ព័ត៌មានជាតិ
មេសិទ្ធិមនុស្ស ស្នើអង្គការការអភិវឌ្ឍកុមារកម្ពុជា កុំធ្វើទង្វើណាមួយបំពានលើសិទ្ធិកុមារជាកូនអ្នកជាប់ឃុំ
ទេសរដ្ឋមន្រ្តី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) ស្នើឱ្យគណៈគ្រប់គ្រង និងបុគ្គលិកនៅក្នុងអង្គការការអភិវឌ្ឍកុមារកម្ពុជាបន្ដយកចិត្តទុកដាក់ថែទាំកុមារទាំងអស់ឱ្យបានល្អ និងត្រូវជៀសវាងដាច់ខាតនូវការប្រព្រឹត្តអំពើបំពានណាមួយទៅលើសិទ្ធិរបស់កុមារដែលជាកូនរបស់អ្នកជាប់ឃុំក្នុងពន្ធនាគារ ដើម្បីជាការរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការកសាងមូលធនមនុស្ស ដែលជាសសរស្ដម្ភនៃការកសាងនិងអភិវឌ្ឍន៍ជាតិ។

លោក កែវ រ៉េមី ស្នើអង្គការការអភិវឌ្ឍកុមារកម្ពុជាដូច្នេះ ក្នុងពេលដែលលោក និងមន្រ្តីរាជការនៃ គ.ស.ម.ក. បានចុះទៅសួរសុខទុក្ខ សំណេះសំណាល និងនាំយកថវិកា ព្រមទាំងគ្រឿងឧបភោគបរិភោគមួយចំនួនទៅជូនអង្គការការអភិវឌ្ឍកុមារកម្ពុជា ដែលមានទីតាំងក្នុងភូមិព្រែកត្រែង សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្ដាល។

គួរឱ្យដឹងថា ក្នុងចំណោមកុមារដែលរស់នៅក្នុងអង្គការការអភិវឌ្ឍកុមារកម្ពុជានេះ មានកុមារមួយចំនួន ដែល គ.ស.ម.ក. បានសម្របសម្រួលយកចេញពីពន្ធនាគារដោយមានការឯកភាពពីម្ដាយរបស់ពួកគេ ដើម្បីឱ្យពួកគេមានលទ្ធភាពទទួលបានសិទ្ធិជាមូលដ្ឋានរបស់ខ្លួនដូចកុមារផ្សេងៗទៀតដែរ។

គ.ស.ម.ក. បានឱ្យដឹងថា កន្លងមកខ្លួនតែងតែសម្របសម្រួលជាមួយអាជ្ញាធរមានសមត្ថកិច្ច ក្នុងការនាំយកកុមារទាំងនោះទៅជួបជុំជាមួយម្ដាយពួកគេ ដែលជាទូទៅបីខែជួបម្តង និងបានស្នាក់នៅជាមួយម្ដាយបីយប់បួនថ្ងៃក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ។
ក្នុងឱកាសនោះ ក្រៅពីការសួរសុខទុក្ខ ទេសរដ្ឋមន្រ្តី កែវ រ៉េមី បានផ្ដាំផ្ញើឱ្យកុមារទាំងនោះត្រូវចេះស្ដាប់ដំបូន្មាន ចេះថែទាំសុខភាព និងខិតខំសិក្សារៀនសូត្រ ដើម្បីរៀបចំដំណើរជីវិតរបស់ខ្លួនឱ្យបានល្អប្រសើរ និងក្លាយជាពលរដ្ឋល្អក្នុងសង្គម ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលតែងតែបើកនិងផ្ដល់ឱកាសឱ្យប្រជាជនទាំងអស់ ក្នុងការកសាងនិងអភិវឌ្ឍន៍ខ្លួនដោយស្មើៗគ្នានិងដោយគ្មានការរើសអើង។ បន្ថែមលើនេះ លោកកែវ រ៉េមី ក៏បានស្នើឱ្យគណៈគ្រប់គ្រងនិងបុគ្គលិកនៅក្នុងអង្គការបន្ដយកចិត្តទុកដាក់ថែទាំកុមារទាំងអស់ឱ្យបានល្អ និងត្រូវជៀសវាងដាច់ខាតនូវការប្រព្រឹត្តអំពើបំពានណាមួយទៅលើសិទ្ធិរបស់ពួកគេ ដើម្បីជាការរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការកសាងមូលធនមនុស្ស ដែលជាសសរស្ដម្ភនៃការកសាងនិងអភិវឌ្ឍន៍ជាតិ។

ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានបញ្ជាក់ជាថ្មីថា នឹងបន្ដខិតខំស្វះស្វែងកៀរគរប្រមូលមូលនិធិពីសប្បុរសជននានា ដើម្បីជួយដល់អង្គការនេះបន្តទៀត។ លោក ក៏បានអំពាវនាវដល់សប្បុរសជនទាំងអស់ឱ្យចូលរួមឧបត្ថម្ភគាំទ្រដល់អង្គការនេះ ដែលជាកាយវិការមួយបង្ហាញនូវវប្បធម៌ចែករំលែក ស្មារតី មនុស្សធម៌ និងការលើកកម្ពស់សិទ្ធិកុមារ។ ទន្ទឹមនឹងនេះ លោកទេសរដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណដល់ថា្នក់ដឹកនាំ និងសប្បុរសជនទាំងអស់ ហើយ ឯកឧត្តម ក៏មានជំនឿយ៉ាងមុតមាំថា ថា្នក់ដឹកនាំ និងសប្បុរសជនទាំងអស់ នឹងបន្ដគាំទ្រនិងគាំទ្រកាន់តែខ្លាំងឡើង ក្នុងករណី គ.ស.ម.ក. រៀបចំកម្មវិធីសប្បុរសធម៌ផ្សេងៗទៀតនាពេលខាងមុខ ដើម្បីប្រមូលថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផា អង្គការមនុស្សចាស់ និងអង្គការកុមារកំព្រា ជាដើម។
គ.ស.ម.ក. ឱ្យដឹងថា នេះជាលើកទី១៦ហើយ ខ្លួនបាននាំយកថវិកា និងគ្រឿងឧបភោគបរិភោគទៅប្រគល់ជូនអង្គការនេះ ដែលជាការរួមចំណែកមួយក្នុងការជួយសម្រាលបន្ទុករបស់អង្គការផង ហើយក៏ក្នុងន័យជួយធានាឱ្យកុមារដែលរស់នៅទីនោះមានឱកាសកាន់តែល្អប្រសើរឡើងក្នុងការទទួលបានប្រកបដោយសមភាព និងសមធម៌នូវសិទ្ធិសេរីភាពជាមូលដ្ឋានផ្សេងៗ ជាពិសេស សិទ្ធិសុខភាព និងសិទ្ធិទទួលបានការអប់រំ ជាដើម។ ថវិកាដែលយកទៅប្រគល់ជូននេះ បានមកពីសប្បុរសជនដែលបានចូលរួមឧបត្ថម្ភ និងបានចូលរួមរត់ក្នុងកម្មវិធីរត់ពាក់កណ្តាលម៉ារ៉ាតុងដើម្បីសប្បុរសធម៌ និងអបអរសាទរទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ធ្នូ ខួបលើកទី៧៦ កាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤ នៅខេត្តបាត់ដំបង៕
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


