ព័ត៌មានជាតិ
មេប៉េអឹមខេត្តបន្ទាយមានជ័យ ព្រមានអនុវត្តច្បាប់ បើរកឃើញថាប៉េអឹមក្រោមបង្គាប់កាងបទល្មើសខុសច្បាប់
មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ឧត្តមសេនីយ៍ត្រី បោន ប៊ិន ព្រមានអនុវត្តន៍ច្បាប់ លើកងរាជអាវុធហត្ថក្រោមបង្គាប់ ក្នុងករណីរកឃើញថា នៅពីក្រោយបទល្មើសខុសច្បាប់។ សារព្រមានរបស់លោក បោន ប៊ិន នៅក្នុងពិធីប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥ និងពិធីបំពាក់ឋានន្តរសក្តិ ការតែងតាំងផ្លាស់ប្តូរមុខងារ ផ្ទេរភារកិច្ចកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ត្រូវបានផ្សព្វផ្សាយជាសាធារណៈលើទំព័រហ្វេសប៊ុកកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ នាថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ នេះ។

ទំព័រហ្វេសប៊ុកកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ សរសេរដូច្នេះ៖ «លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ ដល់មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង ស្រុក និង នាយទាហាន នៃកងរាជអាវុធហត្ថខេត្តទាំងអស់ ត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌ គោរពវិន័យរបស់កងយោធពលខេមរៈភូមិន្ទ ឱ្យបានខ្ជាប់ខ្ជួន ជាពិសេសមិនត្រូវពាក់ព័ន្ធ ឬនៅពីក្រោយខ្នងនៃបទល្មើសណាមួយឡើយ បើក្នុងករណីរកឃើញថា មានមន្ត្រីកងអាវុធហត្ថណាដែលជាប់ពាក់ព័ន្ធ នឹងមានវិធានការអនុតាមផ្លូវច្បាប់ដោយគ្មានការលើកលែងឡើយ»។

ជាមួយគ្នានេះ មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ក៏បានបញ្ជាឱ្យគ្រប់ការិយាល័យជំនាញ និងមូលដ្ឋានកងរាជអាវុធហត្ថក្រុង ស្រុក ទាំង៩ ក្នុងខេត្តបន្ទាយមានជ័យ ត្រូវបង្ក្រាបករណីក្មេងទំនើងឱ្យបានតឹងរឹងបំផុត។

លោកឧត្តមសេនីយ៍ មេបញ្ជាការក៏បានកោតសរសើរចំពោះអាវុធហត្ថទាំងអស់ដែលបានបំពេញភារកិច្ចបានល្អ គោរពវិន័យ ត្រូវទទួលបានការលើកទឹកចិត្តពីថ្នាក់ដឹកនាំតាមរយៈការដំឡើងឋានន្តរសក្ដិ តួនាទី ភារកិច្ចជាដើម។ មួយវិញទៀតមន្ត្រីកងរាជអាវុធហត្ថទាំងអស់ ត្រូវមានសាមគ្គីភាពផ្ទៃក្នុងល្អ កសាងអង្គភាពឱ្យបានរឹងមាំ បន្តចូលរួមអនុវត្តនូវគោលនយោបាយ ភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាពសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធបង្ក្រាបរាល់បទល្មើសផ្សេងៗដែលកើតមាននៅក្នុងមូលដ្ឋានរបស់ខ្លួន។

នាឱកាសនោះលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន ក៏បានពាំនាំនូវការផ្ដាំផ្ញើ សួរសុខទុក្ខពីសំណាក់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជូនចំពោះនាយ នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យដោយក្តីនឹករលឹកផងដែរ៕
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១៨ ម៉ោង agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


