ព័ត៌មានជាតិ
មន្ទីរទេសចណ៍ខេត្តស្ទឹងត្រែងណែនាំម្ចាស់អាជីវកម្មពាក់ព័ន្ធវិស័យទេសចរណ៍ កុំតម្លើងថ្លៃសេវាកម្ម ក្នុងថ្ងៃបុណ្យចូលឆ្នាំចិន
មន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង ណែនាំដល់ម្ចាស់អាជីវកម្មនានាប្រកបរបរពាក់ព័ន្ធវិស័យទេសចរណ៍ កុំតម្លើងថ្លៃរាល់សេវាកម្មផ្សេងៗ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីចិន-វៀតណាម ឈានចូលមកដល់នៅចុងខែមករាខាងមុខនេះ ព្រោះវានាំឱ្យប៉ះពាល់អារម្មណ៍ភ្ញៀវទេសចរ។

ក្នុងឱកាសចុះពិនិត្យរមណីដ្ឋានតាមដងទន្លេមេគង្គលើ នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥ លោក អ៊ន ប៉ោសឿន ប្រធានមន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង បានណែនាំគ្រប់ម្ចាស់អាជីវករ ប្រកបរបរអាជីវកម្មពាក់ព័ន្ធនិងវិស័យទេសចរណ៍សូមចូលរួមជួយលើកស្ទួយវិស័យទេសចណ៍ឲ្យកាន់តែប្រសើរឡើង ចៀសវាងការលក់ដូរតម្លើងថ្លៃសេវាកម្មទាំងម្ហូបអាហារ និងការស្នាក់នៅនោះ។

លោកថា៖”កត្តានេះសូមបងប្អូនធ្វើបដិសណ្ឋាកិច្ចរួសរាយរាក់ទាក់ក្នុងការទទួលភ្ញៀវ ចំណែកនៅតាមសហគមន៍ អ្នកបម្រើសេវាកម្មដឹកជញ្ជូនតាមផ្លូវទឹក ត្រូវលើកកម្ពស់ផ្នែកសុវត្ថិភាពមិនអាចធ្វេសប្រហែសទេ ហើយក្នុងនាមអ្នកបើកបរទូកត្រូវដឹងពីការជួយសង្គ្រោះ សុវត្ថិភាពភ្ញៀវទេសចរដែលមកជិះទូកលេងប្រើប្រាស់សេវាកម្មរបស់យើងនេះ ត្រូវយកចិត្តទុកដាក់ឲ្យមែនទែន ហើយត្រូវជួយថែរក្សានូវអនាម័យបរិស្ថាន ត្រូវប្រមូលទុកដាក់សំរាមឲ្យបានត្រឹមត្រូវវេចខ្ចប់ឲ្យបានល្អ ដើម្បីកុំឲ្យប៉ះពាល់បរិស្ថាន”។

លោក ហ៊ុយ វុទ្ធី ម្ចាស់រមណីយដ្ឋានទេសចរណ៍ឆ្នេររាមកោះខេបានទទួលយកការណែនាំនេះព្រោះភ្ញៀវទេសចរមកកម្សាន្តចង់ទទួលបានភាពសប្បាយរីករាយ ហើយឆ្លើយតបកិច្ចការនេះ គ្រប់ម្ចាស់អាជីវកម្ម បានត្រៀមលក្ខណ:គ្រប់បែបយ៉ាង អនុវត្តតាមការណែនាំរបស់លោកប្រធានមន្ទីរ ដើម្បីជួយលើកស្ទួយកិត្តិយសខេត្តស្ទឹងត្រែងយើង។លោកចង់ឱ្យភ្ញៀវមកលេងខេត្តស្ទឹងត្រែងឱ្យបានច្រើនព្រោះនៅតំបន់រមណីយដ្ឋានកោះខេសម្បូរម្ហូបធម្មជាតិ ត្រីស្រែ បន្លែស្រស់ ដែលចិញ្ចឹម និងដាំដោយខ្លួនឯង។

លោកថ្លែងដូច្នេះ÷” ឥឡូវបច្ចុប្បន្នយើងមានទូកប្រជាពលរដ្ឋគាត់ដឹកដោយខ្លួនគាត់ មានន័យថាយើងឱ្យប្រជាពលរដ្ឋដែលមានទូក សម្រាប់ដឹកភ្ញៀវទេសចរហ្នឹងឱ្យគាត់ធ្វើ គាត់អាចដឹកភ្ញៀវទៅលេង ហើយតម្លៃសេវាទាំងអស់គឺ ខ្ញុំអត់យកពីពួកគាត់ទេ មានន័យថាឲ្យគាត់ដឹកភ្ញៀវហើយសំខាន់បំផុតឲ្យគាត់ថែរក្សាសុវត្ថិភាព ជូនភ្ញៀវតែប៉ុណ្ណឹងបានហើយ ហើយសម្រាប់អ្នកស្រុក អ្នកភូមិនៅទីនេះ ឃើញជាទូទៅកន្លងមកចំពោះភ្ញៀវទេសចរត្រូវតែគោរពតាមគាត់ បើសិនជាអត់មានពាក់អាវពោងអាវអីទេ គឺគាត់អត់ជូនទៅទេ”។

លោក ផាន់ វណ្ណធី ភ្ញៀវទេសចរមកពី ភូមិកំពុងស្រឡៅស្រុកឆែមខេត្តព្រះវិហារ បានសាទរចំពោះការស្ម័គ្រចិត្តរបស់ម្ចាស់អាជីវកម្មបាននាំគ្នាទទួលយកការណែនាំពីមន្ទីរទេសចរណ៍ ព្រោះកន្លងមកមានបងប្អូនអាជីវករមួយចំនូន ច្រើនយកឱកាសពេលមានបុណ្យទាននេះហើយ ដើម្បីតម្លើងថ្លៃសេវាកម្ម បង្កឲ្យប៉ះពាល់ដល់អារម្មណ៍របស់ភ្ញៀវទេសចរ។

នេះជាគោលដៅរបស់រាជរដ្ឋាភិបាល នៅក្នុងអាណត្តិទី០៧នេះ ហើយក្រសួងក្រសួងទេសចរណ៍ក៏បានជំរុញឱ្យកែប្រែឥរិយាបទ ការលក់ដូចំណីអាហារ ទៅតាមតម្លៃកំណត់ និងត្រូវមានភាពរួសរាយរាក់ទាក់ ដើម្បីទាក់ទាញភ្ញៀវទេសចរមកលេងកម្សាន្តឱ្យបានច្រើន ដែលជាចំណែកមួយក្នុងការចលនាប្រឡងប្រណាំង(ទីក្រុងស្អាត-រមណីយដ្ឋានល្អ-សេវាល្អ និងបដិសណ្ឋាកិច្ចល្អ) ដែលផ្តើមចេញពីយើងទាំងអស់គ្នា ៕
អត្ថបទ÷ហុង វិនជូ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


