ព័ត៌មានជាតិ
លោកស្រី ភឿង សកុណា ប្រាប់អាជ្ញាធរខេត្តស្វាយរៀងទប់ស្កាត់ឱ្យបានការប៉ុនប៉ងធ្វើឱ្យវឹកវរក្នុងសង្គមដោយក្រុមប្រឆាំងខុសច្បាប់
លោកស្រី ភឿង សកុណា រដ្ឋមន្រ្ដី ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្ដស្វាយរៀង បានប្រាប់ឱ្យអាជ្ញាធរខេត្តស្វាយរៀង ត្រូវទប់ស្កាត់ឱ្យបាននូវសកម្មភាពប៉ុនប៉ងណាមួយដែលចង់ធ្វើឱ្យមានភាពចលាចល និងវឹកវរក្នុងសង្គមដោយក្រុមប្រឆាំងខុសច្បាប់។ លោកស្រីបានប្រាប់ដូច្នេះនៅក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តស្វាយរៀង កាលពីថ្ងៃទី១០ ខែមករា។

នៅក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តស្វាយរៀងនេះ លោកអភិបាលខេត្តស្វាយរៀង បានលើកឡើងអំពីសមិទ្ធផលការងារសំខាន់ៗដែលរដ្ឋបាលខេត្តសម្រេចបាន ជាមួយនឹងការដឹកនាំដ៏ត្រឹមត្រូវ ស្វាហាប់ និងឈ្លាសវៃរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ សម្ដេចធិបតី បានខិតខំដោះស្រាយបញ្ហាប្រឈមនានា ក៏ដូចជា ការចាប់យកនូវកាលានុវត្តភាពទាំងឡាយ ដែលផុសឡើងក្នុងបរិការណ៍នៃការផ្លាស់ប្ដូរយ៉ាងរហ័សនៃស្ថានភាពសង្គម-សេដ្ឋកិច្ចតំបន់ និងពិភពលោក បានធ្វើឱ្យស្ថានភាពជារួមក្នុងប្រទេសជាតិសម្រេចបាននូវវឌ្ឍនភាពធំៗជាច្រើនក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងទទួលបាននូវការផ្លាស់ប្ដូរមុខមាត់គួរជាទីមោទនៈ នៅលើឆាកអន្តរជាតិ ។

ចំណែក លោកជំទាវ ភឿង សកុណា វិញ បានផ្តាំផ្ញើកិច្ចការសំខាន់ៗ មួយចំនួនដល់អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់នៃខេត្តស្វាយរៀងនៅក្នុងឆ្នាំ២០២៥នេះ គឺត្រូវខិតខំរួមគ្នាបន្តពង្រឹង និងថែរក្សាការពារនូវសន្តិភាព ស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមឱ្យបានរឹងមាំ ហើយត្រូវបង្ការទប់ស្កាត់ និងបង្ក្រាបឱ្យខានតែបាននូវរាល់សកម្មភាពឬទង្វើដែលប៉ុនប៉ងធ្វើឱ្យកម្ពុជា ធ្លាក់ចូលទៅក្នុងស្ថានភាពសង្គ្រាម ភាពចលាចល វឹកវរក្នុងសង្គម ដែលរៀបចំដោយក្រុមប្រឆាំងខុសច្បាប់។ជាមួយគ្នានេះ អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវខិតខំស្រាវជ្រាវ និងបង្ការ ទប់ស្កាត់ឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពនូវរាល់សកម្មភាព ឬការផ្សព្វផ្សាយព័ត៌មានមិនពិត ការញុះញង់ អុចអាលបង្កឱ្យមានអំពើហិង្សា ការប្រឆាំង នឹងអាជ្ញាធរសាធារណៈ និងអសន្តិសុខក្នុងសង្គម ដែលអាចប៉ះពាល់យ៉ាងធ្ងន់ធរដល់សង្គមជាតិ។

អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ក៏ត្រូវយកចិត្តទុកដាក់អប់រំប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាននៅតាមវេទិកាសាធារណៈ ឬមធ្យោបាយផ្សេងទៀត ឱ្យជៀសវាងការចូលរួមក្នុងសកម្មភាពទាំងឡាយណាដែលខុសច្បាប់ និងប៉ះពាល់ដល់សន្តិភាព ស្ថិរភាព សណ្តាប់ធ្នាប់សាធារណៈ និងសង្គមជាតិ។ ត្រូវពង្រឹងយន្តការនានាក្នុងការគាំទ្រដល់ការអនុវត្តគោលនយោបាយ “ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព” ដោយមានផែនការច្បាស់លាស់ និងមានការចូលរួមពីគ្រប់អ្នកពាក់ព័ន្ធ ហើយត្រូវពង្រឹងយន្តការគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្រុង ស្រុក នៅក្នុងការគ្រប់គ្រង ដឹកនាំថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ដោយត្រូវរៀបចំកិច្ចប្រជុំដើម្បីពិនិត្យ និងវាយតម្លៃសភាពការណ៍។

មិនតែប៉ុណ្ណោះ លោកស្រី ភឿង សកុណា បានណែនាំដល់អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវបន្តជំរុញយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ឱ្យកាន់តែសកម្មព្រមៗគ្នានៅ តាមមូលដ្ឋានរៀងៗខ្លួន និងត្រូវបំផុសចលនាប្រជាជនឱ្យចូលរួមកសាង “ភូមិ ឃុំ សង្កាត់គំរូគ្មានគ្រឿងញៀន”។ ត្រូវបន្តជំរុញយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ឱ្យកាន់តែសកម្មព្រមៗគ្នានៅ តាមមូលដ្ឋានរៀងៗខ្លួន និងត្រូវបំផុសចលនាប្រជាជនឱ្យចូលរួមកសាង “ភូមិ ឃុំ សង្កាត់គំរូគ្មានគ្រឿងញៀន” និងត្រូវបន្តលើកកម្ពស់ការពង្រឹងសណ្តាប់ធ្នាប់ សុវត្ថិភាពសាធារណៈ ដោយផ្តល់អាទិភាពលើការផ្សព្វផ្សាយអប់រំ និងការណែនាំផ្ទាល់នៅហ្នឹងកន្លែងឱ្យប្រជាពលរដ្ឋបានយល់ដឹង និងចូលរួមសហការគោរពច្បាប់ទាំងអស់គ្នា៕
ដោយ៖ ភក្ដី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧
-
ព័ត៌មានជាតិ៧ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៤ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


