Connect with us

ព័ត៌មានជាតិ

ឆ្នាំនេះ អាជ្ញាធរស្រុកស្រែអំបិល កសាងផ្លូវបេតុងចំនួន៨ខ្សែ ស្មើនឹងប្រវែង៦គីឡូម៉ែត្រជូនពលរដ្ឋ

បានផុស

នៅ

អាជ្ញាធរស្រុកស្រែអំបិល និងរដ្ឋបាលឃុំទាំង៦ បានរួមគ្នាកសាងផ្លូវបេតុងអាមេចំនួន៨ខ្សែ គិតជាប្រវែងសរុបប្រមាណ៦គីឡូម៉ែត្រ ជូនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដោយសំដៅធ្វើយ៉ាងណាលើកកម្ពស់ជីវភាពរស់នៅ និងសុវត្ថិភាពធ្វើដំណើរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តបនឹងសេចក្តីត្រូវការជាចាំបាច់របស់ពលរដ្ឋក្នុងមូលដ្ឋានស្រុកស្រែអំបិល អាជ្ញាធរស្រុក និងឃុំចំនួន៦ ពិនិត្យ និងសម្រេចកសាងផ្លូវបេតុងដ៏ថ្មីសន្លាងជូនពលរដ្ឋប្រវែង៦គីឡូម៉ែត្រ ទទឹង៦ម៉ែត្រ ស្មើនឹងចំនួន៨ខ្សែ ដើម្បីជួយសម្រួលដល់ការធ្វើដំណើរទៅមកប្រកបដោយសុវត្ថិភាព ព្រមទាំងលើកកម្ពស់សេដ្ឋកិច្ចជីវភាពពលរដ្ឋ។

អភិបាលស្រុកស្រែអំបិល លោក ជា ច័ន្ទកញ្ញា  បានឱ្យដឹងនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ ថា អាជ្ញាធរមូលដ្ឋានរបស់លោក ប្រឹងប្រែងកសាងផ្លូវបេតុងជូនពលរដ្ឋ ជំនួសឱ្យផ្លូវលំគ្រួសក្រហមដែលលំបាកចរាចរណ៍ ពិសេសរដូវវស្សាតែម្តង។ លោកក៏បានស្នើដល់ពលរដ្ឋរស់នៅក្នុងភូមិដែលមិនទាន់ទទួលបានផ្លូវបេតុង កុំខកចិត្ត ព្រោះអាជ្ញាធរបានស្នើសុំថវិកាមូលនិធិអភិវឌ្ឍន៍បន្តជាអាទិភាពដោយតម្លាភាពគ្នាទៅតាមឆ្នាំនីមួយៗ។

លោកអភិបាលស្រុកស្រែអំបិល ក៏ទទួលស្គាល់ដែរថា ពេលមិនទាន់មានផ្លូវបេតុងស្អាតល្អបែបនេះ ពលរដ្ឋពិតជាលំបាកធ្វើដំណើរមិនថារដូវប្រាំងឬវស្សាទេ ប៉ុន្តែឥឡូវពួកគាត់បានដូចបំណងហើយតាមរយៈការកសាងផ្លូវបេតុងខាងលើ។ លោក ជា ច័ន្ទកញ្ញា ស្នើសុំឱ្យពលរដ្ឋចូលរួមថែរក្សាផ្លូវ កុំដឹកលើសទំងន់កំណត់ កុំបើកបរលឿនពេក និងកុំចោលសំរាមតាមដងផ្លូវឬប្រឡាយលូ។

លោក ង៉ែត ឆាយ និងលោក ទយ សុគន្ធ តំណាងប្រជាពលរដ្ឋរស់នៅក្នុងភូមិត្រពាំង ឃុំស្រែអំបិល បង្ហាញពីក្តីរីករាយរបស់ខ្លួនថា ពួកគាត់ត្រេកអរណាស់ដែលឆ្នាំនេះបានទទួលផ្លូវបេតុងស្អាតងាយស្រួលចរាចរណ៍កាត់តាមមុខផ្ទះក្នុងភូមិ។ បើធៀបនឹងពេលមិនទាន់មានផ្លូវបេតុងលំបាកធ្វើដំណើរណាស់់មិនថាយប់ឬថ្ងៃទេ ដីហ៊ុយ រអិល ពេលភ្លៀងធ្លាក់ខែវស្សា។

តំណាងពលរដ្ឋដដែល ក៏ស្នើសុំអាជ្ញាធរស្រុកឃុំ បន្តជួយកសាងផ្លូវបេតុងបន្ថែមដល់មូលដ្ឋានភូមិណាដែលមិនទាន់មានផ្លូវបេតុង ព្រោះថាវាជាសេចក្តីត្រូវការចាំបាច់សម្រាប់ការរស់នៅប្រចាំថ្ងៃ។ ទន្ទឹមនោះ ពួកគាត់ សូមថ្លែងអំណអរគុណយ៉ាងជ្រោលជ្រៅដល់អាជ្ញាធរស្រុក និងឃុំ ដែលបានជួយកសាងផ្លូវប្រព័ន្ថគមនាគមន៍ដ៏រឹងមាំនេះឡើងជាប្រយោជន៍រួមគ្នា។

តាមរំពឹងរបស់ពលរដ្ឋ មូលដ្ឋានរបស់ខ្លួនកាន់តែរីកចម្រើនបន្ថែមទៀត តាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធនានាបម្រើដល់សេចក្តីត្រូវការរបស់ពលរដ្ឋជាអាទិភាព។

គួរកត់សម្គាល់ដែរថា ផ្លូវបេតុងអាមេទើបនឹងកសាងឡើងនៅឆ្នាំ២០២៤របស់អាជ្ញាធរ គឺមាននៅក្នុងឃុំស្រែអំបិល ឃុំបឹងព្រាវ ឃុំជីខលើ ឃុំជីខក្រោម និងឃុំដងពែង។ សម្រាប់ឆ្នាំ២០២៥ខាងមុខ រដ្ឋបាលស្រុកស្រែអំបិល និងរដ្ឋបាលឃុំបានលើកជាគម្រោងអភិវឌ្ឍន៍ជាផ្លូវបេតុងជាច្រើនខ្សែទៀតចំពោះតម្រូវការជាអាទិភាពរបស់ពលរដ្ឋ៕

អត្ថបទ៖ សិរីវឌ្ឍនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

វៀតណាម បិទ​រោងចក្រ​ផលិត​សណ្តែកបណ្តុះ ក្រោយរកឃើញសារធាតុ​ពុល អាចឲ្យមនុស្សស្លាប់

ព័ត៌មានជាតិ១០ ម៉ោង មុន

អ្នកនាំពាក្យ ៖ មានពលករខ្មែរ ០២ នាក់ ស្លាប់ និង ០២ នាក់ទៀត របួស ដោយសារការរញ្ជួយដីនៅប្រទេសថៃ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ការធ្វើដំណើរពីបរទេសទៅអាមេរិក ធ្លាក់ចុះខ្លាំងក្រោយ ត្រាំ ឡើងកាន់អំណាច

កីឡា១៤ ម៉ោង មុន

លោក Munoz ស្នើ​សុំ​ពេល​វេលា​សម​រម្យ​ដើម្បី​ត្រៀម​ខ្លួន​វគ្គ​ផ្តាច់​ព្រ័ត្រ AFC Challenge League

ព័ត៌មានជាតិ១៤ ម៉ោង មុន

សម្តេច ម៉ែន សំអន សាទរការដាក់ឲ្យប្រើប្រាស់ជាផ្លូវការស្នាក់ការគណបក្ស និងសមិទ្ធផលនានា ដើម្បីបម្រើតម្រូវការពលរដ្ឋ

Sokha Hotels

ព័ត៌មានពេញនិយម