Connect with us

ព័ត៌មានជាតិ

ក្រសួងអប់រំ នឹងបន្តយកចិត្តទុកដាក់លើកកម្ពស់ការអប់រំភាសាបារាំងនៅកម្ពុជា

បានផុស

នៅ

បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា ក្រសួងនឹងបន្តលើកកម្ពស់ការអប់រំភាសាបារាំងនៅកម្ពុជាបន្ថែមទៀត។ នេះបើតាមការផុសលើទំព័រហ្វេសប៊ុករបស់លោកបណ្ឌិត នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកលើកឡើងបែបនេះ ក្នុងជំនួបជាមួយលោក Ludovic TORO អភិបាលក្រុង Coubron នៃសាធារណរដ្ឋបារាំង ស្តីពី “ការលើកកម្ពស់កិច្ចការហ្វ្រង់កូហ្វូនី និងជំនួយឧបត្ថម្ភនៅវិទ្យាល័យ ហេង សំរិន ព្រៃល្វា” នៅថ្ងៃទី២០ ខែមករា។ បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានសង្កត់ធ្ងន់ថា៖ “ក្រសួងអប់រំ យុវជន និងកីឡា បាននិងកំពុងបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការលើកកម្ពស់ការអប់រំភាសាបារាំងនៅកម្ពុជា ឆ្លើយតបនឹងចក្ខុវិស័យអភិវឌ្ឍកិច្ចការហ្វ្រង់កូហ្វូនីនៅកម្រិតតំបន់ និងពិភពលោក”។

ក្នុងជំនួបនេះ លោក Ludovic TORO អភិបាលក្រុង បានលើកឡើងពីវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការភាសាបារាំង ការលើកកម្ពស់ការរៀន និងបង្រៀនភាសាបារាំង និងការផ្តល់ជំនួយផ្សេងៗដល់សិស្សានុសិស្ស និងគ្រូបង្រៀនភាសាបារាំងនៅវិទ្យាល័យ ហេង សំរិន ព្រៃល្វា ខេត្តតាកែវនាពេលកន្លងមក។ ដោយលោកបន្តថា ៖ “តាមរយៈកិច្ចសហប្រតិបត្តិការនេះ សិស្សានុសិស្សនៃវិទ្យាល័យ ហេង សំរិន ព្រៃល្វា ត្រូវបានជំរុញលើកទឹកចិត្តឱ្យធ្វើការទំនាក់ទំនងផ្ទាល់ជាភាសាបារាំងជាប្រចាំជាមួយសិស្សជនជាតិបារាំង ដើម្បីឱ្យពួកគេបានអនុវត្ត និងបន្តអភិវឌ្ឍចំណេះដឹងភាសាបារាំងឱ្យកាន់តែប្រសើរឡើងថែមទៀត”។

ជាមួយគ្នានេះ រដ្ឋមន្ត្រីក្រសួងអប់រំ ក៏បានថ្លែងអំណរគុណ លោកអភិបាលក្រុង ដែលបានគាំទ្រលើវិស័យអប់រំនៅវិទ្យាល័យ ហេង សំរិន ព្រៃល្វា និងផ្តល់ជំនួយចាំបាច់នានាដល់វិទ្យាល័យ ដើម្បីបន្តកែលម្អការរៀននិងបង្រៀនភាសាបារាំងដល់សិស្សានុសិស្ស ដែលជាធនធានដ៏សំខាន់ក្នុងការអភិវឌ្ឍភាសាបារាំងនៅកម្ពុជា ព្រមទាំងបានចែករំលែកពីទិដ្ឋភាពទូទៅនាពេលបច្ចុប្បន្ននៃកម្មវិធីអប់រំភាសាបារាំងនៅកម្ពុជា។

លោកបណ្ឌិត ហង់ជួន ណារ៉ុន ថា៖ “ខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិលើកកម្ពស់ការអប់រំភាសាបារាំងដល់សិស្សានុសិស្សនៅតំបន់ជនបទ និងសូមគាំទ្រលើកទឹកចិត្តដល់លោក Ludovic TORO អភិបាលក្រុង Coubron នៃសាធារណរដ្ឋបារាំង ចំពោះរាល់គំនិតផ្តួចផ្តើមពង្រឹង និងពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត សំដៅចូលរួមជំរុញការអភិវឌ្ឍ និងការបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជាឱ្យកាន់តែរីកចម្រើន” ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម