ព័ត៌មានជាតិ
សម្តេចតេជោ ហ៊ុន សែន៖ សម្តេចក្រឡាហោម ស ខេង ជាឥស្សរជនស្នេហាជាតិ ស្នេហាប្រជាជនដ៏ស្មោះស្ម័គ្រ
«សម្តេចក្រឡាហោម ស ខេង ជាឥស្សរជនស្នេហាជាតិ ស្នេហាប្រជាជនដ៏ស្មោះស្ម័គ្រ»។ នេះ គឺជាការពោលលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន ទៅកាន់សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជានៅក្នុងឱកាសខួបចម្រើនជន្មាយុឈានចូល៧៥ឆ្នាំនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥។ បើតាមសម្តេចតេជោ ហ៊ុន សែន គឺសម្តេចក្រឡាហោម ស ខេង បានចូលរួមកសាងសមិទ្ធផលជាតិជាច្រើនជាមួយសម្តេច រហូតកម្ពុជាទទួលបានសុខ សន្តិភាព ការអភិវឌ្ឍ រីកចម្រើនដូចសព្វថ្ងៃនេះ។

នៅក្នុងសារលិខិតជូនពរសម្តេចក្រឡាហោម ស ខេង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់បែបនេះថា៖«សម្តេច ជាឥស្សរជនស្នេហាជាតិ ស្នេហាប្រជាជនដ៏ស្មោះស្ម័គ្រ ដែលបានខិតខំប្រឹងប្រែងតស៊ូព្យាយាមអស់ពីកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ជម្នះរាល់ឧបសគ្គ និងការលំបាកជាច្រើនក្នុងការអនុវត្តគោលនយោបាយ ឈ្នះឈ្នះ នាំមកនូវការបង្រួបបង្រួមជាតិ ឯកភាពទឹកដី សន្តិភាព សន្តិសុខ និងសុវត្ថិភាពជូនជាតិ និងប្រជាជន និងបានកសាងសមិទ្ធផលសង្គមជាច្រើន ធ្វើឱ្យប្រទេសជាតិមានការអភិវឌ្ឍ រីកចម្រើនឥតឈប់ឈរលើគ្រប់វិស័យ»។

ជាមួយនឹងការលើកឡើងបែបនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានជូនពរជ័យសម្តេចក្រឡាហោម ស ខេង ក្នុងខួបចម្រើនជន្មាយុចូល៧៥ឆ្នាំ និងជូនពរសម្តេចនៅក្នុងឆ្នាំថ្មីនេះ សូមបានប្រកបដោយសុខភាពល្អបរិបូរណ៍ កាយពលមាំមួន និងជន្មាយុយឺនយូរ។ ចំណែក សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជាវិញ ក៏បានផ្ញើសារជូនពរសម្តេចក្រឡាហោម ស ខេង ក្នុងខួបកំណើតគម្រប់ចូល៧៥ឆ្នាំនេះផងដែរ ដោយសម្តេចធិបតី នាយករដ្ឋមន្រ្តី បួងសួងរំលឹកដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី វត្ថុស័ក្តិសិទ្ធិក្នុងលោក និងទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមព្រះអង្គតាមជួយបីបាចថែរក្សា ប្រទានពរជ័យសិរីសួស្តីជ័យមង្គលគ្រប់ប្រការជូនសម្តេចក្រឡាហោម និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ សូមបានប្រកបដោយពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

បន្ថែមពីលើការជូនពរដូច្នេះ សម្តេចធិបតី នាយករដ្ឋមន្រ្តី ក៏បានអបអរសាទរ និងស្ងប់ស្ងែងចំពោះវីរៈភាពរបស់សម្តេចក្រឡាហោម ដែលតែងតែបានខិតខំបំពេញបេសកកម្មជាតិដ៏ថ្លៃថ្លា ប្រកបដោយភាពស្មោះត្រង់ និងការទទួលខុសត្រូវខ្ពស់ ដើម្បីបម្រើឧត្តមប្រយោជន៍ជាតិ មាតុភូមិ និងប្រជាជន សំដៅអភិវឌ្ឍប្រទេសជាតិឱ្យមានការរីកចម្រើនជឿនលឿន ក៏ដូចជាបន្តលើកស្ទួយកិត្យានុភាពជាតិនៅលើឆាកអន្តរជាតិ។

សូមជម្រានជូនថា សម្តេចក្រឡាហោម ស ខេង គឺជាអតីតឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។ បន្ទាប់ពីឈ្នះការបោះឆ្នោតជាថ្មីនៅក្នុងអាណត្តិទី៧នេះ សម្តេចតេជោ ហ៊ុន សែន សម្តេចក្រឡាហោម ស ខេង ព្រមទាំងថ្នាក់ដឹកនាំផ្សេងទៀត ក៏បានប្រគល់តួនាទីដឹកនាំរាជរដ្ឋាភិបាលថ្មីទៅឱ្យយុវជនបន្តវេនរបស់គណបក្សប្រជាជនកម្ពុជា ដើម្បីដឹកនាំប្រទេសបន្តដែលការផ្ទេរអំណាចនេះ ធ្វើឡើងត្រឹមត្រូវតាមនីតីវិធីច្បាប់ និងគោលការណ៍ប្រជាធិបតេយ្យ។ សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានគូសបញ្ជាក់ថា នេះ គឺជាការផ្ទេរអំណាចដោយសន្តិវិធី ដោយសម្តេច និងថ្នាក់ដឹកនាំកំពូលជាតិដទៃទៀត សុខចិត្តចាកចេញពីអំណាច ដើម្បីទុកឱ្យយុវជនជំនាន់ក្រោយបញ្ចេញសមត្ថភាពដឹកនាំប្រទេសបន្តអភិវឌ្ឍ កាន់តែរីកចម្រើន៕

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៧ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


