ព័ត៌មានជាតិ
អភិបាលខណ្ឌឫស្សីកែវ ដឹកនាំក្រុមការងារ ចុះរៀបចំសណ្ដាប់ធ្នាប់ក្នុងផ្សារច្រាំងចម្រេះ
កាលពីព្រឹកថ្ងៃទី ១០ ខែមករា ឆ្នាំ ២០២៥ នេះ លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ បានដឹកនាំក្រុមការងារ រៀបចំសណ្ដាប់ធ្នាប់ក្នុងផ្សារច្រាំងចម្រេះ និងបន្តចុះសួរសុខទុក្ខប្រជាពលរដ្ឋជាអាជីវករលក់ដូរ ឲ្យលក់ដូរមានរបៀបរៀបរយ បរិស្ថានល្អ សោភ័ណភាពស្អាត។

នាឱកាសនោះ លោកអភិបាលខណ្ឌឫស្សីកែវ បានណែនាំឲ្យរៀបចំសម្អាតផ្លូវ រៀបចំមុខផ្សារឲ្យស្អាត មានរបៀបរៀបរយ និងសូមឲ្យម្ចាស់លំនៅឋានបញ្ឈប់យកប្រយោជន៍ពីដីផ្លូវ និងដីចំណីរបស់រដ្ឋ ទោះបីជាអាជ្ញាធរបានចុះអប់រំណែនាំច្រើនយ៉ាងណាក្តីនាពេលកន្លងមក។ ជាពិសេស នឹងមានរៀបចំកិច្ចប្រជុំស្ដីពីការកែលម្អផ្សារច្រាំងចម្រេះនេះ ដែលជាផ្សាររដ្ឋ ១ ក្នុងចំណោម ៣ ក្នុងខណ្ឌ រួមមាន ៖ ផ្សារច្រាំងចម្រេះ ផ្សារទួលសង្កែ និងផ្សារគីឡូម៉ែត្រលេខ ៦។

ការរៀបចំសណ្ដាប់ធ្នាប់ក្នុងផ្សារច្រាំងចម្រេះនេះ ដើម្បីឲ្យមានរបៀបរៀបរយ សណ្ដាប់ធ្នាប់ បរិស្ថាន សោភ័ណភាព ដោយបច្ចុប្បន្ននៅតែមានអាជីវករមួយចំនួនបន្តយកអីវ៉ាន់ដាក់លក់ដូរនៅលើដងផ្លូវជុំវិញក្នុងផ្សារជារៀងរាល់ថ្ងៃ គ្មានសណ្ដាប់ធ្នាប់ របៀបរៀបរយ។

ជាមួយគ្នានេះ អាជីវករ បានគាំទ្ររាល់ចំណាត់ការរបស់អាជ្ញាធរ និងសំណូមពរដល់លោកអភិបាលខណ្ឌ ជួយសម្របសម្រួលឲ្យអាជីវករលក់ដូរតាមផ្លូវខាងក្រៅផ្សារមកចូលលក់ដូរក្នុងផ្សារចាស់វិញផងដែរ៕
អត្ថបទ ៖ សំណាង




-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា២ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម១ សប្តាហ៍ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៤ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


