Connect with us

ព័ត៌មានជាតិ

តើករណីបែបណាខ្លះដែលក្រសួងមហាផ្ទៃអាចធ្វើមោឃភាពលិខិតឆ្លងដែនធម្មតា?  

បានផុស

នៅ

លិខិតឆ្លងដែនធម្មតាកម្ពុជា ជាឯកសារបញ្ជាក់ថា ជនដែលកាន់លិខិតឆ្លងដែននេះ ជាពលរដ្ឋកម្ពុជា ដែលមានសិទ្ធិសុំទិដ្ឋាការឆ្លងដែនបាន និងជាឯកសារច្បាប់តែមួយគត់ ដែលអនុញ្ញាតឱ្យពលរដ្ឋកម្ពុជាអាចប្រើប្រាស់សម្រាប់ធ្វើដំណើរឆ្លងដែនទៅក្រៅប្រទេស។ ប៉ុន្តែ​លិខិតឆ្លងដែននេះ ក៏ត្រូវបានស្ថាប័នមានសមត្ថកិច្ចអាចដកហូតមកវិញបានគ្រប់ពេលវេលា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តួយ៉ាង ពេលថ្មីៗនេះ ក្រសួងមហាផ្ទៃ បានសម្រេចធ្វើមោឃភាពលើលិខិតឆ្លងដែនធម្មតារបស់ឈ្មោះ ហេង សិទ្ធី ដែលគេស្គាល់ថា ជាអតីតអ្នកឧកញ៉ាកម្ពុជាកំពុងរត់ទៅក្រៅប្រទេស ហើយបន្ទាប់ពីមោឃភាពលិខិតឆ្លងដែន អតីតអ្នកឧកញ៉ារូបនេះ ក៏ត្រូវបានកម្លាំងសមត្ថកិច្ចអន្តរជាតិ ចាប់ឃាត់ខ្លួននៅក្នុងប្រទេសរុស្ស៊ី និងត្រៀមបញ្ជូនមកកម្ពុជាវិញថែមទៀត។ ជុំវិញករណីនេះ ក៏មានចម្ងល់ខ្លះលើកឡើងថា តើមូលហេតុអ្វីបានជាអាជ្ញាធរកម្ពុជាធ្វើមោឃភាពលើលិខិតឆ្លងដែនរបស់លោក ហេង សិទ្ធី រហូតឈានដល់ការចាប់ខ្លួនបែបនេះ?

តាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល គឺក្រសួងមហាផ្ទៃ គឺជាអ្នកទទួលខុសត្រូវក្នុងការចេញលិខិតឆ្លងដែនធម្មតាសម្រាប់ប្រជាពលរដ្ឋកម្ពុជាទូទៅ ដែលមាននាយកដ្ឋានលិខិតឆ្លងដែន នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម គឺជាសេនាធិការលើការងារនេះ ហើយដើម្បីធានាដល់ការផ្ដល់លិខិតឆ្លងដែនធម្មតានេះ ក្រសួងមហាផ្ទៃ ក៏បានចេញប្រកាសមួយស្ដីពីបែបបទនៃការផ្តល់លិខិតឆ្លងដែនធម្មតា តាំងពីឆ្នាំ២០១៤។ ប្រកាសលេខ១៤៦១ប្រ.ក ស្តីពីបែបបទនៃការផ្តល់លិខិតឆ្លងដែនធម្មតា របស់ក្រសួងមហាផ្ទៃ បានកំណត់ទាំងលក្ខខណ្ឌ នីតិវិធី បទបែបនៃការផ្ដល់លិខិតឆ្លងដែន សុពលភាព និងការមោឃភាពលិខិតឆ្លងដែន ជាដើម។

ប្រកាស៤​ នៃប្រកាសនេះ បានបញ្ជាក់យ៉ាងច្បាស់ថា ស្ថាប័នមានភារកិច្ចផ្តល់លិខិតឆ្លងដែនធម្មតា គឺមានសិទ្ធិបដិសេធមិនផ្តល់លិខិតឆ្លងដែន ឃាត់លិខិតឆ្លងដែនទុក ឬបដិសេធលិខិតឆ្លងដែន ដែលបានផ្តល់រួចហើយ ក្នុងករណីមួយចំនួន ដូចជា៖ ១) ជនដែលមានសំណើពីស្ថាប័នមានសមត្ថកិច្ចសុំមិនឱ្យផ្តល់លិខិតឆ្លងដែន ២) ជនដែលមានការសម្រេចពីតុលាការហាមឃាត់ការចាកចេញពីព្រះរាជាណាចក្រកម្ពុជា ៣) ពិរុទ្ធជន ទណ្ឌិត ឬជនកំពុងមានដីកាបង្គាប់ឱ្យចាប់ខ្លួន និង៤) លិខិតឆ្លងដែនដែលក្លែង ឬលិខិតឆ្លងដែនដែលបាត់។

ដូច្នេះ ផ្អែកលើប្រកាសនេះ ការដែលក្រសួងមហាផ្ទៃ ធ្វើមោឃភាពលិខិតឆ្លងដែនធម្មតារបស់លោក ហេង សិទ្ធី គឺបានស្របគតិយុត្តដែលបានកំណត់ ពោលគឺក្រសួមហាផ្ទៃ បានប្រកាសធ្វើមោឃភាព​លិខិតឆ្លងដែនរបស់លោក ហេង សិទ្ធី កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ក្រោយពី​សាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបង្គាប់ឱ្យចាប់ខ្លួនអតីតអ្នកឧកញ៉ារូបនេះ នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៤។ សាលាដំបូងរាជធានីភ្នំពេញ បានចោទប្រកាន់​អតីតអ្នកឧកញ៉ា ហេង សិទ្ធី ពីបទគំរាមកំហែងហែកកេរ្តិ៍មានស្ថានទម្ងន់ទោស ដែលប្រព្រឹត្តនៅកម្ពុជា ខែវិច្ឆិកា ឆ្នាំ២០២៤។ នេះបើតាមលិខិតជូនដំណឹងរបស់ក្រសួងការបរទេសកម្ពុជា។

លិខិតរបស់ក្រសួងការបរទេសកម្ពុជា ចុះហត្ថលេខាដោយលោក ស៊ា កុសល រដ្ឋលេខាធិការប្រចាំក្រសួងការបរទេស បានប្រកាសប្រាប់ស្ថានទូតកម្ពុជាប្រចាំនៅបរទេសទាំងអស់ពីការធ្វើមោឃភាពលិខិតឆ្លងដែនរបស់អតីតអ្នកឧកញ៉ារូបនេះ ហើយឱ្យជូនដំណឹងពីការមោឃភាពលិខិតឆ្លងដែននេះទៅកាន់រដ្ឋដែលជា​ម្ចាស់ផ្ទះទាំងអស់។ ហេតុដូច្នេះហើយ ទើបឈានទៅដល់ការចាប់ខ្លួនលោក ហេង សិទ្ធី កាលពីថ្ងៃទី​១៣​ ខែ​មករា​ ឆ្នាំ​២០២៥​ នៅ​ចំណតស្ថានីយ៍រថភ្លើង​ក្នុងប្រទេស​រុស្សី​៕

អត្ថបទ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៥ ម៉ោង មុន

នគរបាល​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ចុះ​ដក​ហូត​ទឹកឃ្មុំ​ក្លែងបន្លំ​ប្រភព​ដើម​ប្រមាណ​ជិត ២០តោន

ព័ត៌មានជាតិ៦ ម៉ោង មុន

កម្ពុជា​មាន​ក្រុមហ៊ុន​វិនិយោគ​អាជីវកម្ម​រ៉ែ​មាស​ ១១ ក្រុមហ៊ុន​​ ប្រតិបត្តិការ​នៅ ៦ ខេត្ត ទូទាំង​ប្រទេស

សេចក្ដីជូនដំណឹង៦ ម៉ោង មុន

លោក តាន់ អ៊ីឈីតាន់ ចុះ​ប្រគល់រង្វាន់ ១០០លានរៀល ដោយ​ផ្ទាល់​ដល់​អ្នក​មាន​សំណាង​នៅ​ស្រុក​កំចាយមារ ខេត្តព្រៃវែង

ព័ត៌មានជាតិ៧ ម៉ោង មុន

កសិករម្នាក់ ដាំ​ដំណាំ​មួយ​ប្រភេទ​នៅ​ក្នុង​ស្រុកទឹកឈូ ដែលផ្លែវា១​គីឡូក្រាម​អាច​លក់​តម្លៃ​បានជាង១ពាន់ដុល្លាអាមេរិក

ព័ត៌មានជាតិ៨ ម៉ោង មុន

អ្នកធ្លាប់ប្រើ ប.ស.ស.ថា គ្មាន​ការ​កំណត់​ចំនួន​ដង​ដូច​ការ​ប្រឌិត​ព័ត៌មានឡើយ

ងួន ចាន់ដាវិត
ជីវិតកម្សាន្ដ១៧ ម៉ោង មុន

G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ

បច្ចេកវិទ្យា១៧ ម៉ោង មុន

ទូរស័ព្ទថតរូបក្នុងទឹកដំបូងគេក្នុងប្រទេសកម្ពុជា OPPO Reno13 Series 5G សម្ពោធជាផ្លូវការហើយ និងបំពាក់ដោយ AI ទំនើបៗ

សន្តិសុខសង្គម១១ ម៉ោង មុន

ការផ្សាយថាចោរប្លន់សម្លាប់នៅខេត្តកំពត៖ស្នងការ ថាមិនមែនប្លន់សម្លាប់ឡើយ គឺជាករណីស្នេហាត្រីកោណ

ព័ត៌មានជាតិ១៧ ម៉ោង មុន

អ្នកឧកញ៉ា៣រូប បរិច្ចាគជាង១លានដុល្លារ សង់អគារសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី នៅខេត្តកណ្ដាល

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ប្រមុខណាតូ៖ រុស្ស៊ីនឹងខ្ទេច បើហ៊ានប៉ះសមាជិកណាមួយ ចង់ដឹងសាកមើលទៅ!

Sokha Hotels

ព័ត៌មានពេញនិយម