ព័ត៌មានជាតិ
ពលរដ្ឋខ្មែរកាត់សែស្រឡាយចិន សម្រុកមកអុជធូបបន់ស្រន់ សុំលាភជ័យ នៅវិហារអ្នកតាធំ ក្រុងខ្មៅ
អស់រយៈពេលជាច្រើនឆ្នាំ ពលរដ្ឋខ្មែរកាត់សែស្រឡាយចិន ដែលមានជំនឿ នៅតែបន្តនាំគ្នាយកអំពៅខ្មៅពី ព្រះវិហារចិន លោកតាធំ (ប៉ោសែ) ដោយពួកគាត់ជឿជាក់ថា អំពៅខ្មៅនេះ អាចព្យាបាលជំងឺ ១០០ មុខ ក្រោយពេលសែនរយៈពេល ៣ ថ្ងៃ។

ជាក់ស្ដែងកាលពីវេលាម៉ោង ១១ យប់ ថ្ងៃទី ២៨ ខែមករា ឆ្នាំ ២០២៥ ដែលត្រូវនឹងថ្ងៃទី ១ នៃពិធី បុណ្យចូលឆ្នាំប្រពៃណីចិន នៅវិហារធំ លោកតាចិន ក្រុងតាខ្មៅ ពោរពេញទៅដោយមនុស្សម្នាអ៊ូអរ មកកាន់ទីនោះ បំណងមកអុជធូបបន់ស្រន់សុំសេចក្ដីសុខ សេចក្ដីចម្រើន និងទទួលបានទ្រព្យសម្បត្តិហូរហៀរចូលពេញៗ ផ្ទះ។

បើតាមការបញ្ជាក់ពី អ្នកស្រី សុផារី ជាប្រជាពលរដ្ឋបានមកវិហារធំ នៅក្រុងតាខ្មៅ នេះដែរ បានឲ្យដឹងថា គាត់មានជំនឿលើការមកបន់ស្រន់សុំលាភជ័យនេះ ដោយសារពេលបន់ស្រន់តែងតែបានសម្រេចដូចក្តីប្រាថ្នាជានិច្ច ទើបតែងមកកាន់ទីនេះជារៀងរាល់ឆ្នាំ។

អ្នកស្រី សុផារី បន្តថា ទន្ទឹមនឹងនោះ គាត់ រួមទាំងអ្នកមកកាន់វិហារចិន លោកតាធំ (ប៉ោសែ) គឺសុទ្ធតែជាអ្នកមានជំនឿលើវត្ថុស័ក្ដិសិទ្ធិដែលតែងមានការជាវអំពៅខ្មៅ ដើម្បីនាំលាភសំណាងដល់ក្រុមគ្រួសារ និងបណ្ដេញគ្រោះចង្រៃចេញពីផ្ទះសម្បែងផងដែរ។

ដោយឡែក អ្នកស្នងរូបនៅវិហារចិន បានឲ្យដឹងដែរថា អ្នកអាចយកអំពៅខ្មៅទៅដាក់នៅផ្ទះ ដើម្បីនាំលាភ និងយកទៅដាំទឹកផឹក ដែលគេជឿថា អាចព្យាបាលជំងឺ ១០០ មុខ ក្រោយពេលសែនហើយបាន ៣ ថ្ងៃ។ ដូច្នេះហើយ ទើបក្រោយពេលអ្នកដែលចាកចេញពីព្រះវិហារធំក្រុងតាខ្មៅ ម្នាក់ៗ មិនភ្លេចឡើយ ដោយនាំយកនូវដើមអំពៅ មូលៗ ថ្លោស ស្លឹកវែងៗ ចងភ្ជាប់នឹងដំបូលរថយន្ត ត្រឡប់ទៅកាន់គេហដ្ឋានរៀងៗ ខ្លួន។

គួរបញ្ជាក់ផងដែរថា នៅទីតាំងវិហារចិន ក្រុងតាខ្មៅ នេះ តែងតែមានព្រឹត្តិការណ៍បែបនេះជារៀងរាល់ឆ្នាំ ហើយមនុស្សមកសែនព្រេនច្រើនកុះករ ២៤ ម៉ោង លើ ២៤ ម៉ោង ចាប់ពីថ្ងៃទី ២៩ រហូតដល់ថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០២៥៕
អត្ថបទ ៖ រដ្ឋា


-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម១ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត
-
កីឡា៦ ថ្ងៃ agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ


