ព័ត៌មានជាតិ
ឆ្នាំ២០២៤ យានយន្តជាង ៤១ ម៉ឺនគ្រឿង បានចុះបញ្ជីនៅក្រសួងសាធារណការ និងដឹកជញ្ជូន
បើតាមលោក ផន រឹម មន្ត្រីអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានគូសបញ្ចាក់ឱ្យដឹងនៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ នេះថា រយៈពេល ១២ខែ ឆ្នាំ២០២៤ មានយានយន្តជាង ៤១ ម៉ឺនគ្រឿង ដែលបានមកចុះបញ្ជីនៅក្រសួងសាធារណការនិងដឹកជញ្ជូន។

រយៈពេល ១២ ខែ ឆ្នាំ២០២៤ គឺចាប់ពីខែ មករា-ធ្នូ ឆ្នាំ២០២៤ មានយានយន្តសរុបជាង ៤១ ម៉ឺនគ្រឿង (៤១៣.០៦៧គ្រឿង) បានចុះបញ្ជីនៅក្រសួងសាធារណការ និងដឹកជញ្ជូន។ ក្នុងនោះម៉ូតូសរុបជាង ៣៥ ម៉ឺនគ្រឿង (៣៥៣.៦០៣គ្រឿង), រថយន្តធុនស្រាលជាង ៥ ម៉ឺនគ្រឿង (៥៤.៦៩២គ្រឿង) និងរថយន្តធុនធ្ងន់ចំនួន ៥.៨៤១គ្រឿង។ នេះបើតាមលោក ផន រឹម។
លោកក៏បានអះអាងបន្ថែមទៀតថា តាមរបាយការណ៍បូកសរុប នៅអំឡុងខែកញ្ញា មានម៉ូតូ និងរថយន្តធុនស្រាល ចុះបញ្ជីច្រើនជាងគេ ខណៈដែលរថយន្តធុនធ្ងន់ចុះបញ្ជីច្រើនជាងគេនៅអំឡុងខែមករា។

បើតាមលោក ផន រឹម បើប្រៀបធៀបរយៈពេលដូចគ្នានៅឆ្នាំ២០២៣ ការចុះបញ្ជីម៉ូតូ និងរថយន្តធុនស្រាលមានការកើនឡើង ខណៈដែលតួលេខចុះបញ្ជីរថយន្តធុនធ្ងន់ធ្លាក់ចុះ ១៤%។ ក្នុងនោះការចុះបញ្ជីនៅឆ្នាំ២០២៣ ម៉ូតូ មានចំនួនជាង ៣១ ម៉ឺនគ្រឿង (៣១០.៦៤៨ គ្រឿង), រថយន្តធនស្រាយ មានចំនួនជាង ៥៣ ម៉ឺនគ្រឿង ( ៥៣.១១២ គ្រឿង) និងរថយន្តធុនធ្ងន់ សរុបចំនួន ៦.៨១៧ គ្រឿង៕
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


