Connect with us

ព័ត៌មានជាតិ

១១ថ្ងៃចុងខែមករា ក្មេងទំនើងជិត១០០នាក់ ត្រូវសមត្ថកិច្ចបង្ក្រាប និងបញ្ជូនទៅពន្ធនាគារ

បានផុស

នៅ

ក្នុងរយៈពេល១១ថ្ងៃ គិតចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ សមត្ថកិច្ចបានបង្ក្រាបក្រុមក្មេងទំនើងទូទាំងប្រទេសសរុបជាង១០ករណី និងក្របួចឃាត់ខ្លួនបានក្មេងទំនើងជិត១០០នាក់ ដោយភាគច្រើនត្រូវបានបញ្ជូនទៅកាន់ពន្ធនាគារ និងមណ្ឌលអប់រំកែប្រែ។ នេះបើតាមលោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមលោកបណ្ឌិត ទូច សុឃៈ ក្រោមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងដោយមានមរតកគោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព ជាបន្ទាត់គោល លោក ស សុខា បានណែនាំថ្នាក់ដឹកនាំរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់ រួមទាំងកម្លាំងនគរបាលជាតិ ទប់ស្កាត់ និងបង្ក្រាបក្មេងទំនើងឱ្យតឹងរឹងបំផុត តាមទស្សនៈ «ទំនើងមួយបង្ក្រាបមួយ ទំនើងពីរ បង្រាបពីរ»។

ក្នុងប្រតិបត្តិការបង្ក្រាបក្មេងទំនើង រយៈពេល១១ថ្ងៃចុងខែមករាដដែលនោះ បើធៀបនឹងករណីសរុប មូលដ្ឋានដែលក្មេងទំនើង ចេញអុកឡុកសង្គមច្រើន មានជាអាទិ៍ រាជធានីភ្នំពេញ ខេត្តកណ្តាល បាត់ដំបង ពោធិ៍សាត់ បន្ទាយមានជ័យ ក្រចេះ ស្វាយរៀង ខេត្តកំពត សៀមរាប កំពង់ស្ពឺ កំពង់ឆ្នាំង កំពង់ចាម ព្រៃវែង និងខេត្តតាកែវ។

បើតាមប្រមុខក្រសួងមហាផ្ទៃ អាជ្ញាធរ និងសមត្ថកិច្ច មិនអាចដោះស្រាយបញ្ហានេះផ្ដាច់មុខបានឡើយ ពោលគឺទាមទារចាំបាច់ការចូលរួមតាមដាន អប់រំណែនាំ និងរាយការណ៍ពីឪពុកម្ដាយ អាណាព្យាបាល និងលោកគ្រូ អ្នកគ្រូ ជាដើម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១៣ នាទីutes មុន

ស្នងការ​ខេត្ត​បន្ទាយមានជ័យ ៖ បុណ្យចូលឆ្នាំថ្មី​ខាង​មុន​នេះ ហាម​ច្រក​ទឹក​ក្នុង​ថង់ ​គប់​ដាក់​គ្នា

សន្តិសុខសង្គម២ ម៉ោង មុន

Update! សង្ស័យ​ផ្ដើម​ពី​ផ្ទុះ​ធុងហ្គាស ទើប​ឆេះ​ឃ្លាំង​រោងចក្រ​៣ រាលដាល​ដល់​ផ្ទះ​ពលរដ្ឋ​០៤​ខ្នង

ព័ត៌មានជាតិ២ ម៉ោង មុន

ព្រឹត្តិការណ៍ “សង្ក្រាន្តវត្តភ្នំ” ៣​ថ្ងៃ​មាន​រៀបចំ​កម្មវិធី​បែប​ប្រពៃណី​ជាតិ និងកម្មវិធី កម្សាន្ត​សប្បាយជាច្រើន

នយោបាយ៤ ម៉ោង មុន

អ្នកវិភាគ និង​អ្នកឃ្លាំមើល៖ នាយករដ្ឋមន្ត្រី​កម្ពុជា​តែង​ផ្ដល់​អាទិភាព​ខ្ពស់​ ចំពោះ​សុខទុក្ខ​​ប្រជាពលរដ្ឋ

កីឡា៤ ម៉ោង មុន

លោក Munoz និយាយពីកីឡាករចំណូលថ្មី ក្រោយរកបាន Hat-trick

Sokha Hotels

ព័ត៌មានពេញនិយម