ព័ត៌មានជាតិ
អ្នកកាន់ផេកអធិការដ្ឋានក្រុងតាខ្មៅ ត្រូវរងវិន័យកងកម្លាំង ក្រោយបង្ហោះសារបែបលេងសើចពីការធ្វើសំបុត្រមរណៈភាព
ស្នងការដ្ឋាននគរបាលខេត្តកណ្ដាលបានប្រកាសចាត់វិធានការអនុវត្តវិន័យចំពោះកងកម្លាំងដែលកាន់ផេកអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ក្រោយបង្ហោះសារនៅលើទំព័រហ្វេសប៊ុកផេកផ្លូវការរបស់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ពាក់ព័ន្ធការធ្វើសំបុត្រមរណៈភាព ដែលធ្វើឲ្យមហាជនបញ្ចេញមតិរិះគន់យ៉ាងចាស់ដៃ។ ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ចាត់ទុកខ្លឹមសារបង្ហោះក្នុងផេកផ្លូវការរបស់អធិការដ្ឋានក្រុងតាខ្មៅ បានធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូរមរណៈភាពបុគ្គលនៃសព។
ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល បានសម្ដែងការសោកស្តាយចំពោះកំហុសកើតឡើងដែលមន្ត្រីកាន់ផេកនេះ បង្ហោះខ្លឹមសារខុសក្រមសីលធម៌វិជ្ជាជីវៈ ដោយខ្វះការត្រិះរិះពិចារណាឱ្យបានគ្រប់ជ្រុងជ្រោយ។
សូមជម្រាបថា កាលពីពេលថ្មីៗនេះ នៅលើទំព័រហ្វេសប៊ុករបស់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ បានបង្ហោះសារពីការធ្វើសំបុត្រមរណៈភាពដោយលើកឡើងថា «ការធ្វើសំបុត្រមរណៈភាព គឺធ្វើនៅសាលាឃុំ សង្កាត់ សាមីខ្លួនមិនបាច់ទៅធ្វើដោយផ្ទាល់ទេ អាចឲ្យក្រុមគ្រួសារទៅធ្វើជំនួសបាន» ដែលធ្វើឲ្យមហាជន និងអ្នកលេងបណ្ដាញសង្គមនាំគ្នាបញ្ចេញមតិរិះគន់យ៉ាងចាស់ដៃ។ មតិមហាជនយល់ឃើញថា ខ្លឹមសារដែលសរសេរបង្ហោះរបស់ផេកផ្លូវការអធិការដ្ឋានក្រុងតាខ្មៅ គឺជារឿងលេងសើច៕

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


