Connect with us

ព័ត៌មានជាតិ

ផ្លូវ​ចំនួន ៤ ខ្សែប្រវែង ៧៥ គីឡូម៉ែត្រ ស្ថាបនាក្រាល​​កៅ​ស៊ូ​ក្នុងស្រុកមោងឫស្សី

បានផុស

នៅ

លោក ទេព ហន អភិបាលស្រុកមោងឫស្សីបានឲ្យដឹងថា ឆ្នាំ២០២៤នេះ សម្រាប់ស្រុកមោងឫស្សី នៃខេត្តបាត់ដំបង ទទួល​បានផ្លូវជាច្រើនខ្សែ ពីគម្រោងរបស់ក្រសួងអភិវឌ្ឍន៍ជនបទ និងដៃគូអភិវឌ្ឍអ៉ឺរ៉ុប ហើយគម្រោងទាំងនេះ​បានឆ្លើយ តប​ជាមួយផលលំបាករបស់ប្រជាពលរដ្ឋបានយ៉ាងធំធេង ខណះជាច្រើនឆ្នាំមក​នេះ​ពលរដ្ឋ​ជួបការលំបាកក្នុងការធ្វើដំណើរ ជាពិសេសការដឹកជញ្ជូនរាល់កសិផលចូលទីផ្សារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបន្តថា ផ្លូវទាំង ៤ ខ្សែដែលកំពុងដំណើរការស្ថាបនា​ក្រាលកៅស៊ូ​ ​មាន​ប្រវែង ៧៥ គីឡូម៉ែត្រ ដោយ​ខ្សែទី១ ប្រវែង ២៩.៣០០ គីឡូម៉ែត្រ ដែលតភ្ជាប់ទៅ ឃុំជ្រៃ ឃុំតាលាស់ និងឃុំកកោះ។ ខ្សែទី២ ប្រវែង ១៤.១០០ គីឡូម៉ែត្រ ភ្ជាប់ពី ឃុំកកោះ ទៅឃុំមោងឫស្សី។ ខ្សែទី៣ ប្រវែង ២២.១០០ គីឡូម៉ែត្រតភ្ជាប់ពី ឃុំរបស់មង្គល ទៅស្រុកគាស់ក្រឡ និងខ្សែទី ៤ ប្រវែង ៨ គីឡូ ម៉ែត្រ ចាប់ពីឃុំតាលាស់ ទៅភូមិម៉ាណោក ។

ក្រៅពីនេះស្រុកមោងឫស្សី ក៏ទទួលផ្លូវក្រាលគ្រួសក្រហម ៤ ខ្សែទៀត ខ្សែទី១នៅឃុំជ្រៃ ប្រវែង៩.១៣០គីឡូម៉ែត្រ, ខ្សែទី២នៅ ឃុំតាលាស់ ភូមិម៉ាណោក ប្រវែង ៨គីឡូម៉ែត្រ, ខ្សែទី៣ នៅឃុំរបស់មង្គល ប្រវែង ៤ គីឡូម៉ែត្រ និងខ្សែទី៤ នៅឃុំឫស្សីក្រាំង ភូមិបឹងព្រៃមានជ័យ ប្រវែងជាង ៤ គីឡូម៉ែត្រ ជាគម្រោងជួយស្ថាបនាឡើងដោយ ក្រសួងព្រះបរមរាជវាំង។

លោកថា សមិទ្ធិផលទាំងនេះបានជួយប្រជាពលរដ្ឋច្រើនណាស់ ក្នុងការធ្វើដំណើរឆ្លងកាត់ទៅមក ខណះផ្លូវទាំងនេះមានភាពពិបាកណាស់ក្នុងការធ្វើដំណើរ ពិសេសពេលដែលមានភ្លៀងធ្លាក់ម្ដងៗដីស្អិត ជង្ហុកក៏ច្រើន តែពេលនេះបើទោះបីមិនទាន់ស្ថាបនារួចរា ល់ តែក៏បានចាក់ថ្មមិចក្រាលរួចរាល់ដែរហើយ មានភាពងាយស្រួលធ្វើដំណើរជាងគ្រាមុន។

លោកអភិបាលស្រុករូបនេះបន្ដថា ដោយឡែកសម្រាប់មូលនិធិរបស់ស្រុក ឆ្នាំនេះអភិវឌ្ឍបានផ្លូវបេតុងពីរខ្សែប្រវែង ១០៧៦ ម៉ែត្រ ខ្សែទី១ប្រវែង ៦៧០ ម៉ែត្រ នៅភូមិកន្សៃបន្ទាយ និង ខ្សែទី២ប្រវែង ៤០៦ ម៉ែត្រ នៅឃុំគារ ហើយផ្លូវចាក់បេតុងពីរខ្សែនេះ បានស្ថាបនារួចរាល់និងដាក់អោយប្រជាពលរដ្ឋប្រើប្រាស់ហើយដែរ។

លោកបានសំណូមពរដល់ប្រជាពលរដ្ឋនិងអ្នកប្រើប្រាស់ផ្លូវទាំងអស់ សូមជួយថែរក្សាផ្លូវឲ្យបានល្អ ចៀសវាងដឹក​លើស​ទម្ងន់ដែលបានកំណត់ នាំឲ្យខូចខាតផ្លូវ។

ប្រជាពលរដ្ឋសប្បាយរីករាយយ៉ាងខ្លាំង ចំពោះការចាក់បេតុងផ្លូវ២ខ្សែរបស់រដ្ឋបាលស្រុក រួមនិងផ្លូវនានា ដែលកំពុងស្ថាបនា ក្នុងស្រុកមោងឫស្សីជាច្រើនខ្សែ សម្រាប់ជួយសម្រួលដល់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរឲ្យមានភាពងាយស្រួលជាងមុន ជាពិ សេសចំពោះសិស្សានុសិស្ស ដែលត្រូវទៅរៀននៅអនុវិទ្យាល័យនិងវិទ្យាល័យមោងឫស្សីនោះតែម្ដង។

អ្នកស្រី សួន ថាន បានឲ្យដឹងថា “ខ្ញុំសប្បាយរីករាយខ្លាំងណាស់ ពេលមានផ្លូវចាក់បេតុងនេះ កូនខ្ញុំឈប់ធ្វើដំណើរតាមផ្លូវជាតិលេខ ៥ ទៀតហើយ ហើយពេលកូនទៅរៀនម្តងៗបារម្មណ៍ណាស់ ព្រោះឆ្លងផ្លូវជាតិលេង ៥ រាល់ថ្ងៃខែនិងឆ្នាំ ព្រោះឡានបើកលឿនៗណាស់ ពេលបានធ្វើផ្លូវថ្មីផ្សេងចូលទៅសាលាបានចឹង គឺត្រេកអរខ្លាំង”។

ប្រជាពលរដ្ឋម្នាក់ទៀត គឺលោក ណុប ឡឹប បានឲ្យដឹងដែរថា “ពេលនេះខ្ញុំក៏ដូចជាកសិករផ្សេងៗដែរ លែងពិបាកទៀតហើយ កន្លងមកពេលដឹកបន្លែបន្តិចបន្តួចទៅផ្សារ ក៏ពិបាកដែរ ប្រើពេលយូរ ដឹកទៅម្តងៗទាល់តែក្រោកពីម៉ោង៥ឬ៥កន្លះ ទើបលក់ក្នុងផ្សារបានពីព្រឹក មិនថាតែខ្ញុំទេ កសិករគ្រ គ្រប់ៗគ្នាក៏សប្បាយចិត្តដែរ”៕

អត្ថបទ៖​ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ

កីឡា២២ ម៉ោង មុន

គួរ​ឲ្យ​សរសើរ​អាយុ​ ៤៦​ឆ្នាំ Pacquiao ស្មើ​ម្ចាស់​ខ្សែ​ក្រវាត់ Barrios ក្រោយ​ប្រកួត​១២​ទឹក​ពេញ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ជនកំសាកថៃ អួតខ្លួនថា វាយទាហានកម្ពុជាដើម្បីការពារទឹកដី, ចុះរត់ធ្វើអីបើក្នុងដីខ្លួនមែន?

ព័ត៌មានអន្ដរជាតិ៥១ នាទីutes មុន

មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋា​ភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ថៃ អះអាងរកឃើញមីនថ្មីរាប់រយគ្រាប់ក្នុងដីខ្លួន, តើនរណាចូលទៅដាក់ ឬថៃដាក់ខ្លួនឯងរួចចោទកម្ពុជា?

Sokha Hotels

ព័ត៌មានពេញនិយម