូលដ្ឋាន និងបានសំណេះសំណាលជាមួយពលរដ្ឋផងដែរ។

ជាមួយនេះ អាជ្ញាធរ ក៏បានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ក្នុងមូលដ្ឋាន សូមចូលរួមសហការជាមួយអាជ្ញាធរ ថែរក្សាបរិស្ថាន អនាម័យ សណ្ដាប់ធ្នាប់សាធារណៈទាំងអស់គ្នា ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ សោភ័ណភាពទីក្រុងស្រស់ស្អាត បរិស្ថានល្អ ពលរដ្ឋល្អ៕
អត្ថបទ ៖ សុភា




-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


